ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​កាណូត​សង្ស័យ​ស្កាត់​ឱ្យ​ឈប់​… ​​បែក​ធ្លាយ​ចេញ​សត្វ​ស្លាប​ដ៏​កម្រ​ជាង​​១០០​ក្បាល

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សត្វ​ស្លាប​ប្រភេទ​ទោម ចំនួន​១៣០​ក្បាល ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ល្បាត​ប្រទះ​ឃើញ ហើយ​ក៏​ចាប់​ឃាត់​ជាមួយនឹង​មនុស្ស​៦​នាក់ កាលពី​ម៉ោង​១ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​28…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សត្វ​ស្លាប​ប្រភេទ​ទោម ចំនួន​១៣០​ក្បាល ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ល្បាត​ប្រទះ​ឃើញ ហើយ​ក៏​ចាប់​ឃាត់​ជាមួយនឹង​មនុស្ស​៦​នាក់ កាលពី​ម៉ោង​១ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​28 ខែកក្កដា ឆ្នាំ 2019 ខណៈ​ជនសង្ស័យ​ទាំងនោះ​ដឹក​បទល្មើស​ឆ្លងកាត់​ភូមិសាស្ត្រ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ឡាយ ថង​អាយុ​២០​ឆ្នាំ ២-​ឈ្មោះ កា បូ​លី អាយុ​៣៣​ឆ្នាំ ៣-​ឈ្មោះ​ហុ​ក ឆុង អាយុ​៣៦​ឆ្នាំ ៤-​ឈ្មោះ​ហុ​ក សិត អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ​តូច ស្រ៊ុ​ន អាយុ​៣៥​ឆ្នាំ និង​៦-​ឈ្មោះ​សុខ ខេ​ង អាយុ​៣៧​ឆ្នាំ ។ ពួក​គេ​ទាំង​៦​នាក់​រស់នៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​តាម​ផ្លូវទឹក ក៏​ប្រទះ​ឃើញ​កាណូត​បា​ឡា​ស្មាច់​១​គ្រឿង​មាន​មនុស្ស​ជិះ​៦​នាក់ គួរ​ឱ្យ​សង្ស័យ​ក៏​ស្កាត់​ហៅ​ឱ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​មាន​សត្វ​ស្លាប​ប្រភេទ​ទោម​ជា​ច្រើន​ក្បាល ដែល​ជនល្មើស​ដាក់​ក្នុង​លប​ស្បៃ​មុង ហើយ​ក៏ ចាប់​ឃាត់​យក​មក​ស្នាក់​ការ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា កម្លាំង​កងរាជអាវុធហត្ថ​បាន​ហៅ​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មក​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ទទួល បន្ទាប់​មក​យក​សត្វ​ស្លាប​ប្រភេទ​ទោម​ទាំង​១៣០​ក្បាល ទៅ​លែង​នៅ​បឹង​ធម្មជាតិ ចំណុច​ទំនប់​២០​ឧសភា ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ស្វា​ជ្រុំ ស្រុក​រលាប្អៀរ ជាប់​ព្រំ​ព្រ​ទល់ ឃុំ​មេលំ ស្រុក​បរិបូរណ៍​។

ដោយឡែក​មនុស្ស​ទាំង​៦​នាក់ ដោយ​មាន​សំណូមពរ​ពី​ក្រុម​គ្រួសារ និង​អាជ្ញាធរ​មូលដ្ឋាន ដោយសារ​អ្នក​ទាំង​៦​នាក់​ជា​ជន​ក្រីក្រ​ជា​ខ្លាំង​ផង​នោះ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ គ្រាន់តែ​ធ្វើការ​អប់រំ​ឱ្យ​បញ្ឈប់​សកម្ម​ភាព​ចាប់​សត្វ​ស្លាប​ប្រភេទ​ទោម ដែល​ជា​សត្វ​ដ៏​កម្រ​ចាប់ពី​ពេល​នេះ​តទៅ ទើប​អនុញ្ញាត្តិ​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ