ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ខ្ទេច​មុខ​ទាំង​សងខាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ័​រ (RAV4) បាន​បើក​បោះពួយ​លើ ចំណែក​ផ្លូវ​បញ្ច្រាស ក៏ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​អោយ​រថយន្ត​ទាំង​២​គ្រឿង​ខ្ទេច​មុខ ទាំង​សងខាង តែ​ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ័​រ (RAV4) បាន​បើក​បោះពួយ​លើ ចំណែក​ផ្លូវ​បញ្ច្រាស ក៏ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​អោយ​រថយន្ត​ទាំង​២​គ្រឿង​ខ្ទេច​មុខ ទាំង​សងខាង តែ​ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០១៩​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​មហាវិថី​អូ​ស៊ី​អាយ​ស៊ី ក្នុងភូមិ​ដើម​គ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។

រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ័​រ (RAV4) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២Q-០៤៥៨ បើកបរ​ដោយ​ឈ្មោះ​ឈុ​ន សុខ​លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-៧០០៥ បើកបរ​ដោយ​ឈ្មោះ​សូវ ឆាយ​លាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ័​របា​ន​បើកបរ​លើ​ចំណែក​ផ្លូវ​បញ្ច្រាស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៍បាន​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ខ្ទេច​មុខ​យ៉ាងដំណំ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ទាក់ទង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទួ​ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ