ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ដើរតួ​នាទី​សំខាន់​យ៉ាងណា​ពេល​វិស័យ​មួយ​នេះ​កាន់តែ​រីក​ចម្រើន ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​បរិបទ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែ​រីក​ចម្រើន អ្នកជំនាញ​មើលឃើញ​ថា​ក្រុមហ៊ុន​ផ្តល់​ការ​វាយតម្លៃ​លើ​អចលនទ្រព្យ​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​ការ​ផ្តល់​តម្លាភាព​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ​រាប់​ទាំង​អ្នក​វិនិយោគិន ធនាគារ និង​អ្នកមាន​តម្រូវការ​ទិញ​-​លក់ ខណៈ​វិស័យ​មួយ​នេះ​កាន់តែ​រីក​ចម្រើន ។ អ្នកជំនាញ និង​ជានា​យក​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​បរិបទ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែ​រីក​ចម្រើន អ្នកជំនាញ​មើលឃើញ​ថា​ក្រុមហ៊ុន​ផ្តល់​ការ​វាយតម្លៃ​លើ​អចលនទ្រព្យ​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​ការ​ផ្តល់​តម្លាភាព​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ​រាប់​ទាំង​អ្នក​វិនិយោគិន ធនាគារ និង​អ្នកមាន​តម្រូវការ​ទិញ​-​លក់ ខណៈ​វិស័យ​មួយ​នេះ​កាន់តែ​រីក​ចម្រើន ។

អ្នកជំនាញ និង​ជានា​យក​ក្រុមហ៊ុន Key Real Estate បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​សព្វថ្ងៃ​ទាំង​ជាង ៣០ ក្រុមហ៊ុន​ដើរតួ​នាទី​សំខាន់​ក្នុង​ផ្តល់​តម្លាភាព​ទៅ​ដល់​អ្នក​វិនិយោគិន វិស័យ​ធនាគារ និង​ក្រុម​អ្នកមាន​តម្រូវការ​ទិញ​លក់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ។
លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​មាន​តួនាទី​សំខាន់​៖

១- ក្នុង​វិស័យ​ហិរញ្ញវត្ថុ នៅ​ពេល​យើង​វាយតម្លៃ​អចលនទ្រព្យ​ខុស​វា​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​កម្ចី​អ៊ីចឹង​វា​នឹង​ផ្តល់​បញ្ហា​ដល់​ធនាគារ ។ នៅ​ពេល​ណា​មាន​បញ្ហា​ពី​ធនាគារ​មួយ​ទៅ​ធនាគារ​មួយ​ផ្សេង​ទៀត​ដែល​ឱ្យ​កម្ចី​លើស​វា​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​អាច​ដួល​រលំ​បាន ។ ឧទាហរណ៍​មនុស្ស​ម្នាក់​គាត់​អត់​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ធនាគារ​វិញ អ៊ីចឹង​អចលនទ្រព្យ​គាត់​ត្រូវ​គេ​លក់​លៃ​ឡុ​ង ហើយ​ទីផ្សារ​អ​លន​ទ្រព្យ​វា​នឹង​ធ្លាក់​តម្លៃ​»​។

២- សម្រាប់​វិនិយោគិន គាត់​ត្រូវការ​ទិញ​-​លក់​នៅ​តាម​ទីផ្សារ​គឺ​ពួក​គាត់​អាច​រក​សេវាកម្ម​វាយតម្លៃ ដើម្បី​ពួក​គាត់​ដាក់​តម្លៃ ឬ​វាយតម្លៃ​មួ​ត្រឹមត្រូវ ។ អ្នក​វិនិយោគ​ខ្លះ​សហការ​គ្នា​សាងសង់​អគារ​អ្វីមួយ​ដើម្បី​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​វិនិយោគ​ទាមទារ​ឱ្យ​មានការ​វាយតម្លៃ​លើ​គម្រោង​ពី​អ្នកជំនាញ ។ មួយ​ផ្នែក​ទៀត អ្នក​វិនិយោគ ឬ​ក្រុមហ៊ុន​ធំ​ៗ​ចង់​ដឹង​ពី​តម្លៃ​អចលនទ្រព្យ​របស់​ពួក​គាត់​ថា​មាន​តម្លៃ​ប៉ុន្មាន​នៅ​ពេល​ឈាន​ជើង​ចូល​ទីផ្សារ​ភាគហ៊ុន​ជាដើម​» ។

បើ​តាម​អ្នកជំនាញ ដើម្បី​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​អតិថិជន និង​កុំឱ្យ​មាន​បញ្ហា​បន្ទាប់​ពី​ក្រុមហ៊ុន​ធ្វើការ​វាយតម្លៃ​រួច អ្នក​វាយតម្លៃ​ត្រូវ​មាន​វិជ្ជាជីវៈ តាម​រយៈ​ការ​ផ្តល់​ជូន​ពី​ក្រសួង​ពាក់ព័ន្ធ ឬ​មានការ​បញ្ជាក់​ជំនាញ​ពី​ក្រុមហ៊ុន​ខាងក្រៅ​ប្រទេស​ណាមួយ ។

ទន្ទឹម​នឹង​វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​នោះ​បើ​តាម​លោក សន សៀ​ប មាន​ប្រសាសន៍​ថា «​ការ​វាយតម្លៃ​អចលនទ្រព្យ​ក្នុង​ទំហំ​ប៉ុន្មាន​ក៏​អ្នក​វាយតម្លៃ​ធ្វើ​ដែរ សំខាន់​គឺ​តម្លៃ​សេវាកម្ម​នោះ​ទេ ។ តម្លៃ​សេវាកម្ម​ទាប​បំផុត​ត្រឹម ១៧០ ដុល្លារ​អា​មេ​រិ​ក ហើយ​តម្លៃ​នេះ​យើង​បាន​ព្រមព្រៀង​ចូលរួម​ធ្វើ​ជាមួយ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​ដែល​មានការ​ទទួលស្គាល់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​» ។

ស្រ​ដៀង​គ្នា​នេះ​ដែរ​លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍​ថា​« ក្រុមហ៊ុន​វាយតម្លៃ​ជា​ផ្នែក​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ ។ ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​មាន​សារៈសំខាន់​វាយតម្លៃ​សម្រាប់​វិនិយោគិន​ធំ​ៗ​ដែល​គាត់​ចង់​ដឹង​លើ​គម្រោង​ណាមួយ​, ក្រុមហ៊ុន​វាយតម្លៃ​ដើរតួ​នាទី​វាយតម្លៃ​សម្រាប់​ការ​ផ្តល់​ប្រាក់​កម្ចី ព្រោះ​ខាង​ធនាគារ​ត្រូវការ​ក្រុមហ៊ុន​ទាំងនោះ​វាយតម្លៃ​លើ​អចលនទ្រព្យ និង​សម្រាប់​ពលរដ្ឋ​ផ្សេង​ទៀត​ក៏​គាត់​ចង់​ដឹង​ថា​អចលនទ្រព្យ​របស់​ពួក​គាត់​បើ​លក់ ឬ​ទិញ​មាន​តម្លៃ​ប៉ុន្មាន ។ ដូចនេះ​ពួក​គាត់​ត្រូវការ​ក្រុមហ៊ុន​វាយតម្លៃ​ជួយ​ពួក​គាត់ បើ​ទោះបី​វា​មិន​ត្រឹមត្រូវ​ទាំងស្រុង​ក៏​ដោយ​តែ​អាច​ឱ្យ​អ្នកមាន​តម្រូវ​អាច​ធ្វើការ​សម្រេច​ចិត្តបាន​ក្នុង​ការ​ទិញ និង​លក់​របស់​ខ្លួន​» ។

តាម​លោក វ៉ា វី​រៈ បន្ត​ថា​ជា​រួម​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​មាន​សារសំខាន់​សម្រាប់​ទាំង​វិនិយោគិន​បរទេស​, ខាង​ធនាគារ និង​អ្នក​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​ផ្សេង​ៗ​គ្នា​។ ដើម្បី​កុំឱ្យ​អតិថិជន​ប្រើប្រាស់​សេវា​វាយតម្លៃ​ពី​ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា ក្រុមហ៊ុន​វាយតម្លៃ​ត្រូវ​ឈរ​លើ​ក្រមសីលធម៌ មើលឃើញ​តាម​ការ​វិភាគ​បែប​ណា​ត្រូវ​ដាក់​តម្លៃ​បែប​នោះ បើ​អ្នកទិញ​ពេញចិត្ត ឬ​មិន​ពេញចិត្ត​អ្វី​តាម​រយៈ​ការ​វិភាគ​ក៏​ដោយ ។

លោក សន សៀ​ប មាន​ប្រសាសន៍​ថា «​មក​ដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ សម្រាប់​ទីផ្សារ​កម្ពុជា​សព្វថ្ងៃ​មាន​គ្រប់គ្រាន់ ហើយ​ក្រុមហ៊ុន​ប្រមាណ ៣០ ក្រុមហ៊ុន​ត្រូវ​បាន​ទទួលស្គាល់​ពី​ក្រសួង​សេដ្ឋកិច្ច ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៣០ គឺ​ក្រុមហ៊ុន​ដែល​មាន​សកម្ម​ភាស​កម្ម​ច្រើន​ជាងគេ​មាន​ប្រហែល​តែ ១០ ក្រុមហ៊ុន​ប៉ុណ្ណោះ ចំណែក​ក្រុមហ៊ុន​ផ្សេង​ទៀត​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​ដោយសារ​ពួក​គាត់​មិនសូវ​ជា​ផ្តោត​ខ្លាំង​នៅ​លើ​សេវាកម្ម​វាយតម្លៃ​លើ​អចលនទ្រព្យ​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ