ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​លេង​មួយ​ក្បាច់​ផ្អើល​សង្កាត់​ចាក់​អង្រែ​ក្រោម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម រថយន្ត Mazda CX-5 មួយ​គ្រឿង បើកបរ​ដោយ​នារី​វ័យក្មេង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៩ មួយ​គ្រឿង​ពីក្រោយ​ពេញទំហឹង​ខ្ទាត​ទៅ​បុក​ផ្ទប់​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ទៀត…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម រថយន្ត Mazda CX-5 មួយ​គ្រឿង បើកបរ​ដោយ​នារី​វ័យក្មេង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៩ មួយ​គ្រឿង​ពីក្រោយ​ពេញទំហឹង​ខ្ទាត​ទៅ​បុក​ផ្ទប់​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ផ្លោង​ចេញពី​ម៉ូតូ​ចម្ងាយ​ជាង​១០​ម៉ែត្រ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា នៅ​ទល់មុខ​ក្រុមហ៊ុន​លក់​រថយន្ត Mercedez ចំនុច​ផ្លូវ​60​ម៉ែត្រ កែង​នឹង​ផ្លូវ​30​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត Mazada CX-5 មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD- 7243 បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ប្រភព​ព័ត៌មាន​ពី​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​30​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​ធម្មតា​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​ឆ្លង ខណៈនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2019 ពណ៌​ខ្មៅ​អត់​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​60​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មាន​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​រង​គ្រោះ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​ខ្ទាត​មក​បុក​ផ្ទប់​នឹង​ម៉ូតូ​កង់​បី​គាត់​ពេញទំហឹង​ទៀត​ក៏​ផ្លោង​អ្នក​បើក​ម៉ូតូ​ជាង​10​ម៉ែត្រ​ទៅ​បោក​នឹង​ថ្នល់ បណ្ដាល​អោយ​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​រ៉េ​ចង្កូត​ទៅ​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម​ទៀត​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​អ្នក​បើក​មិន​មាន​រង​របួស​អ្វី​នោះ​ទេ​នឹងបណ្តាល​អោយ​រថយន្ត​បង្ក​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ ។

ចំណែក​ម៉ូតូ​រង​គ្រោះ​រង​ការ​ខូចខាត​មួយ​កំណាត់​ក្រោយ​ទាំងស្រុង រីឯ​ម៉ូតូ​កង់​បី​រង​ការ​ខូចខាត​មួយ​កំណាត់​ស្ទើរតែ​ទាំងស្រុង​ដូច​គ្នា ចំណែក​ម្ចាស់​ម៉ូតូ​កង់​បី​រង​របួសស្រាល នឹង​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ចោមរោម​មើល​គ្រប់​គ្នា មាន​អ្នកខ្លះ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​របួសធ្ងន់ និង​មាន​អ្នកខ្លះ​ឃាត់​អ្នកបើកបរ​រថយន្ដ​បង្ក​មិនរ​ត់ទៅ​ណា ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយ​ឃាត់​អ្នកបើកបរ​រថយន្ដ​បង្ក​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ភ្លាម​ៗ​ដែរ ទុក​ប្រគល់​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ចាត់ការ​តាម​នីតិវិធី ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ និង​ម៉ូតូ​កង់​បី​ឥណ្ឌា រួម​ទាំង​អ្នកបើកបរ​រថយន្ដ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​នាំ​ទៅ​កាន់​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ