តារា​និយម​ថត​បង្ហាញ​ពេល​មាន​ផ្ទៃពោះ


រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​តារា​ស្រី​ហាក់​និយម​ថតរូប​បង្ហាញ​ពេល​កំពុង​តែ​ពពោះ ខុស​ពី​ពេល​កន្លង​មក​ការ​មាន​ផ្ទៃពោះ​ជា​ចំណុច​លាក់បាំង​សម្រាប់​ពួក​នាង ឯ​ស្ត្រី​ទូទៅ​ជា​រឿង​ខ្មាស​អៀន ។ ពិត​ណាស់ បើ​ក្រឡេក​មើល​សម័យ​ទំនើប​នេះ​មិន​ត្រឹមតែ​បង្ហាញ​ការ​មាន​ផ្ទៃពោះ​ដល់​មហាជន​នោះ​ឡើយ ពោល​តារា​ខ្មែរ​ជា​ច្រើន​ចូល​ចិត្ត​បង្អួត​សម្ភារ​ដូច​ជា​រថយន្ត​ទំនើប វីឡា ជាដើម ។

ទាំង​អស់នេះ​ត្រូវ​គេ​គិត​ថា តារា​ខ្មែរ​ហាក់​លែង​មានការ​អៀនខ្មាស​ច្រើន ឬ​ក៏​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​ពេល​មាន​ស្វាមី និង​មានកូន​ទៀត​ហើយ ក្នុង​ពេល​ដែល​តារា​បរទេស​ក៏​តែងតែ​ធ្វើ​បែប​នេះ​ដូច​គ្នា ។

ពិធី​ការិនី​ចាស់វស្សា​តែ​នៅ​អាច​រក្សា​បាន​រូប​សម្រស់​របស់​ខ្លួន​អ្នក​នាង​គង់ សុ​ជាតិ ត្រូវ​គេ​មើលឃើញ​ថា អ្នក​នាង​បញ្ចេញ​រូបភាព​ពពោះ​កូន​ដំបូង​ជាមួយ​ស្វាមី​លោក​ជា វិបុល នៅ​លើ​ហ្វេ​ស​ប៊ុ​កដោយ​មិន​មាន​ភាព​លាក់លៀម​អ្វី​ឡើយ​។ យ៉ាងណា​ក៏​ដោយ​ការ​ថតរូប​ភាព​ផ្ទៃពោះ​បែប​សិល្បៈ​របស់​អ្នក​នាង​គង់ សុ​ជាតិ នា​ពេល​នោះ​បាន​ទទួល​ការ​លើក​សរសើរ​ពី​រូប​សម្រស់​របស់​នាង​ដែល​នៅ​តែ​ស្រស់​ស្អាត បើ​ទោះបីជា​អ្នក​នាង​មានកូន​នៅ​ក្នុង​បន្ទុក​ក៏​ដោយ ។

អ្នក​នាង​គង់ សុ​ជាតិ បាន​រៀប​ការ​ជាមួយ​កំលោះ​សង្ហា​ជា វិបុល​កាលពី​ចុងឆ្នាំ​២០១៣ ហើយ​ពេល​នេះ​ទទួល​បានកូន​ស្រី​ម្នាក់​ដ៏​ស្រស់​ស្អាត​ឈ្មោះ​ជា សុ​ជាតិ​នារី ហៅ​ដូ​រី អាយុ​ជាង​១​ឆ្នាំ ។

តារា​សម្តែង​ដែល​ទើបតែ​សម្រាល​កូនប្រុស​អ្នក​នាង​នៅ សូ​នី​តា ក៏​បាន​បង្ហាញ​រូបភាព​ពពោះ​របស់​ខ្លួន​ជា​សាធារណៈ​ផង​ដែរ ដែល​ជា​កូន​លើក​ដំបូង​ជាមួយ​ស្វាមី​លោក​ទិ​ត្យ ថា​វរិ​ទ្ធ ។ យ៉ាងណា​ក្ដី​បើ​ទោះបីជា​រូបភាព​នោះ​គឺ​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា នាង​អាច​បញ្ចេញ​រូបភាព​បែប​នេះ​ជា​សាធារណៈ​ដោយ​មិន​មានការ​លាក់លៀម បើ​ទោះបីជា​ភ្លេង​ការ​រវាង​នាង និង​លោក​ទិ​ត្យ ថា​វរិ​ទ្ធ នៅ​មិន​ទាន់​បន្លឺ​ឡើង​ក៏​ដោយ ។

អ​តី​តារា​សម្តែង​នាង​ម៉ូ​និ​ច ក៏​បាន​បញ្ចេញ​រូបភាព​ពពោះ​ជា​សាធារណៈ​ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ បន្ទាប់​ពី​នាង​បាន​បាត់​មុខ​ឈឹង​ពី​វិស័យ​សិល្បៈ ។ យ៉ាងណា​ក្ដី​តារា​រូប​នេះ​ហាក់​មិន​បាន​លាក់លៀម​ពី​ការ​មានកូន​របស់​នាង​ជាមួយ​ស្វាមី​ដែល​មិន​ទាន់​ឮដំណឹង​រៀប​ការ​នោះ​ឡើយ ដោយសារ​តែ​នាង​បាន​រស់នៅ​យ៉ាង​បើកចំហ​ជាមួយ​ស្វាមី ។

អតីត​ហ្វ្រេ​ស៊ី​ហ្គើ​ល​រ៉ូ ចាន់​តារា ក៏​បាន​បង្ហាញ​រូបថត​មាន​ផ្ទៃពោះ​ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​នាង​រៀប​ការ​ជាមួយ​បុរស​ខ្មែរ​សញ្ជាតិ​អួ​ស្ត្រា​លី​កាលពី​ខែមីនា ឆ្នាំ​២០១៧ ។ រូបភាព​ដែល​តារា​សម្តែង​រូប​នេះ​បង្ហាញ​គឺ​ហាក់​ចង់​បញ្ជាក់​ប្រាប់​ដល់​មហាជន​ពី​ភាព​សប្បាយ​រីករាយ​របស់​នាង និង​ស្វាមី ពេល​ដែល​មានកូន​លើក​ដំបូង​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ។

អតីត​តារា​សម្តែង​អ្នក​នាង​គី​ម លី​ហ្សា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក៏​បាន​បង្ហាញ​រូបភាព​ពពោះ​កូន​ទី​២​របស់​នាង​ផង​ដែរ បន្ទាប់​ពី​នាង​បាន​សាង​គ្រួសារ​ជាមួយ​បុរស​ខ្មែ​រស់នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ ទី​១៨ ធ្នូ ២០១៣ ។ រូបភាព​របស់​នាង​នា​ពេល​នេះ​គឺ​មាន​ន័យ​ចង់​បង្ហាញ​ដល់​ទស្សនិកជន​ពី​ការ​មានកូន​ទី​២​តាម​បំណង​របស់​នាង និង​ស្វាមី ក្នុង​ពេល​ដែល​នាង​ចង់​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​របស់​ខ្លួន ក្នុង​នាម​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​សម្រាប់​ស្ត្រី​ផង​ដែរ ។

តារា​សម្តែង​មេម៉ាយ​ទាំង​វ័យក្មេង​អ្នក​នាង​ភិន សុ​ដា​លី​ស ក៏​ធ្លាប់​បង្ហាញ​រូបថត​ពី​ការ​ពពោះ​របស់​នាង​ជា​លើក​ដំបូង​ជាមួយ​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុ​ង មុន​ពេល​ដែល​ពួក​គេ​បាន​បែកបាក់​គ្នា ។ តារា​សម្តែង​រូប​នេះ​បាន​បង្ហាញ​រូបថត​នៅ​ពេល​ដែល​នាង​កំពុង​មាន​ផ្ទៃពោះ​ជាង​៦​ខែ ដែល​ជា​តំណក់ឈាម​របស់​លោក​ប៉ែន ចំ​រ៉ុ​ង ដែល​អ្នក​ទាំង​២​បាន​រស់នៅ​ជាមួយ​គ្នា​មិន​បាន​រៀប​ការ ដោយ​គ្រាន់តែ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ប៉ុណ្ណោះ​។

ចំណែក​តារា​សម្តែង​អ្នក​នាង​ស៊ិ​ន រតនា ក៏​បាន​បង្ហាញ​រូបភាព​ពោះ​របស់​ខ្លួន​ផង​ដែរ បន្ទាប់​ពី​នាង​បាន​រៀប​ការ​ជាមួយ​លោក​ហឹ​ង ទូច​វ​ទ្ធី អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​រូបភាព​គឺ​ពេល​នាង​កំពុង​តែ​មាន​ផ្ទៃពោះ​៧​ខែ​ខណៈ​ពេល​កូន​ក្នុង​ផ្ទៃ​របស់​នាង​គឺជា​កូនស្រី ។

តារា​សម្តែង​នាង​គង់ ចាន់​ស្រី​មុំ បាន​បង្ហាញ​រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ពេល​ដែល​នាង​ពពោះ​កូន​ដំបូង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​លោក សីហា ។ តារា​រូប​នេះ​បាន​បង្ហាញ​រូបភាព​ពោះ​ប្រមាណ​ជា​៦​ខែ ជាមួយនឹង​ការ​តែងខ្លួន​បែប​ប្រពៃណី​ខ្មែរ​ដែល​មើលទៅ​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ។

ជា​ការ​កត់សម្គាល់​មិនមែន​មាន​តែ​តារា​ប៉ុន្មាន​នាក់​នោះ​ទេ​ដែល​បាន​បង្ហាញ​រូបភាព​ពពោះ​របស់​ខ្លួន​ជា​សាធារណៈ ពោល​នៅ​មាន​តារា​មួយ​ចំនួន​ទៀត ជា​ពិសេស​ភរិយា​របស់​លោក​ឆាយ វិ​រៈ​យុទ្ធ លោក​កែវ វាសនា លោក​ជា សុវណ្ណ​រិ​ទ្ធ និង​នាយ​ច​យ ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ