ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២នាក់នេះ​មិនធម្មតាទេ ​ប្រើល្បិច​យក​លុយអស់​​ជាង​២​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា លោក​ព្រះរាជអាជ្ញា​បាន​ដឹកនាំ​កំលាំង​ចុះ​អនុវត្តន៍​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​០១៣ និង​លេខ​ដីការ​លេខ​០១៤ ចុះ​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៩ ដែល​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មិន​ព្រម​ចូល​ខ្លូ​ន​ទៅ​តាម​ការ​កំណត់​របស់​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៦…

ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា លោក​ព្រះរាជអាជ្ញា​បាន​ដឹកនាំ​កំលាំង​ចុះ​អនុវត្តន៍​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​០១៣ និង​លេខ​ដីការ​លេខ​០១៤ ចុះ​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៩ ដែល​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មិន​ព្រម​ចូល​ខ្លូ​ន​ទៅ​តាម​ការ​កំណត់​របស់​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៩ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត (​ខ្ចី​លុយ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ដោយ​មិន​ព្រម​សង ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមាន​ជ័យ​។

ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ក្នុង​នោះ​ប្តី​ឈ្មោះ​ម៉ា ភា​រុន អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ប្រពន្ធ​ឈ្មោះ​ចែ ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ឯ​ខេត្តព្រៃវែង ។ ទាំង​២​នាក់​ប្តី​ប្រពន្ធ​មក​ស្នាក់​នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ទាក់ទិន​នឹង​ការ​ចុះ​អនុវត្តន៍​ដីកា​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ លោក​កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​បានឱ្យ​ដឹង​ថា យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ចំនួន​៣​នាក់ រស់នៅ​ឯ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត (​ខ្ចី​លុយ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ដោយ​មិន​ព្រម​សង ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​។

លោក​ព្រះរាជអាជ្ញា​បាន​បន្ត​ថា មុន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ គឺ​មានការ​សហការ​ជាមួយ​កំលាំង​នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​កំលាំង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពត រួម​ទាំង​កំលាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ផង​ដែរ ខណៈនោះ​កំលាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន និង​ធ្វើការ​ដកហូត​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​២០០០ ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ១G.១១.៨៧ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅ​លើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ