ខេត្តកែប ៖ ព្រះពុទ្ធមួយអង្គដែលធំ និងខ្ពស់ជាងគេបំផុតកំពុងត្រូវបានកសាងនៅលើភ្នំពោនជាប់នឹងមាត់សមុទ្រខេត្តកែប ។
ព្រះមហាចទុម ផាត់ ធូក ព្រះមេគុណគណៈធម្មយុត្តិគង់នៅចាំព្រះវស្សាវត្តភ្នំពោនមាន សង្ឃដីកាថា វត្តនេះទើបតែកសាងទេ ប៉ុន្តែការផ្ដួចផ្ដើមកសាង គឺមានលោក កែន សត្ថា អភិបាលខេត្តកែបរួមទាំងពុទ្ធបរិស័ទនៅក្រុងភ្នំពេញផងដែរ ។
ព្រះមហាចទុម ផាត់ ធូក មានសង្ឃដីកាអោយដឹងបន្តថា ឥឡូវនេះយើងចាប់ផ្ដើមកសាងព្រះពុទ្ធមួយអង្គធំដែលមានទទឹង8ម៉ែត្រ បណ្ដោយ10ម៉ែត្រ កំពស់15ម៉ែត្រកន្លះ ដោយព្រះពុទ្ធដាក់ព្រះភ័ក្របែរទៅទិសខាងកើត តែដោយឡែកព្រះពុទ្ធដែលយើងកំពុងចាប់ផ្ដើមកសាងនេះព្រះពុទ្ធប្រក់នាគ ហើយបែរព្រះភ័ក្រទៅត្បូងសំដៅទៅសមុទ្រវិញ ។
ព្រះអង្គថា ព្រះនាគត្រូវការទឹក ម្យ៉ាងវិញចង់អោយពិភពលោកគេបានដឹងបានស្គាល់តម្លៃសាសនារបស់ខ្មែរយើងផង និងទុកអោយកូនខ្មែរជំនាន់ក្រោយៗដឹងផង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ