ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ហើយ​យ៉ាង​ស្អាត​រង់ចាំ​លោត​ឆត្រ​ទៅ​យួន​តែ​ត្រូវ​អស់លក្ខណ៍

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឈើ​កកោះ​ចំនួន​៩​សន្លឹក​ដែល​ក្រុម​ឈ្មួញ​ដឹក​យក​ទៅ​លាក់​ទុក​នៅ​ក្បែរ​ក្រុមហ៊ុន SK (​ឥណ្ឌា​) រង់ចាំ​សភាព​ការ​ស្ងប់ស្ងាត់ និង​ដឹក​បន្ត​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រុករក​ឃើញ​បង្ក្រាប និង​រឹបអូស​យក​ទៅ​រក្សារ​ទុក​អស់​ទៅ​ហើយ ។ ការ​ចុះ​បង្ក្រាប​រឹបអូស​គំនរ​ឈើ​កកោះ​ប៉ុន្មាន​សន្លឹក​ខាងលើ​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣៩​នាទី​ព្រឹក…

ខេត្តរតនគិរី ៖ ឈើ​កកោះ​ចំនួន​៩​សន្លឹក​ដែល​ក្រុម​ឈ្មួញ​ដឹក​យក​ទៅ​លាក់​ទុក​នៅ​ក្បែរ​ក្រុមហ៊ុន SK (​ឥណ្ឌា​) រង់ចាំ​សភាព​ការ​ស្ងប់ស្ងាត់ និង​ដឹក​បន្ត​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រុករក​ឃើញ​បង្ក្រាប និង​រឹបអូស​យក​ទៅ​រក្សារ​ទុក​អស់​ទៅ​ហើយ ។

ការ​ចុះ​បង្ក្រាប​រឹបអូស​គំនរ​ឈើ​កកោះ​ប៉ុន្មាន​សន្លឹក​ខាងលើ​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣៩​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​នៅ​ក្បែរ​ក្រុមហ៊ុន S.K (​ឥណ្ឌា​) ស្ថិត​នៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ។

ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​ដែរ​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ទោ ឃី សុខា ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ​កងរាជអាវុធហត្ថ​ខេត្ត​រួម​ទាំង​កម្លាំង​ខេត្ត​មូលដ្ឋាន និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់​កម្លាំង​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ក្រហម​ក៏​បាន​ចូលរួម​ផង​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បាន​ប្រាប់​ថា ឈើ​ដែល​រឹបអូស​បាន​ខាងលើ​ជា​ប្រភេទ​ឈើ​លេខ​១ កកោះ​មាន​ចំនួន​៩​សន្លឹក ប្រភេទ​ក្តារងឿ មានមុខ​កាត់​ធំ​ៗ​ប្រវែង​៣​ទៅ​៤​ម៉ែត្រ ស្មើនឹង​២,០៨០​ម៉ែត្រគូប ។

ក្រោយ​ពី​ធ្វើការ​ចុះ​រឹបអូស​ឈើ​កកោះ​នោះ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ប្រមូល​ដឹក​ជញ្ជូន​យក​ទៅ​ផ្ញើ​ទុក​នៅ​ក្រុមហ៊ុន SK (​ឥណ្ឌា​) ជា​បណ្តោះអាសន្ន​ចាំ​បន្ត​តាម​នីតិវិធី ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ