ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់​កម្ពុជា​របស់​អា​មេ​រិ​ក​​…គឺមិន​ប៉ះពាល់​​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​របស់​សហរដ្ឋអាមេរិក​ មិន​បាន​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ ។ ​ថ្លែង​ក្នុង​ពី​ធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡដ្ឋានជាតិ…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​របស់​សហរដ្ឋអាមេរិក​ មិន​បាន​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ ។ ​ថ្លែង​ក្នុង​ពី​ធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡដ្ឋានជាតិ «មរតកតេ​ជោ» ដែល​បាននិង​កំពុងដំណើរការសាងសង់​នៅ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំ​ពេញ ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា​ ​​សម្តេច​តេ​ជោ នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន​ បាន​លើកឡើង​ថា​ ការ​ធ្វើ​ច្បាប់​របស់​សហ​អា​មេ​រិ​ក ​ចំពោះ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា
នៅ​វៀតណាម ​មានច្បាប់​ច្រើន​ណាស់​ដែល​អា​មេ​រិ​ក​ធ្វើ​ដើម្បី​ដាក់​ទណ្ឌកម្ម ប៉ុន្តែ​គ្មាន ច្បាប់​ណា​មួ យ​បាន​ឆ្លង​នោះ​ទេ ។ ​ក្នុង​នោះ​ មាន​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា​មី​យ៉ា​ន់​ម៉ា និង​ប្រ​ទេស​ផ្សេង​ៗ​ទៀត តែ​គ្មាន​ច្បាប់​ណាមួយ​បាន​ឆ្លង​នោះ​តេ ។

សម្តេច​បញ្ជាក់​ថា​៖ «​តែ​ពេល​នេះ​យើង​និយាយ​ថា ​អា​មេ​រិ​កបាន​ធ្វើ​ច្បាប់​ហើយ​បាន​ឆ្លងអា​លូវ​បាន​ឆ្លង​រដ្ឋ សភា ហើយ​មួយ​អាទិត្យ​ទៀត​ឆ្លង ព្រឹទ្ធសភា ហើយ​មួយ​អាទិត្យ​ឆ្លង​ប្រធានា​ធិបតី​អា​មេ​រិ​ក​ លោក​ត្រាំ ដាក់​ឱ្យ​​ប្រើ ។ យើង​កុំ​និយាយ​ថា​ ច្បាប់​នេះ​មិន​បាន​ឆ្លងយើងនិយាយ​ថា​ច្បាប់​នេះ បាន​ឆ្លង អី​ញ្ចឹ​ង​ទៅ​ចុះ តើ​សួរ​ថា​ ប្រជាជន​ខ្មែរ​ប៉ះពាល់​អ្វីខ្លះ?»​។

សម្តេច​បាន​បន្ត​ថាបើ​ច្បាប់​នេះ​មាន​គោលដៅ​ជាក់លាក់​២​សំខាន់ គឺ​ទី​១-ដាក់​ទណ្ឌកម្ម បិទ​ទិ​ដ្ឋ​ការ ចំពោះ​មន្ត្រី​មួយ​ចំនួន ។ ទី​២-​បង្កក់​ទ្រព្យសម្បត្តិ​មន្ត្រី​មួយ​ចំនួន​។ សម្តេច​បញ្ជាក់​ថា​ «​អី​ញ្ចឹ​ង​ទេ​ប្រជាជន​ខ្មែរ​គ្មាន​ប៉ះពាល់​អ្វី​សោះ ។ អា​លូវ​ខ្ញុំ​គិត​ថា មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​អា​មេ​រិ​ក​ធ្វើ​នោះ​១០០​នាក់​ទៅ​ចុះ​។​ អ្នក​ទាំង​១០០​នាក់​នេះ​តើ​អ្នក​ទាំងនោះ ត្រូវការ​ទៅ​អា​មេ​រិ​ក​ធ្វើ​អី? ខ្ញុំ​សូម​សួរ ទៅ​អា​មេ​រិ​ក​ធ្វើ​អី​បើ​ប៉ុន្មាន​ឆ្នាំ​មិន ដែល​ទៅ​ផងហ្នឹង »​។

​សម្តេច​ក៏​បាន​លើក​ឡើង​ថា​ប៉ុន្មាន​ខែ​មុន​មាន​មន្ត្រី​ប្រមាណ​១០​នាក់ ​ត្រូវ​បាន​អា​មេ​រិ​ក​មិន​អ​នុ​ញ្ញាត​ឲ្យ​ចូល​ទឹកដី​អា​មេ​រិ​ក​។ ប៉ុន្តែ​មិន​អនុញ្ញាត​នេះ ​ស្មើនឹង​អា​មេ​រិ​ក​ផ្តាច់​ការទូត​ជាមួយ​កម្ពុជា​។ មិន​អនុញ្ញាត​ឲ្យ​ឬ​ដាក់​ក្នុង​បញ្ជីខ្មៅ ដូច​ជាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្មើនឹង​ផ្តាច់ ទំនាក់ទំនង​យោធា ដាក់​សម្តេច ក្រឡា​ហោម ស ខេ​ង ស្មើនឹង​ផ្តាច់ទំនាក់ទំនង​នគ​បាល ដាក់​លោក​ប្រាក់ សុ​ខុន ស្មើនឹង​ផ្តាច់ទំនាក់ទំនង​ការទូត ដាក់​លោក អួន ព័ន្ធ​មុនី​រ័​ត្ន​ស្នើ នឹង​ផ្តាច់​សេដ្ឋកិច្ច​ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ថា​ការ​មិន​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹក នាំ​មួយ​ចំនួន​របស់​អា​មេ​រិ​ក​ចូល​ទឹកដី​អា​មេ​រិ​ក មិន​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា ជាង ១៦​លាន់ នាក់​នោះ​ទេ ដូច្នេះ​សុំ​កុំ​ភ័យ ចំពោះ​ការ​ធ្វើ​ច្បាប់​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​នេះ​ឲ្យ​សោះ​។ ​សម្តេច​ក៏​បាន​ស្វាគមន៍​ចំពោះ​អា​មេ​រិ​ក​ដាក់​ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​ចូ​ួ​ល​ទឹកដី​អា​មេ​រិ​ក​ផង​ដែរ​។ សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ដាក់​ចំ​ខ្ញុំ​ដាក់​មក​ចុះ ហើយ​សូម​រឹបអូស​ទ្រព្យ​ស​ម្ប ត្តិ ទៅ​ថា​ទ្រព្យសម្បត្តិ​របស់​ពូជ អំបូរ ហ៊ុន សែន មាន​ជាង​២​ពាន់​លាន​ដុល្លារ​។ ខ្ញុំ​អំពាវនាវ​ឲ្យ​អា មេ​រិ​ក​មិន​ចាំបាច់​និយាយ​ច្រើន ហើយ​កុំ​ចាប់​បាច់​ច្បាប់​ចេញ​អី ដកហូត​ពី​អា​លូវ​ទៅ​» ។ ​ជា​មួយ​គ្នា​នោះ​ដែរ ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ករណី​លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ដែល​ត្រូវ​អា​មេ​រិ​ក​ហាមឃាត់​មិន​ឲ្យ ចូល​ទឹកដី​អា មេ​រិ​កថា​មិន​ទាន់​កើត​អី​ឬ​ស្លាប់​នោះ​ទេ​។

សម្តេច​តេ​ជោ ក៏​បាន​ចំអក​ទៅ​កាន់​អា​មេ​រិ​កថា​សម័យនេះ​មិន​ដូច​សម័យ​មុន​នោះ​ទេ ។ សម្តេច​ថា​៖«​សម័យនេះ ​សម័យ​ខ្មែរ​នាំ​ដើមទុន​ពី​ក្រៅ​មក​ស្រុក​រកស៊ី មិនមែន​ដូច​សម័យ​កាលពី​មុ ន ខ្មែរ​បញ្ជូន​លុយ ទៅ​ក្រៅ​ស្រុក​ទេ​។ ខ្លួន​ឯក​ក្រ​ហើយ​បែ​ជា​បញ្ជូន​លុយ​ទៅ​ក្រៅប្រទេស រាប់​ទាំង​លន់ ណុ​ល យក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​ទៅ​ផង​។ ប៉ុន្តែ​អា​លូវ​យើង​ពិនិត្យ​មើល​ខ្មែរ នៅ​ក្រៅប្រទេស​ច្រើន​ណាស់ មាននៅ​អា​មេ​រិ​ក បារាំង និង​បណ្តា​ប្រទេស​ផ្សេង​បាន​បញ្ជូន លុយ​មក​កម្ពុជា ដូច​ជា​អ្នកខ្លះ​ទិញ​ដី​ធ្វើ​ផ្ទះ ឬ​រី​សត​ជាដើម​»​។
សម្តេច​ក៏​បាន​បញ្ជូន​ជើង​អា​មេ​រិ​កថា​ឆាប់​បង្ក​ត់​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​កម្ពុជា​ឲ្យ​បាន​ឆាប់​ទៅ ដើម្បី​
សម្តេចមើល​មុខ មាត់​មន្ត្រី​កម្ពុជា ដែល​មាន​លុយ​ច្រើន​ហើយ​យក​ទៅ​ទុក​នៅ ប្រទេស គេ​ផង​ដែរ​។

​សម្តេច​ក៏​បាន​អះអាង​ថា​ទោះបី​អា​មេ​រិ​ក​មិន​អនុញ្ញាត​ឲ្យ​សម្តេច​ទៅ​អា​មេ​រិ​ក​ក្តី ក៏​ស ម្តេច​នៅ​តែ​ទៅ​បុរី​ញូ​យ៉ង ដែល​កន្លែង​របស់​អង្ក​ការ​សហប្រជាជាតិ ។យ៉ាងណា​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សម្តែង​ជំនឿ​ចិត្ត​ថា​រដ្ឋបាល​លោក ដូ ណា​ល់ ត្រាំ ល្ងង់​រុញ​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​កម្ពុជា​ចេញពី​ដៃ​របស់​ខ្លួន​នោះ​ទេ​។ ប៉ុន្តែ​យើង ឧ​ទា​ហ រណ៍​ថា​នៅ​ពេល​ច្បាប់​អា​មេ​រិ​ក​ចេញ​មក ប៉ះពាល់​ដល់​មនុស្ស រាប់​លាន​នាក់​នៅ​កម្ពុជា ដែល​ឬទេ​។

​សម្តេច​តេ​ជោ​ថា​៖«​ខ្ញុំ​អង្វរក​រដ្ឋការ​អា​មេ​រិ​ក​កុំ​និយាយ​ច្រើន​ពេក​ក្នុង​ការ​បង្កក់​ទ្រព្យសម្បត្តិ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ថា ហ៊ុន ម៉ា​នី​មាន​ប៉ុន្មាន​រយ​លាន ហ៊ុន ម៉ា​និ​ត​មាន​ប៉ុន្មាន​រយ​លាន ហ៊ុន ម៉ា​ណែ​ត​មាន​ប៉ុន្មាន​រយ​លាន​​ដក់​ទាំងអស់​ទៅ ។ បើ​កូន​របស់​ហ៊ុន សែន​មាន​លុយ​ច្រើន​ដក​ទៅ​! បើ​ខ្ញុំ​មាន​លុយ​ច្រើន​មែន​នោះ​ខ្ញុំ​មិន​ចាំបាច់​ទៅ​សុំ​ចិន ទេ (​ធ្វើ​ស្តារ​អស់​ប៉ុណ្ណឹង​នោះ​)​។ ខ្ញុំ​ស្លាប់ ទៅ​មិន​យក​លុយ​ទៅ​ជាមួយ​ទេ »៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ