ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រេ​ចង្កូត​ប្រុង​ធ្លាក់​ចូល​ប្រឡាយ ពេល​ទាញ​មក​វិញ​ក្រឡាប់​ដេក​ស្តូក​លើ​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​១​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ត្រូវ​បាន​គេ​សង្ស័យ​ថា​អ្នកបើកបរ​ងងុយដេក ស្រាប់តែ​រេ​ចង្កូត​ប្រុង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ពេល​នោះ​អ្នកបើកបរ​បាន​កាច់​ទាញ​ចង្កូត​ឡើង​មក​វិញ​ធ្វើ​ឲ្យ​មាន​សភាព​ឃ្លេងឃ្លោង​គ្រវី​ក្រវាត់​ចុះឡើង​ៗ​ម្ដង​ទៅ​ខាងឆ្វេង​និង​ម្ដង​ទៅ​ខាងស្ដាំ ស្រាប់តែ​ក្រ​ឡប់​ផ្ងារជើង​លើ​ផ្លូវ​តែ​ម្ដង និង​បណ្ដាល​ឲ្យ​រថយន្ត​ខាងលើ​រង​ការ​ខូចខាត​បែក​កញ្ចក់​មុខ​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​នោះ​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​១​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ត្រូវ​បាន​គេ​សង្ស័យ​ថា​អ្នកបើកបរ​ងងុយដេក ស្រាប់តែ​រេ​ចង្កូត​ប្រុង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ពេល​នោះ​អ្នកបើកបរ​បាន​កាច់​ទាញ​ចង្កូត​ឡើង​មក​វិញ​ធ្វើ​ឲ្យ​មាន​សភាព​ឃ្លេងឃ្លោង​គ្រវី​ក្រវាត់​ចុះឡើង​ៗ​ម្ដង​ទៅ​ខាងឆ្វេង​និង​ម្ដង​ទៅ​ខាងស្ដាំ ស្រាប់តែ​ក្រ​ឡប់​ផ្ងារជើង​លើ​ផ្លូវ​តែ​ម្ដង និង​បណ្ដាល​ឲ្យ​រថយន្ត​ខាងលើ​រង​ការ​ខូចខាត​បែក​កញ្ចក់​មុខ​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​នោះ​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង​ថ្មី​ សង្កាត់​ព្រៃ​ស ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។

រថយន្ត​មួយ​គ្រឿង​ដឹក​ទំនិញ​ខាងលើ​នេះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​១​តោន​កន្លះ ពណ៌​ស ពាក់ ស្លាក​លេខ ភ្នំពេញ ២AD-៩៤០០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កត​ហេតុ រថយន្ត​មួយ​គ្រឿង​ខាងលើ​នោះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន និង​រេ​ពេញ​ផ្លូវ ត្រូវ​បាន​គេ​សង្ស័យ​ថា​អ្នកបើកបរ​ងងុយដេក​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា លុះ​ពេល​រថយន្ត​ដឹក​ទំនិញ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ប្រុង​ធ្លាក់​ចូល​ក្នុង​ប្រឡាយ ប៉ុន្តែ​អ្នកបើកបរ​បាន​ទាញ​ចង្កូត​មក​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​សភាព​ឃ្លេងឃ្លោង​គ្រវី​ក្រវាត់​ចុះឡើង​ៗ​ម្ដង​ទៅ​ខាងឆ្វេង​និង​ម្ដង​ទៅ​ខាងស្ដាំ​រួច​ក៏​បាន​ក្រ​ឡប់​ផ្ងារជើង​លើ​ផ្លូវ​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈនោះ​សំណាង​ដែល​អ្នកបើកបរ​មិន​មាន​រង​របួស​អ្វី​ឡើយ ប៉ុន្តែ​រថយន្ត​ខាងលើ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​បែក​កញ្ចក់​ខាង​មុខ​ផង​ដែរ​។

ក្រោយ​ពី​កើតហេតុ ដោយសារ​តែ​គ្រោះថ្នាក់​ខាងលើ​នេះ​កើតឡើង​ដោយ​ខ្លួនឯង​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ​ទើប​នគរបាល​ឲ្យ​ម្ចាស់​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ