ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល និង ម៉ា​រី​ន បេ ឃែ​ភី​ថ​ល ចុះហត្ថលេខា​លើ​ការ​វិនិ​យោគ​​វិស័យ​ដឹក​ជញ្ជូន

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល និង​ក្រុមហ៊ុន ម៉ា​រី​ន បេ ឃែ​ភី​ថ​ល បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​លើ​ការ​វិនិយោគ​វិស័យ​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​២៩…

ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល និង​ក្រុមហ៊ុន ម៉ា​រី​ន បេ ឃែ​ភី​ថ​ល បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​លើ​ការ​វិនិយោគ​វិស័យ​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Raffles Hotel Le Royal ។ ពិធី​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ជំទាវ សែ លី​លី ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល និង​លោក ថៃ ឧត្តម ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក ក្រុមហ៊ុន​ម៉ា​រី​ន បេ ឃែ​ភី​ថ​ល ព្រមទាំង​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ធ្វើ​ជា​សាក្សី​ផង​ដែរ ។

ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ដែល​ជា​ក្រុមហ៊ុន​មាន​សក្តានុពល​មួយ​នៅ​កម្ពុជា លើ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ និង​គម្រោង​ទីក្រុង​វ័យឆ្លាត (Smart City) បាន​ធ្វើការ​វិនិយោគ និង​បណ្តាក់ទុន​ជា​បន្ត​បន្ទាប់​ជាមួយ​ក្រុមហ៊ុន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ។ ក្នុង​ដំណើរការ​ដើម្បី​ត្រៀម​ចូល​ក្នុង​ទីផ្សារ​ភាគហ៊ុន​នៅ​ញូ​វ​យ៉​ក នៅ​ក្នុង​ឆ្នាំ ២០២៥ ខាង​មុខ​។

ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​លើ​អចលនទ្រព្យ​តែ​មួយ​មុខ​នោះ​ទេ តែ​ក្រុមហ៊ុន​កំពុង​ពង្រីក​សក្តានុពល​របស់​ខ្លួន​ដោយ​បន្ត​វិនិយោគ​លើ​សេវាកម្ម​ដឹក​ជញ្ជូន​, បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ ។

ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​បង្កើត​ទីក្រុង​វៃឆ្លាត​ដំបូង​គេ​នៅ​កម្ពុជា ដែល​ជាទី​ក្រុង ពាណិជ្ជកម្ម មាន​ទេស​ចរណ៍​ធម្មជាតិ ជាទី​ក្រុង​វប្បធម៌​មានបរិស្ថាន​ពណ៌​បៃតង គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជរដ្ឋា​ភិបាល​លើ​ផ្នែក​ទេសចរណ៍ វប្បធម៌ បរិស្ថាន និង​លំនៅ​ដ្ឋា​ន​។ ម៉ា​រី​ន បេ ឃែ​ភី​ថ​ល ជា​ក្រុមហ៊ុន​ទី ១៨ ដែល​ជា​ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល បាន​ចុះហត្ថលេខា​វិនិយោគ​ជាមួយ ។

ក្រុមហ៊ុន ម៉ា​រី​ន បេ ឃែ​ភី​ថ​ល ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង ភស្តុ​ភា​បែប​ទំនើប​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ឧស្សាហកម្ម​ជំនាន់​ថ្មី ។ ក្រុមហ៊ុន​មាន​ប្តេជ្ញា​ថា នៅ​ថ្ងៃ​អនាគត​នឹង​ក្លាយទៅជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​ជាងគេ​បង្អស់​នៅ​អាស៊ី ។ ក្រុមហ៊ុន​ទាំង​ពីរ​ជឿជាក់​ថា ពិធី​ចុះហត្ថលេខា និង​ចាប់​ដៃគូ​វិនិយោគ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ដល់​វិស័យ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ថែម​មួយ​កម្រិត​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ជំទាវ សែ លី​លី ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល និង​ជា​សមាជិក​វ័យក្មេង​ជាងគេ​នៃ​សមាគម​នាយក​ប្រតិបត្តិ​វ័យក្មេង​ហៅ​កាត់​ថា YPO Cambodia ដែល​សមាគម​នេះ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៥០ ហើយ​សព្វថ្ងៃ​មាន​បណ្តាញ​ថ្នាក់​នាយក​ក្រុមហ៊ុន​ធំ​ៗ​មក​ពី ១៣០ ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ ៩ សែន​កោដិ​ដុល្លារ​សហរដ្ឋអាមេរិក ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ភ្នំពេញ លែ​ន ឃែ​ភី​ថ​ល ក៏​បាន​រៀបចំ​គម្រោង​ថ្មី​មួយ​ហៅ​ថា អៃ ស៊ី​ធី ផង​ដែរ ។

លោក ថៃ ឧត្តម ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង ជា​អគ្គនាយក ក្រុមហ៊ុន​ម៉ា​រី​ន បេ ឃែ​ភី​ថ​ល ។ លោក​មានបទពិសោធន៍​ជាង ១០ ឆ្នាំ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ។ លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកដឹកនាំ​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ការ​អភិវឌ្ឍន៍​មនុស្ស និង​បង្កើត​នូវ​ក្រុម​វប្បធម៌​ចម្រុះ​ប្រកបដោយ​សក្កា​នុ​ពល ហើយ​លោក​ក៏​ជា​សមាជិក​មួយ​រូប​នៃ​សមាគម​នាយក​ប្រតិបត្តិ​វ័យក្មេង​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ