ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​ឱកាស​នៃ​មហោស្រព​​មួយ ស្លា.ប់​​យ៉ាង​តិច​៤​នាក់ (​មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​បាញ់ប្រហារ​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា ក្នុង​ឱកាស​នៃ​មហោស្រព​មួយ​ហៅ​​មហោស្រព​ខ្ទឹមស នៅ​ក្រុង ​GILROY ភាគ​ខាងត្បូង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បណ្ដា​ល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​រួម​ទាំង​ខ្មាន់កាំភ្លើង​ផង​។…

សហរដ្ឋអាមេរិក ៖ ការ​បាញ់ប្រហារ​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា ក្នុង​ឱកាស​នៃ​មហោស្រព​មួយ​ហៅ​​មហោស្រព​ខ្ទឹមស នៅ​ក្រុង ​GILROY ភាគ​ខាងត្បូង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បណ្ដា​ល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​រួម​ទាំង​ខ្មាន់កាំភ្លើង​ផង​។

ការ​បាញ់ប្រហារ​នេះ​ក្រៅពី​អ្នក​ស្លាប់​មនុស្ស​១៥​នាក់​ទៀត​រង​របួស​។ បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​NBC NEWS បង្ហាញ​មនុស្ស​ម្នា​ដែល​ចូលរួម​ក្នុង​មហោស្រព នាំ​គ្នា​រត់​ប្រសាច ខណៈ​ស្នូរ​កាំភ្លើង​លាន់ឮ ក្នុង​មហោស្រព​ខ្ទឹមស​នៅ​GILROY ដែល​នោះ​ជា​មហោស្រព​ខាង​ផលិតផល​កសិកម្ម​សំខាន់​មួយ​របស់​ប្រទេស ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤៨​គីឡូម៉ែត្រ ខាងត្បូង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។

ទូរទស្សន៍​នោះ​បាន​រាយការណ៍​ពី​ការ​រ៉ាយរ៉ាប់ របស់​នារី​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ដោយ​គាត់​និយាយ​ថា បានឃើញ​ខ្មាន់កាំភ្លើង ជា​បុរស​ស្បែក​សម្នាក់ អាយុប្រមាណ​ជា​៣០​ឆ្នាំ​បាញ់ប្រហារ​ជាមួយ​កាំភ្លើងខ្លី​មួយ​ដើម​។ គាត់​បន្ត​ថា​ឃើញ​ខ្មាន់កាំភ្លើង​បាញ់​គ្រប់​ទិស​ទាំងអស់​។ គេ​មិន​បាញ់​សំដៅ​តែ​លើ​មុខសញ្ញា​ពិសេស​ណា​ឡើយ​។ គេ​បាញ់​ទៅ​ខាង​ធ្វេ​ង​ផង​ទៅ​ខាងស្ដាំ​ផង​រេ​ចុះ​រេ​ឡើង​។

ខ្មាន់កាំភ្លើង​ក្រោយ​បាញ់ប្រហារ​ហើយ បាន​រត់គេច​ខ្លួន ប៉ុន្តែ​ក្រោយ​ការ​តាម​ប្រមាញ់​អស់​ពេល​ច្រើន​ម៉ាង​ទាំង​យប់​ងងឹត ជន​នោះ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ នា​វេលា​ម៉ោង​២២​ម៉ោង​ក្នុងស្រុក​។ យោង​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា​ស្នូរ​កាំភ្លើង​ចាប់ផ្ដើម​លាន់ឮ នា​វេលា​ម៉ោង​១៧​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប៉ូលិស​និយាយ​ថា គេ​សន្និដ្ឋាន​ដែល​ការ​បាញ់ប្រហារ​នេះ អាច​មានការ​ចូលរួម​របស់​ជន​ទី​២​ម្នាក់​ទៀត​។ ពេល​នេះ​គេ​កំពុង​តែ​ស្រាវជ្រាវ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ niah ㊝)

https://twitter.com/wavyia/status/1155643958145380352?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1155643958145380352&ref_url=https%3A%2F%2Ffr.news.yahoo.com%2Fcalifornie-trois-morts-fusillade-lors-052215020.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ