ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​៤​យ៉ាង​នៃ​អ្នក​មិន​មាន​សីលធម៌

4 ឆ្នាំ មុន

អ្នក​មិន​មាន​សីល​មិន​មានធម៌​ក្នុង​ខ្លួន​រមែង​មាន​វិបត្តិ​ក្នុង​ជីវិត​ទាន់​ភ្នែក​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះតែ​សេចក្ដី​ប្រមាទ​ដូច​ជា ប្រមាទ​ក្នុង​ការងារ​, ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​បុត្រ​ភរិយា​, ប្រមាទ​មាតាបិតា​, ប្រមាទ​ក្នុង​ជីវិត លុះ​លាចាក​លោក​នេះ​ទៅ​ហើយ​ក៏​នាំ​បដិសន្ធិ​ទៅ​ក្នុង​អបាយភូមិ​កាន់តែ​រង​ទុក្ខវេទនា​ក្រៃ​លែង ។ លើស​ពី​នេះ​ទៅ​ទៀត​បុគ្គល​ដែល​អត់​សីល​អត់​ធម៌​តែង​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ​មាន លេងល្បែង​ភ្នាល់…

អ្នក​មិន​មាន​សីល​មិន​មានធម៌​ក្នុង​ខ្លួន​រមែង​មាន​វិបត្តិ​ក្នុង​ជីវិត​ទាន់​ភ្នែក​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះតែ​សេចក្ដី​ប្រមាទ​ដូច​ជា ប្រមាទ​ក្នុង​ការងារ​, ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​បុត្រ​ភរិយា​, ប្រមាទ​មាតាបិតា​, ប្រមាទ​ក្នុង​ជីវិត លុះ​លាចាក​លោក​នេះ​ទៅ​ហើយ​ក៏​នាំ​បដិសន្ធិ​ទៅ​ក្នុង​អបាយភូមិ​កាន់តែ​រង​ទុក្ខវេទនា​ក្រៃ​លែង ។

លើស​ពី​នេះ​ទៅ​ទៀត​បុគ្គល​ដែល​អត់​សីល​អត់​ធម៌​តែង​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ​មាន លេងល្បែង​ភ្នាល់ សេពគប់​បាបមិត្ត លេងស្រី ផឹក​គ្រឿង​ស្រវឹង​ជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិ យស កេរ្តិ៍ឈ្មោះ​ក្នុង​ក្រុម​គ្រួសារ​ឱ្យ​វិនាស​អន្តរាយ ។ អ្នក​អត់​សីល​អត់​ធម៌​មានទោស​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន​គឺៈ

១-​នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ ក្នុង​បច្ចុប្បន្ន​ទាន់ហន់​នឹង​ភ្នែក​ស្រស់​ៗ

២-​មានកេរ្តិ៍ឈ្មោះ​ស្អុយ​អសោចិ៍ ដែល​គួរ​ឲ្យ​តិះដៀល​ជាទី​ស្អប់ខ្ពើម​អំពី​អ្នក​ដទៃ

៣-​ជា​អ្នក​ឱន​មុខ​ចុះ មិន​ក្លៀវក្លា ក្នុង​ទីប្រជុំជន

៤-​វង្វេងវង្វាន់ មាន​អារម្មណ៍​រវើរវាយ​នៅ​ពេល​ហៀបនឹង​ស្លាប់ ។

ដូច​ពុទ្ធ​គាថា​មួយ​កន្លែង​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ត្រាស់​ថា បុគ្គល​ពាល​គឺ​អ្នក​អត់​សីល​រមែង​មិន​បាន​ប្រព្រឹត្ត​ព្រហ្ម ចរិយធម៌ មិន​បានទ្រព្យ​សម្បត្តិ​ក្នុង​ពេល​ដែល​ខ្លួន​នៅ​ជា​កំលោះ នៅ​ក្រមុំ ពួក​គេ​រមែង​ក្រហល់ក្រហាយ​ដូច​សត្វ​ក្រៀល​ចាស់​ដែល​ជាប់ផុង​លង់ខ្លួន​ក្នុង​ភក់ ព្រោះ​គ្មាន​ត្រី​ស៊ី​ជា​អាហារ​ក៏​ដូច្នោះ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ