ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី​ទៅ​រក​វាយ​គេ បែរជា​ត្រូវ​គេ​គ្រវៀស​កាំបិត​ហូរ​ឈាម​ស្រោច​ខ្លួន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង ដោយ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ ទេ ស្រាប់តែ​គេ​ឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​រករឿង​វាយ​បុរស​ម្នាក់​ទៀត​ជា​ជនសង្ស័យ ហើយ​ក៏​ត្រូវ​បុរស​ជា​ជនសង្ស័យ​នោះ​យក​កាំបិតប៉័ងតោ​គ្រវៀស​ត្រូវ​ចំ​.​ក​បុរស​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ហូរ​ឈាម​ស្រោច​ខ្លួន ។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង ដោយ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ ទេ ស្រាប់តែ​គេ​ឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​រករឿង​វាយ​បុរស​ម្នាក់​ទៀត​ជា​ជនសង្ស័យ ហើយ​ក៏​ត្រូវ​បុរស​ជា​ជនសង្ស័យ​នោះ​យក​កាំបិតប៉័ងតោ​គ្រវៀស​ត្រូវ​ចំ​.​ក​បុរស​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ហូរ​ឈាម​ស្រោច​ខ្លួន ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ប៉ោ​យ៉ែ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រឹម ចិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ បានរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៨៨៨​ខេត្ត​ព្រះ​សីហ​នុ រីឯ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ