ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរនាំ​រឿង​យក​សំរាម​ដុត​ក្បែរ​ព្រំ​ដី ស្រាប់​តែ​ផ្ទុះ​ហិ.ង្សា​ផ្អើល​ភូមិ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ឈាម​ហូរ​ស្រោច​ខ្លួន ខណៈ​ពេល​ជន​រង​គ្រោះ​ឃើញ​ជនសង្ស័យ​ស្រវឹងស្រា​យក​សំរាម​មក​ដុត​ក្បែរ​ព្រំ​ដី​របស់​ជន​រង​គ្រោះ លុះ​ពេល​ជន​រង​គ្រោះ​សួរនាំ​ក៏កើត​ជា​អំពើ​ហិង្សា​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ឈាម​ហូរ​ស្រោច​ខ្លួន ខណៈ​ពេល​ជន​រង​គ្រោះ​ឃើញ​ជនសង្ស័យ​ស្រវឹងស្រា​យក​សំរាម​មក​ដុត​ក្បែរ​ព្រំ​ដី​របស់​ជន​រង​គ្រោះ លុះ​ពេល​ជន​រង​គ្រោះ​សួរនាំ​ក៏កើត​ជា​អំពើ​ហិង្សា​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៩ ចំណុច​ភូមិ​ជ័យ​តូច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេតកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ទូច ឈាង​លី​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ បាន​រង​របួស​ត្រចៀក​ខាងស្ដាំ​មួយ​កន្លែង​ដាច់​ចេញ​ឈាម​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឡែ​ម ឥស្សា​រៈ (​ហៅ​រ៉ា​) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។ វត្ថុ​តាង​ចាប់​យក​បន្ទះ​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍​ចំនួន​១​ចម្រៀក ។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា ហើយ​យក​សំរាម​ទៅ​ដុត​នៅ​ក្បែរ​ព្រំ​ដី​របស់​ជន​រង​គ្រោះ លុះ​ជន​រង​គ្រោះ​បាន​ចេញ​មក​សួរ​ថា​ ​«​ម៉េច​បាន​ដុត​សំរាម​នៅ​កន្លែង​ហ្នឹង​» ក៏​ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សំដី​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​បន្ទះ​ក្បឿង​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍​មួយ​ចម្រៀក​មក​វាយ​ជន​រង​គ្រោះ​ចំ​ស្លឹកត្រចៀក​ខាងស្តាំ បណ្តាល​ឲ្យ​ដាច់​រយះ​ចេញ​ឈាម បន្ទាប់​មក​ជន​រង​គ្រោះ​បាន​មក​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជ័យ​ធំ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ