ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ NBC អះអាង​កម្ពុជា​បន្ត​រក្សា​​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ ទោះបី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ធ្វើការ​វាយតម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ដោយ​គូសបញ្ជាក់​ថា​ប្រទេស​កម្ពុជា​នូវ​តែ​បន្ត​រក្សា​បាន​ស្ថានភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ល្អ​ប្រសើរ បើ​ទោះបី​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ពិភពលោក​បន្ត​ប្រឈម​នឹង​បញ្ហា ជា​ពិសេស​គឺ​រង​គ្រោះ​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​រវាង​មហាអំណាច ចិន​-​អា​មេ​រិ​ក ។ ​លោក…

​រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ធ្វើការ​វាយតម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ដោយ​គូសបញ្ជាក់​ថា​ប្រទេស​កម្ពុជា​នូវ​តែ​បន្ត​រក្សា​បាន​ស្ថានភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ល្អ​ប្រសើរ បើ​ទោះបី​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ពិភពលោក​បន្ត​ប្រឈម​នឹង​បញ្ហា ជា​ពិសេស​គឺ​រង​គ្រោះ​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​រវាង​មហាអំណាច ចិន​-​អា​មេ​រិ​ក ។

​លោក ជា ចាន់​តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ កាលពី​ថ្ងៃ​ទី​២៧ កក្កដា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​សេដ្ឋកិច្ច​ពិភពលោក ត្រូវ​បាន​វាយតម្លៃ​ថា​មាន​ស្ថាន​ភាពល្អ ប៉ុន្តែ​បន្ត​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​រួម​មាន​៖​ការ​បន្ថយល្បឿន​នៃ​កំណើន​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ ជា​ពិសេស​ភាព​តានតឹង​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់ និង​បញ្ហា​ភូមិសាស្ត្រ​ន​យោបាយ​នៅ​តាម​តំបន់​មួយ​ចំនួន​។

លោក​ទេសាភិបាល​បន្ត​ថា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ធនាគារកណ្តាល​ធំ​ៗ​បាន​បន្ថយល្បឿន​ប្រក្រតី​កម្ម​រូបិយ​វត្ថុ​ដូច​ជា​ការ​ផ្អាក​តម្លើង​អត្រា​ការ​ប្រាក់​នៃ​ធនាគារកណ្តាល​ឬ​ក៏​រក្សា​ការ​ចាក់​បញ្ចូល​សន្ទនា​ភាព​ទៅ​ក្នុង​សេដ្ឋកិច្ច​។​ការ​អនុវត្ត​នេះ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ភាព​ធូរស្រាល​ឡើង​វិញ​ជាមួយ​ការ​កើនឡើង​នៃ​មូលធន​ទៅ​កាន់​បណ្តា​ប្រទេស​កំពុង​មានការ​រីក​លូតលាស់​។

ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​ភាព​ប្រាកដប្រជា លោក ជា ចាន់​តូ បាន​គូសបញ្ជាក់​ថា «​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​របស់​ពិភពលោក​មិន​បាន​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ដោយសារ​វិស័យ​ចម្បង​ៗ​បន្ត​មាន​វឌ្ឍនៈ​ល្អ​ប្រសើរ​ដែល​បន្ត​បាន​ភាព​អំណោយផល​ពី​កត្តា​ទាំង​ខាងក្រៅ​និង​ខាងក្នុង​។​កត្តា​ខាងក្រៅ​រួម​មាន​កំណើន​តម្រូវការ​ចំពោះ​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​,​លំហូរ​ចូល​នៃ​វិនិយោគិន​បរទេស​និង​កំណើន​នៃ​វិស័យ​ទេសចរណ៍​។​ក​ក្តា​ខាងក្នុង​គឺ​ស្ថិរភាព​ដ៏​រឹង​មាំ និង​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ភាព​អំណោយផល​នៃ​ការ​វិនិយោគ​និង​ធុរៈកិច្ច​,​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​មូលដ្ឋាន​នៃ​កំណើន​និង​ការ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន ដែល​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​វិនិយោគិន​និង​សា​ធារ
ណ​ជន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា និង​បាន​ឆ្លើយ​តប​បញ្ហា​គ្រប់​បែប​យ៉ាង​ក្នុង​វិស័យសេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​»​។

លោក​បាន​បន្ត​ថា «​លើស​ពី​នេះ​កាលពីដើម​ខែកក្កដា​ថ្មី​ៗ​នេះ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​យុត្តិសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​យា​ប​ន្ន័​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥ ដែល​នឹង​ក្លាយជា​ផែនទី​ចង្អុល​ទិស​ថ្មី​មួយទៀត​ដើម្បី​រួមចំណែក​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប្រកបដោយ ស្ថិរភាព ប្រសិទ្ធភាព​, ពិពិធ​កម្ម​,​បរិ​យា​ប​ន្ន័ នឹង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​នឹង​កាត់​បន្ថយ​ភា​ប​ក្រីក្រ​»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា នៅ​ឆមាស​ទី​១​នេះ ទោះបីជា​កំណើនសេដ្ឋកិច្ច​ពិភពលោក​បាន​បន្ត​ថមថយ​ល្បឿន​បន្ដិច ដោយសារ​ការ​ថយ​ចុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​ភាពរឹងមាំ ដែល​គាំទ្រ​ដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ គួប​ផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម​។ ជញ្ជីងទូទាត់​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ស្ថាន​ភាពល្អ​ប្រសើរ​និង​បន្ត​មាន​អតិរេក ៥,៥% នៃ​ផ​.​ស​.​ស​. (៧៤១ លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​លំហូរ​ចូល​សុទ្ធ​គណនី​ហិរញ្ញវត្ថុ ទោះបីជា​ឱនភាព​គណនី​ចរន្ត​កើនឡើង​ក៏​ដោយ​។ អតិរេក​នេះ​នឹង​បន្ត​រួមចំណែក​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល ដែល​អាច​ធានា​ការ​នាំ​ចូល​ទំនិញ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​ប្រមាណ ៥​ខែ ខ្ពស់​ជាង​កម្រិត​អប្បបរមា​ចំនួន ៣​ខែ ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ