ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប Newcastle ចង់​ជះ​លុយ​៥​លាន​ផោន​យក James McCarthy របស់ Everton

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប Newcastle លោក Steve Bruce កំពុង​តែ​គ្រោង​ជះ​លុយ​៥​លាន​ផោន​យក​កីឡាករ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប Newcastle លោក Steve Bruce កំពុង​តែ​គ្រោង​ជះ​លុយ​៥​លាន​ផោន​យក​កីឡាករ James McCarthy របស់​ក្លិប Everton ។
លោក Bruce ចង់បាន​ជម្រើស​ច្រើន​ក្នុង​ការយ​កមក​លេង​នៅ​រដូវ​កាល​ក្រោយ ដោយ​លោក​បានឃើញ​កីឡាករ​ខ្សែបម្រើ​អៀ​កឡង់ អាយុ​១៨​ឆ្នាំ McCathy មាន​តម្លៃ​ល្អ​គួរសម ។

McCathy បាន​ចូល​លេង​នៅ​ឆ្នាំ​មុន​ជាមួយនឹង Everton ហើយ​ពេល​នេះ​ក្លិប​កំពុង​តែ​រក​អ្នក​មក​ទិញ​ដែល​មាន​ក្នុង​នោះ​ក៏​មាន​ក្លិប Crystal Palace ចាប់អារម្មណ៍​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ លោក Bruce ក៏​កំពុង​សម្លឹង​មើលឃើញ​កីឡាករ​ប្រេ​ស៊ី​ល Marrony នៅ​ក្លិប Vasco da Gama តែ​កីឡាករ​នេះ​ត្រូវ​ស៊ីថ្លៃ​បន្តិច​ដែល​ធ្វើ​ឱ្យ​លោក​មិន​ទាន់​ហ៊ាន​លូក ។

ពេល​នេះ ក្លិប Newcastle សង្ឃឹមថា នឹង​អាច​លក់​កីឡាករ Dwight Gayle ចេញ​ទៅ​ក្លិប​ផ្សេង​ទៀត​ឱ្យ​បាន​តែ​មក​ដល់​សព្វថ្ងៃ​ទៅ​ហើយ នៅ​តែ​លក់​មិន​ចេញ ។ មូលហេតុ គឺ​មក​ពី​ក្លិប​នេះ​ទារ​គេ​ថ្លៃ​ពេក ។ ទោះបីជា​ណា​ក៏​ដោយ​លោក Bruce នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​យក​កីឡាករ James McCarthy ឱ្យ​បាន​នៅ​រដូវ​កាល​ក្រោយ​ស្រប​ពេល​ជាមួយនឹង Everton កំពុង​តែ​ចង់​លក់​ស្រាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ