ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​មេ​ពូជ​សត្វ​ខ្លាធំ​ពី​ឥណ្ឌា លែង​ចូល​ព្រៃ​ខេត្តមណ្ឌលគិរី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ស្តារ​នូវ​ចំនួន​សត្វ​ខ្លាធំ​​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា​ឡើង​វិញ មន្ទីរ​បរិស្ថាន​ខេត្ត មណ្ឌលគិរី ក្រោម​ការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន​បាន​សិក្សា​នាំ​មេ​ពូជខ្លាធំ​ពី​ប្រទេស​ឥណ្ឌា ​ដើម្បី​លែង​ចូល​ទៅ​ព្រៃ​​ធម្មជាតិក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី​ ។ ​ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី​២៩…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ស្តារ​នូវ​ចំនួន​សត្វ​ខ្លាធំ​​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា​ឡើង​វិញ មន្ទីរ​បរិស្ថាន​ខេត្ត មណ្ឌលគិរី ក្រោម​ការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន​បាន​សិក្សា​នាំ​មេ​ពូជខ្លាធំ​ពី​ប្រទេស​ឥណ្ឌា ​ដើម្បី​លែង​ចូល​ទៅ​ព្រៃ​​ធម្មជាតិក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី​ ។ ​ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី​២៩ កក្កដា នេះ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ប្រារ​ព្ធ​ពិធី​ទិវា​សត្វ​ខ្លាធំ ​ដើម្បី​អំពាវនាវ​ដល់​អ្នក​ប្រមាញ់​គ្រប់​រូប​ទាំង​អស់ មេត្តា​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដាក់​អន្ទាក់ និងការ​សម្លាប់​សត្វព្រៃ​គ្រប់​ប្រភេទ ។

សូមបញ្ជាក់ថា សត្វ​ខ្លាធំ​បាន​បាត់​វត្តមាន​ពី​ទឹក​ខេត្តមណ្ឌលគិរី កាលពី​អំឡុង​ឆ្នាំ​២០០៧ ខណៈ​នៅ​ឆ្នាំ​២០១០​ចំនួន​សត្វ​ខ្លាធំ​នៅ​ទូ​ទាំង​ពិភពលោក ​មាន​ប្រហែល​៣.២០០​ក្បាល ដែល​ចំនួន​នេះ ​មានការ​ថយ​ចុះ​ប្រហែល​៩៥% បើ​ធៀប​ទៅ​នឹង​ចំនួន​របស់​វា​ធ្លាប់​មាន​ក្នុង​ដើម​ទ​ស្សវ​ត្សទី​២០ ដែល​មាន​ចំនួន​ប្រហែល​១០​ម៉ឺន​ក្បាល​ ។

លោក សេង ទៀក តំណាង​អង្គការ​WWF​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ខ្លាធំ​ជា​សត្វ​ស៊ីសាច់​ជា​អា​ហារ​លំដាប់​លើ​គេ​ ក្នុង​ចំណោម​សត្វព្រៃ​ទាំងអស់ ហើយ​វា​មាន​តួនាទី​យ៉ាង​សំខាន់​បំផុត ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព និង​រក្សា​លំនឹង​ប្រ​ព័​ន្ធ​អេកូឡូស៊ី និង​បរិស្ថាន​ដែល​ផ្តល់​ប្រ​យោ​ជ​ន៍ ដល់​សត្វព្រៃ​ដទៃ​ទៀត ​ព្រម ទាំង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​។

លោក សេង ទៀក បន្ត​ថា ក្នុង​ឆ្នាំ​២០១៦ ចំនួន​សត្វ​ខ្លាធំ​នៅ​ទូ​ទាំង​ពិភពលោក ​បាន​ត្រូវប៉ាន់​ប្រមាណ​ថា មានការ​កើនឡើង​បន្តិច បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១០ គឺ​មាន​ចំនួន​៣.៩០០​ក្បាល​។​ នេះ​គឺជា​ការ​កើនឡើង​បន្តិច​ និងជា​លើក​ដំបូង​បង្អស់ ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​១៣ ​ដែល​មាន​សត្វ​ខ្លាធំ​ក្នុង​រយៈ ពេល​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ​នេះ​។​

ចំនួន​សត្វ​ខ្លាធំ​ដែល​បាន​កើនឡើង ជា​ពិសេស​ មាន​ក្នុង​ប្រទេស​ឥណ្ឌា នេ​ប៉ា​ល់ និង​រុ​ស្សី​។ ​ជាមួយ​កំណើន​បន្តិច​​នេះ ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​លើ​ការ​គំរាម​គំ​ហែង ជា​សា​កល​ដល់​សត្វ​ខ្លាធំ​នៅ​លើ​ពិភពលោក ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ នឹង​ការ​ជួញដូរ ជា​បណ្តាញ និង​ជា​ប្រ​ព័​ន្ឋ​ក្នុង​ពិភពលោក​។

ដោយឡែក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​សត្វ​ខ្លាធំ​ ដែល​ថត​បាន​ចុង​ក្រោយ​គេ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្តមណ្ឌលគិរី គឺ​នៅ​ឆ្នាំ​២០០៧ ។​ បើ​តាម​អ្នក​ស្រាវជ្រាវ​គេ​បាន​សន្និដ្ឋាន​ថា ចំនួន​ខ្លាធំ​ដែល​អាច​បន្ត​ពួ​ជ​បាន​នៅ​ក្នុង​តំបន់ គឺ​អាច​បាត់បង់​ហើយ​។​ មូលហេតុ​ចម្បង​បំផុត​ គឺ​ដោយសារ​តែ​ការ​បរបាញ់​នឹង​ការ​ដាក់​អន្ទាក់​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ