ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គ​ក្នុង​ខែកក្កដានេះ​មិន​ទាន់​ហក់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​ដូច​ឆ្នាំ​២០១៨​ទេ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ថានភាព​ទន្លេមេគង្គ​នៅ​ខេត្តស្ទឹងត្រែង​នៅ​ចុងខែ​កក្កដា​នេះ មិន​ទាន់​មាន​សន្ទុះ​ហក់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ ខណៈ​ភ្លៀង ធ្លាក់​មាន​កំរិត​មធ្យម និង​ពេល​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ លោក​វ៉ា​ន់ ខាន់…

ខេត្តស្ទឹងត្រែង ៖ ស្ថានភាព​ទន្លេមេគង្គ​នៅ​ខេត្តស្ទឹងត្រែង​នៅ​ចុងខែ​កក្កដា​នេះ មិន​ទាន់​មាន​សន្ទុះ​ហក់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ ខណៈ​ភ្លៀង ធ្លាក់​មាន​កំរិត​មធ្យម និង​ពេល​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

លោក​វ៉ា​ន់ ខាន់ មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ទន្លេមេគង្គ មាន​សន្ទុះ​ហក់​ឡើង​នៅ​ថ្ងៃ​ទី​២៩ កក្កដា ទឹក​មានកំ​ពស់​៣​ម៉ែត្រ​៩៣ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា មានកំ​ពស់​៤​ម៉ែត្រ​០៦ ថ្ងៃ​ទី​៣១ ខែកក្កដា​ទឹក​ឡើង​ដល់​កំពស់​៤​ម៉ែត្រ​១៧, និង​ថ្ងៃ​ទី​០១ ខែសីហា ទឹក​ហក់​ឡើង ដល់​កំពស់ ៤​ម៉ែត្រ​២៧ ។

លោក វ៉ា​ន់ ខាន់ បន្ត​ថា កំរិត​ប្រកាស​អាសន្ន​ទន្លេមេគង្គ​នៃ​ខេត្តស្ទឹងត្រែង​ខ្ពស់ បំផុត​ដែល​ត្រូវ​ប្រកាស​អាសន្ន​១០.៧០​ម៉ែត្រ កម្ពស់​ទឹក​ទន្លេសេសាន​ត្រូវ​ប្រកាស​អាសន្ន ១០.៥០​ម៉ែត្រ និង​កម្ពស់​ទឹកទន្លេ សេ​កុង ត្រូវ​ប្រកាស​អាសន្ន ១៤.៥០​ម៉ែត្រ ។

ទោះជា​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​នៅ​មាន​កំរិត តែ​ប្រជាពលរដ្ឋ​ត្រូវ​តែ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ព្រោះ​វា និង​អាច​ហក់​ឡើង​កំរិត​ខ្ពស់​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៩​នេះ បើសិន​អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង ។​ ​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង​បាន​រៀប​កិច្ចប្រជុំ​បូក​សរុប លទ្ធផល​ការ​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិស​ដៅ​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩ ក្រោម​វត្តមាន លោក ឈាង ឡាក់ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សមាជិក សមាជិការ គណៈ​ក​ម្មារ​ធិ​ការ​សាខា អនុ​សាខា មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក​ឈាង ឡាក់ បាន​លើក​ឡើង​ថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ត្រៀមលក្ខណៈ គ្រប់​បែប​យ៉ាង​រួច​ជា​ស្រេច ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ក្នុងភូមិ​សាស្ត្រ​ខេត្ត​ដែល​បាន​ជួប​ប្រទះ​នូវ​បញ្ហា​គ្រោះ​មហន្តរាយ ដែល​យើង​មិន​អាច​ដឹង​ជា​មុន ។ ហើយ​មន្ទីរ​ធនធានទឹក បាន​ដំឡើង​ម៉ាស៊ីនបូមទឹក​ចំនួន​៣​កន្លែង ដើម្បី​បូមទឹក​ទប់ស្កាត់​ការ​ហូរ ទឹក​ចូល​ក្នុង​ក្រុង​ស្ទឹង​ត្រែង ។

គួរ​រំលឹក​ថា ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំងយោធា​បាន​ជម្លៀស ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ក្នុងស្រុក​សៀម​ប៉ា​ង ដែល​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់ ដោយសារ​បាក់​ទំនប់​វា​រី​អគ្គិសនី សេ​ពាន​សេណា​ម​ណ​យ ស្ថិត​នៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចំងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ឡាវ ធ្វើ​ឱ្យ​ទន្លេ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ឡើង​ជិត​ដល់​កំរិត​ប្រកាស​អាសន្ន និង​ធ្វើ​ឱ្យ​ភូមិ​មួយ​ចំនួន​នៅ​ស្រុក​សៀម​ប៉ា​ង​ចាប់ផ្តើម​លិច​ចូល​ប្រជាពលរដ្ឋ​រក កន្លែង​ទីទួល​សុវត្ថិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់


​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ