ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន នភាល័យ រៀបចំ​កម្មវិធី «​សង្ឃឹម​​ថ្ងៃមួយ​» ធ្វើ​ឱ្យ​កក្រើក City Hall កោះ​ពេជ្រ !

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី​២៣ ខែ​ក​ក្ដ​ដា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ក្រុមហ៊ុន នភាល័យ បាន​រៀបចំ​កម្មវិធី​ដ៏ ពិសេស «Don’t…

កាលពី​ថ្ងៃ​ទី​២៣ ខែ​ក​ក្ដ​ដា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ក្រុមហ៊ុន នភាល័យ បាន​រៀបចំ​កម្មវិធី​ដ៏ ពិសេស «Don’t give up your dream» ឬ «​សង្ឃឹម​ថ្ងៃមួយ​» នៅ City Hall កោះ​ពេជ្រ ដែល ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​វិស័យ សិល្បៈ​វប្បធម៌​ជាតិខ្មែរ​ឱ្យ​មានជីវិត​រស់​រវើក តាម​រយៈ​ការ​ផ្តល់​ឱកាស​ដល់​សិល្បករ សិល្ប​ការិនី​ដែល​ជា​មរតក​មនុស្ស​រស់ ក៏​ដូច​ជា​សិល្បករ​វ័យក្មេង​ជំនាន់​ក្រោយ​ឱ្យ​បាន​ចូល រួម​កាន់តែ​សកម្ម ។

កម្មវិធី​ដ៏​ឱ​ឡា​រឹក​នោះ បាន​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ព្រឿ​ង ឈៀង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​សិល្បករ​-​ការិនី​ទាំង​ជំនាន់​មុន និង​ជំនាន់​ក្រោយ​ជា​ច្រើន​រូប ។ ក្នុង​នាម​ជា​ប្រធាន​ក្រុមហ៊ុន​នភាល័យ លោក សែ​ជូ សេរី​វ​ឌ្ឍ​នា បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ជួយ​ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ឱ្យ​បាន​គង់វង្ស​ទៅ​អ្នក​ជំនាន់​ក្រោយ ជា​ពិសេស​អាច​ផ្សព្វផ្សាយ អប់រំ​សិល្បៈ​វប្បធម៌​ខ្មែរ​ឱ្យ​កាន់តែ ទូលំទូលាយ​ដល់​សាធារណជន ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុមហ៊ុន នភាល័យ បាន​រៀបចំ​កម្មវិធី​ក្រោម​ប្រធានបទ «​តក​ញ្ញូ​ចំពោះ​វប្ប​ធម៌​» នេះ​ឡើង ដោយ​លើក​ទី​មួយ គឺ​ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​បុរី​ជីប​ម៉ុង​លែ​ន គេហដ្ឋាន​របស់​ប្រធាន​ក្រុមហ៊ុន នភាល័យ ផ្ទាល់ ។ ដោយឡែក​ក្នុង​កម្មវិធី​លើក​ទី​ពីរ​នេះ នភា​ល័យ បាន​រៀបចំ​តុបតែង​លម្អ​ជាមួយ​ផ្កា​ចម្រុះ ពណ៌​បែប​ទម្រង់​សិល្បៈ​បុរាណ​លាយ​សម័យ មាន​ក្បូរក្បាច់​ចរ​នា​យ៉ាង​ប្រណីត អម​ជាមួយ ការ​សម្ដែង​ផ្ទាំងទស្សនីយភាព ទាំង​ចម្រៀង​បុរាណ និង​សម័យ​យ៉ាង​ជក់ចិត្ត ។

ទន្ទឹម​នឹង​នេះ កម្មវិធី​ទាំងមូល​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​សប្បាយ​រីករាយ​ជាទី​បំផុត ដោយ​មានការ​រាំច្រៀង​ពី​សំណាក់​សិល្បករ​បុរាណ និង​សម័យ​យ៉ាង​ផុសផុល ធ្វើ​ឱ្យ​កក្រើក City Hall កោះ​ពេជ្រ​កាលពី​រាត្រី​ថ្ងៃ​ទី​២៣ កក្កដា កន្លង​ទៅ ។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន នភាល័យ គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​បី រួម​មាន ក្រុមហ៊ុន ឡាក់​វ៉ា ឌី​ហ្សា​ញ ព្រី​ន​ធី​ង អេ​ន អេ​ត​វើ​ថា​យ​ស៊ី​ង និង​ក្រុមហ៊ុន ពល​វ​: អ៊ី​ម​ផត អ៊ិ​ច​ផត ខូ​អិ​ល​ធី​ឌី ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ​បី​រូប រួម​មាន លោក សែ​ជូ សេរី​វ​ឌ្ឍ​នា លោក ជីវ៉ា និង​លោក ហេង ច័ន្ទ​ណា​រ៉េ​ត ដើម្បី​ធ្វើការ​សិក្សា និង បង្ហាញ​ពី​រថយន្ត​គ្រប់​ប្រភេទ​តាម​រយៈ​វី​ដេ​អូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ