អ្នកប្រាជ្ញបានលើកឡើងថា មនុស្សល្អបើទោះជាត្រូវស្លាប់ទៅក៏ដោយ ប៉ុន្តែមច្ចុរាជមិនអាចសម្លាប់ឈ្មោះរបស់គេបានឡើយ ពីព្រោះថា ឈ្មោះរបស់យើងបានមកពីលោកអ្នកដ៏មានគុណរបស់យើង កេរ្តិ៍ឈ្មោះរបស់យើងបានមកពីសេចក្តីល្អរបស់យើង។ ហេតុដូច្នេះបំណាច់មានបុណ្យបានកើតជាមនុស្សគួរតែបានឈ្មោះមួយដែលមានន័យពីរោះពិសាដើម្បីទុកនៅពេលដែលស្លាប់ទៅវិញ សល់នៅឈ្មោះនេះតំណាងឱ្យអំពើល្អជាផលប្រយោជន៍ដែលខ្លួនបានកសាងទុកមក ។
តទៅនេះជាឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
ថន- ប្រើបានទាំងពីរភេទ បុរសស្ត្រីជាអ្នកពូកែគ្រប់គ្រងរក្សាកូន, រក្សាក្រុមគ្រួសារបានល្អ ។
ថានី- ស្ត្រីដែលពូកែខាងថែរក្សាកូនឱ្យលុះក្នុងគន្លងផ្លូវល្អ ។
ថាវុធ- មនុស្សដែលចេះប្រើពាក្យសម្តីជាអាវុធ, អ្នកពូកែខាងវោហារ ។
ថាមពល- បុរសដែលមានកម្លាំងដ៏ខ្លាំងក្លា លើសលប់ ។
ថាមវន្ត-អ្នកមានសេចក្តីស្វាហាប់, អ្នកមានព្យាយាមជាទម្លាប់ ។
ថារា- (ថារ៉ា) អ្នកមានវោហារសាស្ត្រជាអំណាចដ៏ខ្លាំងក្លា ។
ថាវរូ-(ថាវរ៉ូ)អ្នកដែលមានកម្លាំងចិត្តតាំងនៅយ៉ាងស្ថិតស្ថេរ គឺអ្នកមិនចេះប្រែក្រឡះ ។
ថិរភាព- បុរសដែលមានជំហរតាំងនៅបានល្អហើយ ។ នៅមានត…
ចែករំលែកព័តមាននេះ