ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​យ៉ាងណា​ក៏​កសិករ​នៅ​តែ​ប្រឹង​ឲ្យ​អស់ពី​លទ្ធភាព​ដែរ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ​ក្នុង​នោះ​បណ្តាល​ឲ្យ​ឃុំ​ចំនួន​៣​មាន​ស្រក​អូរ​ស្វាយ និង​ក្រឡា​នៃ​ស្រុក​កំពង់សៀម​រហូត​មក​ដល់​ចុងខែ​កក្កដា ២០១៩ ទើប​មាន​ភ្លៀង​ធ្លាក់​បង្អុរ​ចុះ​មក​បន្តបន្ទាប់ ។ ហើយ​ការ​បង្កបង្កើន​ផល​សម្រេច​បាន​ចំនួន​ជាង​៦.០០០​ហិ​កតា ស្មើនឹង​៩២​ភាគរយ​នៃ​ផែនការ ដើម្បី​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ…

ខេត្តកំពង់ចាម ៖ គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ​ក្នុង​នោះ​បណ្តាល​ឲ្យ​ឃុំ​ចំនួន​៣​មាន​ស្រក​អូរ​ស្វាយ និង​ក្រឡា​នៃ​ស្រុក​កំពង់សៀម​រហូត​មក​ដល់​ចុងខែ​កក្កដា ២០១៩ ទើប​មាន​ភ្លៀង​ធ្លាក់​បង្អុរ​ចុះ​មក​បន្តបន្ទាប់ ។ ហើយ​ការ​បង្កបង្កើន​ផល​សម្រេច​បាន​ចំនួន​ជាង​៦.០០០​ហិ​កតា ស្មើនឹង​៩២​ភាគរយ​នៃ​ផែនការ ដើម្បី​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ។

បុរស​វ័យ​៦៧​ឆ្នាំ ឈ្មោះ​ឌី ជី នៅ​ភូមិ​រមាស ឃុំ​អំពិល ស្រុក​កំពង់សៀម​ឲ្យ​ដឹង​ថា ចាប់តាំងពី​ដឹងក្តី​មក រូប​គាត់​បានឃើញ​ម្តាយ​បង្កបង្កើន​ផល​ដាំ​ដុះ​ដំណាំ​ស្រូវ ចាប់តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ហើយ​មក​ដល់​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បាន​ចែក​ដី​របប​ចំនួន​៣A ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ ដើម្បី​ធ្វើ​ស្រូវ​ទុក​ពិសា តែ​មិន​គ្រប់​នោះ​ទេ ត្រូវ​ជួល​ស្រែ​គេ​បន្ថែមចំនួន​២​ទៀត ។

បុរស​វ័យ​៦៧​ឆ្នាំ រូប​នេះ​ប្រាប់​បន្ត​ថា តាំងពី​ដូនតា​មក​គាត់​បាន​ប្រើប្រាស់​ជីលា​មក​គោ ដោយ​យក​មក​បាច​ស្រែ​ជា​ប្រភេទ​ជីធម្មជាតិ ដោយ​ដាក់​ម្តង​ធ្វើ​ឲ្យ​ដី​ធូរ​រហូត​ដល់​ទៅ​៣​ឆ្នាំ ហើយ​ទិន្នផល​ក៏​បាន​ច្រើន​ដោយ​ស្រូវ​កិន​ជា​អង្ករ​ដាំបាយ​ពិសា​ពេញ​ៗ​មាត់​តែ​ម្តង ។ មក​ដល់​ជិត​ដំណាច់ខែ​កក្កដា ២០១៩ ទើប​មាន​ភ្លៀង​ធ្លាក់​បង្អុរ​ចុះ​មក​បន្តបន្ទាប់ និង​មានទឹក​ដក់​ក្នុង​ស្រែ​ច្រើន គាត់​បាន​ជួល​អ្នក​ភូមិ​ឲ្យ​មក​ដកសំណាប​មក​ស្ទូង​បណ្តើរ​ៗ ហើយ​ក្នុង​ពេល​ខាង​មុខ​ដំណាំ​ស្រូវ​របស់​គាត់​មាន​ប្រភេទ​ពូជ អ៊ី​អែ ៥៨ និង​រាំង​ជ័យ​ដែល​ធ្វើ​រាល់​ឆ្នាំ ចំពោះ​ទិន្នផល​វិញ​មិន​បានដឹង​ថា​យ៉ាងម៉េច​នោះ​ទេ ក្នុង​ពេល​ខាង​មុខ ដោយ​អ្នក​ភូមិ​របស់​គាត់​នាំ​គ្នា​បង្កបង្កើន​ផលដំណាំ​ស្រូវ​ប្រវាស​មេឃ បើ​មេឃ​សំបូរ​ភ្លៀង​ស្រូវ​បាន​ផល​ល្អ បើ​មេឃ​ខ្សត់​ភ្លៀង​ស្រូវ​បាន​ទាប ឫ​ស្កក​ខ្លះ​ក៏​មាន​ដែរ ។

លោកស្រី ហ៊ុន ឃី​ម ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​កក្កដា ២០១៩​ថា គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​យូរ​រហូត​មក​ដល់​ជិត​ដំណាច់ខែ​កក្កដា ទើប​មាន​ភ្លៀង​ធ្លាក់​មក​បន្តបន្ទាប់ ដោយ​ក្នុង​ឃុំ​ចំនួន​៣​ខាងលើ ដែល​រង​ផល​ប៉ះពាល់​ជាងគេ​ក្នុង​ចំណោម​ឃុំ​ផ្សេង​ៗ​ទៀត តែ​មិន​បាន​បង្ក​ឲ្យ​មាន​លក្ខណៈ​ធ្ងន់​នោះ​ទេ ដោយសារ​ក្រោយមក​ភ្លៀង​ត្រូវ​វិញ និង​បាន​ធ្វើ​ឲ្យ​ដីស្រែ​មាន​សំណើម​ដក់​ទឹក ។

ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់សៀម ប្រាប់​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​សម្រេច​បាន​ចំនួន​៩២​ភាគរយ​ស្មើ​ជាង​៦.០០០​ហិ​កតា បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​២០១៨ កន្លង​ទៅ​សម្រេច​បាន​១០០​ភាគរយ ឆ្នាំ​នេះ​វិញ​មានការ​យឺត​យាវ​ក្នុង​ការ​បង្កបង្កើន​ផល ។ ប្រជា​កសិករ​ភាគច្រើន​នាំ​គ្នា​ប្រើប្រាស់​ជី​កំ​ប៉ុស្តិ៍​(​ជីធម្មជាតិ​) ដោយ​មាន​អង្ក​ការ​ជា​ច្រើន​បាន​ជួយ​ទំនុកបំរុង​ក្នុង​ការ​បង្រៀន​ឲ្យ​ចេះ​ប្រើប្រាស់ ដែល​ធ្វើ​ឲ្យ​ដី​ធូរ​ស្រូវ​ងាយ​ចាក់​រឹស​ជ្រៅ ចូល​ក្នុង​ដី ទោះជា​យ៉ាង​ដូច្នេះ​កី្ត​ក៏​មិន​បាន​១០០​ភាគ​ដែរ ដោយ​មាន​អ្នកខ្លះ​ប្រើ​ជីគីមី ដើម្បី​បង្កើន​ទិន្នផល​ស្រូវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ