ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​មិន​ជឿ រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​ទាំង​នេះ​​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ច​រា​រណ៍​បាន​​ច្រើន​ដល់​ម្លឹ​ង

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​ទីក្រុង​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ម៉ូតូ​ដែល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​មាន​ច​នួន​ច្រើន​ជាង​រថយន្ត ដោយ​​សារ​វា​មាន​រូបរាង​តូច តំលៃ​ថោក និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ដែល​ជា​រឿយ​ៗ​តែងតែ​មានការ​កកស្ទះ​ចរាចរណ៍​។ ជា​ការ​ពិត​ណាស់ ម៉ូតូ​ធ្វើ​ឲ្យ​ការ​បើកបរ​នៅ​លើ​ផ្លូវ​មាន​ភាពរ​ងាយស្រួល ប៉ុន្តែ​វា​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​រីក​រាលដាល​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ផង​ដែរ​។ គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគច្រើន​កើតឡើង​ដោយ​ការ​បើកបរ​គ្មាន​សណ្ដាប់ធ្នាប់ និង​មិន​គោរព​ច្បាប់​ចរា​ចរណ៍។…

នៅ​ក្នុង​ទីក្រុង​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ម៉ូតូ​ដែល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​មាន​ច​នួន​ច្រើន​ជាង​រថយន្ត ដោយ​​សារ​វា​មាន​រូបរាង​តូច តំលៃ​ថោក និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ដែល​ជា​រឿយ​ៗ​តែងតែ​មានការ​កកស្ទះ​ចរាចរណ៍​។ ជា​ការ​ពិត​ណាស់ ម៉ូតូ​ធ្វើ​ឲ្យ​ការ​បើកបរ​នៅ​លើ​ផ្លូវ​មាន​ភាពរ​ងាយស្រួល ប៉ុន្តែ​វា​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​រីក​រាលដាល​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ផង​ដែរ​។ គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគច្រើន​កើតឡើង​ដោយ​ការ​បើកបរ​គ្មាន​សណ្ដាប់ធ្នាប់ និង​មិន​គោរព​ច្បាប់​ចរា​ចរណ៍។

ឧទាហរណ៍​ដូច​ជា នៅ​ទីក្រុង​ភ្នំពេញ នៅ​ពេល​មានការ​កកស្ទះ​ចរាចរណ៍ យើង​តែងតែ​ឃើញ​មាន​ម៉ូតូ​ជិះ​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ ឬ​ជិះ​បញ្ច្រាស់ទិស​ក៏​មាន បញ្ហា​នេះ​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​សម្រាប់​អ្នក​ជិះ​ម៉ូតូ​នោះ​ទេ សម្បី​តែ​អ្នក​ជិះ​រថយន្ត​ក៏​រង​ការ​ប៉ះពាល់​ផង​ដែរ​។

យ៉ាងណាមិញ សព្វ​ថ្ងៃនេះ យើង​សង្កេត​ឃើញ​ថា មាន​និន្នាការ​ផ្សព្វផ្សាយ និង​ការ​អប់​រំជា​ច្រើន​ដែល​ទាក់​ទង​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​គោលបំណង​ការពារ និង​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ដូច​ជា លើកកម្ពស់​ការ​គោរព​ច្បាប់​ចរាចរណ៍​ជាដើម ក៏​ប៉ុន្តែ​បញ្ហា​ទាំងនេះ​ត្រូវការ​ចំណាយពេល​យូរ​ដើម្បី​ដោះ​ស្រាយ​។ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ជិះ​រថយន្ត​គួរ​ជ្រើសរើស​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ឆ្លាត​វៃ​ដែល​អាច​ជួយ​សម្រួល និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បើកបរ ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង​ៗ​ក្នុង​ស្ថាន​ភាព​ផ្លូវ​ដែល​ចង្អៀត ឬ​ផ្លូវ​ដែល​មាន​ម៉ូតូ​ចរាចរណ៍​ច្រើន ជា​ពិសេស​គឺ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តែ​ម្ដង​។

ខាងក្រោម​នេះ គឺជា​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​អ្នក​គួរ​ពិចារណា​មុន​ទិញ​រថយន្ត​ថ្មី ៖

ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System) ជា​ប្រព័ន្ធ​មួយ​ដែល​ផ្ដល់​សញ្ញា​ដល់​អ្នកបើកបរ​នៅ​ពេល​អ្នក​បើករថយន្ត​ចេញពី​គន្លង​ផ្លូវ​របស់​ខ្លួន​ដោយ​ចៃដន្យ​។ ពេល​នោះ​ប្រសិនបើ​កាមេរ៉ា​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​ចាប់​បាន​សញ្ញា​រថយន្ត​ដែល​កំពុង​បើក​ចេញពី​គន្លង​ផ្លូវ នោះ​ប្រព័ន្ធ​​នេះ​នឹង​ផ្ដល់​ដំណឹង​ជូន​អ្នកបើកបរ ដោយ​ផ្តល់​ភាព​រំ​ញ័រ​ទៅ​លើ​ចង្កូត​នៃ​រថយន្ត​ដើម្បី​ឲ្យ​អ្នក​បើក​ចូល​គន្លង​វិញ ជៀសវាង​ការ​ប៉ះ​ម៉ូតូ ឬ​រថយន្ត​ដទៃ​ដែល​កំពុង​ធ្វើ​ដំណើរ​។

ប្រព័ន្ធ​សុវត្ថិភាព​មួយទៀត​គឺ ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Spot Information System) រួម​ជាមួយនឹង ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​មាន​រថយន្ត​ពី​ខាងក្រោយ​រថយន្ត (Cross Traffic Alert) អាច​បង្ហាញ​អ្នកបើកបរ​នៅ​ពេល​ដែល​មាន​រថយន្ត​មក​ពី​ផ្នែក​ខាងក្រោយ​ដែល​មើល​មិនឃើញ ខណៈ​ពេល​ដែល​កំពុង​បើកបរ ឬ​រៀបនឹង​ចូល​ចត​។ ប្រព័ន្ធ​ប្រាប់​ដំណឹង (Cross Traffic Alert) នេះ​ប្រើ​សម្លេង និង​ផ្ដល់​ជា​សញ្ញា​ដើម្បី​ប្រាប់​អ្នកបើកបរ​នៅ​ពេល​មាន​អ្នក​ថ្មើរជើង ឬ​ម៉ូតូ​ឆ្លងកាត់​នៅ​ខាងក្រោយ​រថយន្ត​។

ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ​(Pre-collision Assist with Autonomous Emergency Braking)​។ ប្រព័ន្ធ​ទាំង​ពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាង​មុខ​ដើម្បី​ចាប់​ឧបសគ្គ​ដូច​ជា​រថយន្ត​ខាង​មុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូវ​ខាង​មុខ បន្ទាប់​មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកបរ ក្នុង​ករណី​អ្នកបើកបរ​នៅ​តែ​មិន​ឆ្លើយ​តប នោះ​រថយន្ត​នឹង​ធ្វើការ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ​។

ប្រព័ន្ធ​សុវត្ថិភាព​ដែល​បាន​រៀបរាប់​ខាងលើ​នេះ បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​វា​មាន​បំពាក់​នៅ​លើ​រថយន្ត​មួយ​ចំនួន​តូច ហើយ​ក្នុង​នោះ​ដែរ រថយន្ត Ford Everest 2019 ក៏​មាន​បំពាក់​បច្ចេកវិទ្យា​នេះ​ផង​ដែរ​។ Ford Everest ម៉ូ​ដែល​ថ្មី 2019 ជា​រថយន្ត SUV ដែល​ទទួល​បានការ​គាំទ្រ និង​ទទួលស្គាល់​ពី​សំណាក់​​អតិថិជន​ទាំង​គុណភាព សមត្ថភាព និង​បច្ចេកវិទ្យា​។

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត ថ្មី​ៗ​នេះ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ដាក់​ចេញ​នូវ​ប្រ​សិន​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​រថយន្ត Ford Everest 2019 ដោយ​មាន​ផ្តល់​ជូន​តម្លៃ​ពិសេស​ត្រឹមតែ $75,000 តែ​ប៉ុណ្ណោះ (​ដែល​មាន​តម្លៃ​ដើម $79,900) មិនតែប៉ុណ្ណោះ​លោក​អ្នក​ក៏​អាច​បង់​រំ​លោះ ដោយ​បង់​មុន​ត្រឹមតែ 20% រឺ $15,000 និង​បង់​ប្រចាំខែ​ត្រឹមតែ $996/​ខែ តែ​ប៉ុណ្ណោះ​។ សូម​ប្រញាប់​រួសរាន់​ឡើង ការ​ផ្ដល់​ជូន​នេះ​មាន​រយៈពេល​កំណត់​។

សូម​អញ្ជើញ​មក​ទទួលយក​អត្ថប្រយោជន៍​ទាំង​អស់នេះ នៅ​អាគារ​តាំង​បង្ហាញ​រថយន្ត​ទាំង​បី​របស់ Ford​ដែល​រួម​មាន ៖
•​ ​ទីតាំង​ទី​1 ៖ អគារ​លេខ 444 មហាវិថី​ព្រះ​មុនី​វង្ស ទល់មុខ​ក្រសួង​ដែនដី​នគរ​រោ​ប​នី​យ​កម្ម​និង​សំណង់ ទូរស័ព្ទ​ទំនាក់ទំនង 023 214 214

•​ ​ទីតាំង​ទី​2 ៖ នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ពោ​ចិន​តុង
ទូរស័ព្ទ​ទំនាក់ទំនង 023 890 880
•​ ​ទីតាំង​ទី​3 ៖ អគារ​លេខ 593 ផ្លូវជាតិ​លេខ​6 ខេត្ត​សៀម​រាម
ទូរស័ព្ទ​ទំនាក់ទំនង 063 766 063
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ 012 333 975 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ