ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ដំ​ដែក​ត្អូញ​ថា​៖ មិន​កាក់កប​ទេ គឺ​ចាប់​ធ្លាក់​ចុះ​តាំង​២០០៦​ម្ល៉េះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជាង​ដំ​ដែក​ធ្វើ​កាំបិត​ពូថៅ​នៅ​បាត់ដំបង ​ពេល​នេះ​ កំពុង​កាក់កប​និង​ជោគជ័យ​លើ​មុខ​របរ​​របស់​ខ្លួន​ដូច «​កោះសន្តិភាព​»​បាន​ផ្សាយកន្លង​មក ប៉ុន្តែ​ បើ​ក្រឡេក​មើល​ជាង​ដំ​ដែក​នៅ​ខេត្តស្វាយ​រៀង​ពីរ​នាក់​ឪពុក​កូន​ បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា មិន​កាកកប់​ទេ…

ខេត្តស្វាយរៀង ៖ ជាង​ដំ​ដែក​ធ្វើ​កាំបិត​ពូថៅ​នៅ​បាត់ដំបង ​ពេល​នេះ​ កំពុង​កាក់កប​និង​ជោគជ័យ​លើ​មុខ​របរ​​របស់​ខ្លួន​ដូច «​កោះសន្តិភាព​»​បាន​ផ្សាយកន្លង​មក ប៉ុន្តែ​ បើ​ក្រឡេក​មើល​ជាង​ដំ​ដែក​នៅ​ខេត្តស្វាយ​រៀង​ពីរ​នាក់​ឪពុក​កូន​ បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា មិន​កាកកប់​ទេ េ​ព្រោះ​មិនសូវ​និយម​ទិញ​កាំបិត និង​ពូថៅ​ប្រើប្រាស់​ដូច​ពី​សម័យ​ដើម​ទេ គឺ​ចាប់​ធ្លាក់​ចុះ​ការ​ប្រើប្រាស់កាំបិត​ពូថៅ​នេះ ​ចាប់ពី​ឆ្នាំ​២០០៦ ​រហូត​មក​ដល់​បច្ចុប្បន្ន ។ មូលហេតុ​ប្រជាពលរដ្ឋ​ភាគច្រើន​គេ​ឈប់​ដាំបាយ​ធ្វើ​ម្ហូប ​ដោយ​ភ្លើង​អុស​ទៀត​ហើយ​ គេ​ងាក​ទៅ​ប្រើប្រាស់​ឆ្នាំង​អគ្គី​ស​នី​និង​ចង្ក្រានហ្គាស​វិញ ។

ការ​ត្អូញត្អែ​នេះ ​កើតឡើង​នៅ​ថ្ងៃ​ទី​១៧ ​កក្កដា​ ២០១៩ នៅ​ក្រុង​ស្វាយ​រៀង ពេល​ជួប​ជាមួយ​«​កោះសន្តិភាព​»​ដែល​បាន​សំណេះ​សំណ​ពាល​ពីមុខ​របរ​របស់​គាត់ ។ លោក​សឹង សារី អាយុ​៥១​ឆ្នាំ មុខរបរ​ជាង​ដំ​ដែក​នៅ​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា គាត់​ប្រកប​មុខរបរ​ជា​ជាង​ដំ​ដែក​ធ្វើ​កាំបិត​ពូថៅ​នេះ​គឺ​រយៈពេល​២០​ឆ្នាំ​មក​ហើយ​រហូត​ប​ច្ចប្ប​ន្ន ។ គាត់​មានកូន​៤​នាក់ ស្រី​២​ប្រុស​២​នាក់ ហើយ​មាន​តែ​កូន​ម្នាក់​ទេ​ដែល​ស្រឡាញ់​អាជីព​ធ្វើ​ជា​ជាង​ដំ​ដែក​ជាមួយ​ឪពុក​គឺ​កូនប្រុស​ឈ្មោះ​រី ណា​សី អាយុ​២៤​ឆ្នាំ នៅ​លីវ ជួយ​ធ្វើ​ការងារ​មុខ​របរ​របស់​ឪពុក ។

ជាង​រូប​នេះ​បន្ត​ទៀត​ថា កាលពី​២០​ឆ្នាំ​មុន មុខរបរ​ដំ​ដែក​ធ្វើ​កាំបិត​ពូថៅ​នេះ គឺ​មាន​អ្នក​មក​ទិញ​និង​យក​ដែក​មក​ឲ្យ​ដំ​ជា​កាំបិត​ពូថៅ​នេះ​ស្ទើ​តែ​គ្មាន​ពេល​សម្រាក​ដូច​ជា ធ្វើ​កាំបិត​កុក​ឬ​កាំបិត​ខ្វែវ កាំបិត​កា​ចែត​កាំបិត​បន្ទោះ កាំបិតប៉័ងតោ ពូថៅ គឺ​ពូថៅ​ពុះអុស​ធំ​ៗ ពូថៅ​ធម្មតា​និង​កូន​ពូថៅ ផ្លែ​ក្រលៀម ខ្វាង​ច្រូតស្មៅ ផ្លែ​ក​ន្តៀ​វ ។​ល​។ គាត់​ថា​ក៏​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៦​មក គឺ​ចាប់​ថយ​ចុះ និង​បាត់​លែង​មាន​មក​ជួល​ឬ​ទិញ​កាំបិត​បន្ទោះ​ផ្លែ​ក​ន្តៀ​វ ។ នៅ​មាន​មនុស្ស​ចាស់​វ័យ​៤០​ឆ្នាំ​ឡើង គឺ​នៅ​មាន​មក​រក​ទិញ​ឬ​យក​ដែក​មក​ជួល​ឲ្យ​ដំ​ជា​កាំបិត​ខ្វែវ និង​ពូថៅ​ធុន​កណ្តាល កាំបិត​ប៉័ំ​ង​តោ សម្រាប់​កាប់​សាច់​កាប់​ឆ្អឹង​ឬ​ត្រាយ​ស្មៅ​បន្តិចបន្តួច ។

គាត់​ថា​ដោយ​ភាគច្រើន​គេ​ប្រើ​ហ្គា​ស់​សម្រាប់​ចំអិន​អាហារ គេ​ឈប់​ប្រើ​អុស ពិសេស​អ្នក​ទីក្រុង​និង​ទីប្រជុំ ជន​គេ​ប្រើ​ឆ្នាំងភ្លើង​អគ្គី​ស​នី និង​ចង្ក្រានហ្គាស់​លែង​ត្រូវការ​កាំបិត​ពូថៅ​កាប់​អុស​ទៀត​ហើយ​…​លែង​ប្រើ​ហើយ ។ បច្ចុប្បន្ន​គាត់​លក់​កាំបិត​ក​កុក​១​តម្លៃ​៤០,០០០​រៀល​ទៅ​៥០,០០០​រៀល (​ដែកថែប​ជ​ន្ទា​ស​រថយន្ត​)​កាំបិតប៉័ងតោ ១​តម្លៃ​៣៥,០០០​រៀល​ទៅ​៤០,០០០​រៀល កាំបិត​កា​ចែត ១​តម្លៃ​៤០,០០០​ទៅ​៥០,០០០​រៀល ពូថៅ​១​តម្លៃ​៤០,០០០​ទៅ​៥០,០០០​រៀល ។ បើ​ដែក​របស់​គេ​គាត់​យកឈ្នួល​កាំបិត​ឬ​ពូថៅ​១​តម្លៃ​៣៥,០០០​រៀល បើ​គ្រាន់តែ​ច្រុង​ឬ​យក​មក​លត់​ឲ្យ​ដែក​រឹង​មុត​ល្អ គឺ​តម្លៃ​១០,០០០​រៀល ។

ហើយ​ក្នុង​១​ថ្ងៃជា​មធ្យម​គាត់​រកបាន​ប្រាក់​២​នាក់​ឪពុក​កូន​ត្រឹមតែ​៣០,០០០​រៀល​ទៅ​៤០,០០០​រៀល​ប៉ុណ្ណោះ ហើយ​មាន​ថ្ងៃ​ខ្លះ​គឺ​គ្មាន​អ្នក​មក​ធ្វើ​ទៀត​គាត់​ត្អូញត្អែរ​ថា ការងារ​ដំ​ដែក​របស់​គាត់​គ្រាន់តែ ទិញ​អង្ករ​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​តែ​ប៉ុណ្ណោះ ។ គាត់​ថា​អ្នក​ក្នុង​ក្រុង​ស្វាយ​រៀង ឈប់​ប្រើប្រាស់​កាំបិត​ពូថៅ​ទៀត​ហើយ​គឺ​មាន​តែ​អ្នក​មក​ពី​ជនបទ​មក​ទិញ​ឬ​យក​ដែក​មក​ជួល​ឲ្យ​ធ្វើ ។

បើ​តាម​បុរស់​ឈ្មោះ​ប៉ា​ង​អឿ​ន​អាយុ​៦៦​ឆ្នាំ​មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បាន​យក​ដែក​ក្បាល​ចប​មក​ឲ្យ​ជាង​ដំ​ធ្វើ​កាំបិត​បាន​ឲ្យ​ដឹង​ថា កន្លង​មក​គាត់​ធ្លាប់​យក​ទៅ​ឲ្យ​ជាង​ដំ​ដែក​នៅ​ភូមិ​ជប់​ឃុំ​កណ្តៀង​រាយ​ដំ​កា​បិត​ពូថៅ​ឲ្យ ប៉ុន្តែ​៧​ឆ្នាំ​មុន​ជាង​នោះ​បាន​ស្លាប់​គ្មាន​អ្នក​ណា​បន្ត​អាជីព​នេះ​ទេ ទើប​យក​មក​ឲ្យ​ជាង​សារី​ដំ​កាំបិត​ឲ្យ​នៅ​ស្វាយ​រៀង​នេះ​តម្លៃ​៣៥,០០០​រៀល និង​ច្រុង​ពូថៅ​១​តម្លៃ​១០,០០០​រៀល ។

ហើយ​ក៏​មាន​អ្នក​មក​ពី​ស្រុក​ស្វាយ​ជ្រំ​មក​ទិញ​កាំបិត​និង​ពូថៅ​ដែរ​។​គឺ​ដុត​លត់​ឱ្យ​ដែក​ឡើង​វិញ​ហៅ​ថា «​ច្រុង​»​បាន​និយាយ​ថា​នៅ​ភូមិ​ស្វាយ​ជ្រំ​ឃុំ​ស្វាយ​ជ្រំ​ស្រុក​ស្វាយ​ជ្រំ​នៅ​ខាងត្បូង​វត្ត​ស្វាយ​ជ្រំ​ក៏​មាន​ជាង​ដំ​ដែក​ធ្វើ​កាំបិត​ពូថៅ​ម្នាក់​ដែរ​ឈ្មោះ​ជាង ផល្លារ នៅ​ប្រកប​មុខរបរ​ជាង​ដំ​ដែក​នេះ​រាល់ថ្ងៃ ក៏​ប៉ុន្តែ​គាត់​ធ្លាប់​មក​ប្រើ​ប្រាស់​កាំបិត​ពូថៅ​របស់​ជាង​សឹង​ឈ្មោះ​សារី វិញ ព្រោះ​ដែក​ល្អ​មុត​ហើយ​ស្វិត​ល្អ​ប្រើ​បាន​យូរ​ទើប​មក​រក​ជាង​ឈ្នោះ​សារី​នេះ ។ បើ​ក្មេង​ៗ​គេ​និយម​ប្រើ​កាំបិត​លក់​តាម​ទីផ្សារ ដែក​សរមក​ពី​បរទេស ៕​ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ