ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ប៊ិះ​ឆ្មក់​សម្រេច​ ចប់ត្រឹមគេស្រែកផ្អើល​នាំគ្នាដេញចាប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​តាម​បណ្តាល​ប៉ុស្តិ៍ ភ្នំពេញ​ថ្មី​និង​គោក​ឃ្លៀង​ដេញ​ឃាត់ខ្លួន​បាន ខណៈ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​សំភារៈ​ពី​អ្នកដំណើរ​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មិន​បាន​សម្រេច ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ កក្កដា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​តាម​បណ្តាល​ប៉ុស្តិ៍ ភ្នំពេញ​ថ្មី​និង​គោក​ឃ្លៀង​ដេញ​ឃាត់ខ្លួន​បាន ខណៈ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​សំភារៈ​ពី​អ្នកដំណើរ​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មិន​បាន​សម្រេច ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​វិ​ថី​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ​ពៅ សុខ​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​លំនៅ​ក្នុង​បុរី​ពិភព​ថ្មី ក្បែរ​កន្លែង​កើតហេតុ ។ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GK-២១៩២ ។ ចំណែក​​បុរស​​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ហើយ​ក៏​ពុំ​បាន​មក​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា ជនសង្ស័យ មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ ។ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដឹក​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​វី​ថី​ឧកញ៉ា ម៉ុង​ឬ​ទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​ពេល​ធ្វើ​ដំណើរ ជិត​ដល់​ស្តុ​ប​ចូល​ផ្សារ​អ៊ី​អន​២ ស្រាប់តែ​ជនសង្ស័យ ម្នាក់​ដែល​ចាប់ខ្លួន​បានក៍​ស៊ី​ញ៉ូ​ជនសង្ស័យ​ម្នាក់​ទៀត​អោយ​បត់​ត្រឡប់​ក្រោយ ហើយ​ជនសង្ស័យ​២​នាក់​ក៏បាន​ជិះ​ម៉ូតូ​តាម​អែប​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នោះ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​បុរស​ម្នាក់​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី តែ​មិន​បាន​សម្រេច ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា ពេល​នោះ​ត្រូវ​បាន​បុរស​រង​គ្រោះ​ស្រែក​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ដែល​ឃើញ​ហេតុការណ៍ នាំ​គ្នា​ដេញ​តាម​និង​បាន​ទាក់ទង​ទៅ​នគរបាល​ជួយ​អន្តរាគមន៍​ដេញ​តាម ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់ នៅ​ចំណុច ក្រោយ​វត្ត​សំរោង​អណ្តែត ក្នុង​សង្កាត់​គោក​ឃ្លៀង​។ ចំណែក​ជនសង្ស័យ ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ គេចខ្លួន​បាត់​។

ជនសង្ស័យ ម្នាក់​ខាងលើ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ