ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រង់​ឡូ​ហ្គោ​ថ្មី​របស់​ក្រុមហ៊ុន​អុីន​ធើ​រ​ណេត TODAY Communication

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​អុី​ន​ធើ​រ​ណេ​ត​ដែល​កំពុង​ឈរឈ្មោះ​បោះ​សម្លេង​អំពី​សេវាកម្ម​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា TODAY Communication បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ទម្រង់​ឡូ​ហ្គោ​ថ្មី​ដែល​មាន​រូបរាង​ថ្មី​ប្លែក​។ ទម្រង់​ឡូ​ហ្គោ​ថ្មី​នេះ ត្រូវ​បាន​កែសម្រួល​ឱ្យ​ស្រប​ទៅ​តាម​ភាព​ជឿនលឿន និង​ភាព​ស៊ី​វិ​ឡៃ​នៃ​បច្ចេកវិទ្យា សម័យ​ថ្មី​។ លោក…

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​អុី​ន​ធើ​រ​ណេ​ត​ដែល​កំពុង​ឈរឈ្មោះ​បោះ​សម្លេង​អំពី​សេវាកម្ម​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា TODAY Communication បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ទម្រង់​ឡូ​ហ្គោ​ថ្មី​ដែល​មាន​រូបរាង​ថ្មី​ប្លែក​។

ទម្រង់​ឡូ​ហ្គោ​ថ្មី​នេះ ត្រូវ​បាន​កែសម្រួល​ឱ្យ​ស្រប​ទៅ​តាម​ភាព​ជឿនលឿន និង​ភាព​ស៊ី​វិ​ឡៃ​នៃ​បច្ចេកវិទ្យា សម័យ​ថ្មី​។

លោក ច​ន្ធី សុ​ធន នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អុី​ន​ធើ​រ​ណេ​ត TODAY Communication បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ៖ ពាក្យ​ថា TODAY គឺ​បញ្ជាក់​អំពី​គុណ​តម្លៃ​ស្នូល​នៃ​បុគ្គលិក​នីមួយ​ៗ​ក្នុង​ការ​បម្រើ​ការងារ ក្នុង​ក្រុមហ៊ុន​ដែល​មាន​ដូច​ជា ការ​ធ្វើការ​ជា​ក្រុម (Team) ភាព​ឆ្លាត​វៃ (Ountstanding) ភាព​ថ្លៃថ្នូរ (Dignity) ភាព​ទទួលខុសត្រូវ (Accountability) និង យុវជន​ជំនាន់​ក្រោយ​ជា​អាទិភាព (Youthful)​។ ចំណែក​ពណ៌​គោល​ទាំង​៤ របស់​ក្រុមហ៊ុន​ក៏​មាន​អត្ថន័យ​នៃ​ពណ៌​នីមួយ​ៗ​ផង​ដែរ ដែល​មាន​ដូច​ជា ពណ៌​ក្រហម​បញ្ជាក់​ពី​ភាព​ពុះ​ក​ញ្ច្រោ​ល ពណ៌​បៃតង​បញ្ជាក់​ពី​រួសរាយ​រាក់ទាក់ ពណ៌​ទឹកក្រូច​បញ្ជាក់​ពី ភាព​រីក​ចម្រើន និង​ពណ៌​ប្រផេះ​បង្ហាញ​ពី​ការ​អត់ធ្មត់​។

លោក សុ​ធន ក៏​បាន​បន្ថែម​ទៀត​ថា​ការ​ផ្លាស់​ប្តូរ​ទម្រង់​ឡូ​ហ្គោ​ថ្មី​នេះ​គឺ​ដើម្បី
1.​ ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ
2.​ ​បង្កើត​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សម្គាល់ថា​ជា​ក្រុមហ៊ុន​អុី​ន​ធើ​រ​ណេ​ត
3.​ ​បញ្ជាក់​ថា​ក្រុមហ៊ុន​យើង​បន្តរ​អភិវឌ្ឍ​ទៅ​មុខជា​និច្ច
4.​ ​កំណត់​ខ្លួនឯង​ឱ្យ​ល្អ​ដាច់​ជាង​ដៃគូរ​ប្រកួតប្រជែង

ឆ្លៀត​ក្នុង​ឱកាស​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទម្រង់​ឡូ​ហ្គោ​ថ្មី​របស់​ខ្លួន ក្រុមហ៊ុន​អុីន​ធើ​រ​ណេ​ត TODAY Communication ក៏​បាន​ធ្វើ​ពិធី​ជួបជុំ​បុគ្គលិក​ដើម្បី​រឹតចំណង​មិត្តភាព និង​បង្កើន​ប្រសិទ្ធ​ភាព ការងារ​ឱ្យ​កាន់តែ​រីក​ចម្រើន​។

បច្ចុប្បន្ន​ក្រុមហ៊ុន​អុីន​ធើ​រ​ណេ​ត TODAY Communication បាន​និង​កំពុង​គ្របដណ្តប់​សេវាកម្ម របស់​ខ្លួន​នៅ​តាម​បណ្តាល​ខេត្ត​-​ក្រុង​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុង​បា​វិត ក្រុង​តា​ខ្មៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ហើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​បន្ថែម​ទៅ​តាម​បណ្តាល​ខេត្ត​-​ក្រុង​នានា​ផ្សេង​ទៀត​ទូ​ទាំង​ផ្ទៃ​ប្រទេស​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរ​សព្ទ​លេខ ៖ 023/070215577 ឬ​តាម​រយៈ Facebook Messenger “TODAY ISP” ឬ​គេហរ​ទំព័រ www.today.com.kh​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ