ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ​ន សុវណ្ណ​រាជ ស្កាត់​ជួប​មាស សុខ​សោភា​ នៅ​កា​ណា​ដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​ពេល​តារា​ហង្ស​មាស​ជា​ច្រើន​កំពុង​មមាញឹក​ជាមួយ​ការ​សម្តែង​តាម​ឆាក​តន្ត្រី​ចុង​ស​ប្តា​ហ៍ ស្រាប់តែ​គេ​ឃើញ​តារាចម្រៀង​ឆ​ន សុ​វ​ណ្ណា​រាជ ទៅ​ដល់​ប្រទេស​កា​ណា​ដា ឯណោះ ហើយ​បាន​ជួប​ជាមួយ​អ្នក​នាង​មាស សុខ​សោភា ដែល​កំពុង​នៅ​ទីនោះ​ស្រាប់…

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​ពេល​តារា​ហង្ស​មាស​ជា​ច្រើន​កំពុង​មមាញឹក​ជាមួយ​ការ​សម្តែង​តាម​ឆាក​តន្ត្រី​ចុង​ស​ប្តា​ហ៍ ស្រាប់តែ​គេ​ឃើញ​តារាចម្រៀង​ឆ​ន សុ​វ​ណ្ណា​រាជ ទៅ​ដល់​ប្រទេស​កា​ណា​ដា ឯណោះ ហើយ​បាន​ជួប​ជាមួយ​អ្នក​នាង​មាស សុខ​សោភា ដែល​កំពុង​នៅ​ទីនោះ​ស្រាប់ ។ តើ​លោក​ឆ​ន សុវណ្ណ​រាជ ស្កាត់​ទៅ​ជួប​មាស សុខ​សោភា ឬ​ទៅ​ក្នុង​បំណង​អ្វី ?

បើ​និយាយ​ពី​ការ​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ឆ​ន សុ​វ​ណ្ណា​រាជ កន្លង​មក​កម្រ​ឃើញ​ចេញ​ទៅ​ណាស់ ។ មិនសូវ​ចេញ​ទៅ​ក្រៅប្រទេស​មិនដឹង​មក​ពី​ហេតុ​អ្វី​ទេ តែ​នៅ​ក្នុងស្រុក​លោក​មមាញឹក​ណាស់​នឹង​អាជីព​ចម្រៀង​របស់​ខ្លួន ។ ទើបតែ​ពេល​នះ​លោក​សុវណ្ណ​រាជ ចេញ​ទៅ​សម្តែង​នៅ​កា​ណា​ដា ។

ចំណែក​អ្នក​នាង​មាស សុខ​សោភា បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កា​ណា​ដា​ជា​លើក​ទី​៤ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា រួម​ដំណើរ​តែ​២​នាក់​ស្វាមី​ប៉ុណ្ណោះ ។ សោភា សម្តែង​ខុស​ពី​តារា ផ្សេង​ៗ​ទៀត ព្រោះ​នាង​មិន​យក​ប្រាក់​កម្រៃ​ផ្ដាច់​ពី​ម្ចាស់ Sponsor ទេ គឺ​ចែក​ពាក់កណ្តាល​ជាមួយ​តម្លៃ​លក់​សំបុត្រ​បាន​របស់​Sponsor តែ​ម្តង ។

មាន​ប្រភព​បានឱ្យ​ដឹង​ថា ពេល​នេះ​មាស សុខ​សោភា កំពុង​តែ​ពិចារណា​ក្នុង​ការ​ពន្យារពេល​មក​ស្រុក​វិញ ដោយ​បន្ត​ស្នាក់​នៅ​កា​ណា​ដា រយៈពេល​៣​ខែ​ថែម​ទៀត ហើយ​អាច​នឹង​វិល​មក​វិញ​នៅ​អំឡុង​ខែតុលា​ខាង​មុខ ប្រសិនបើ​សាច់ញាតិ​កាន់តែ​ច្រើន​ព្យាយាម​ឃាត់​មិន​ទាន់​ចង់ឱ្យ​នាង​វិល​វិញ​នោះ ។

មាស សុខ​សោភា ដែល​ត្រូវ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​នៅ​ពាក់កណ្តាល​ខែកក្កដា​នេះ គម្រប់​ការ​ច្រៀង​សម្តែង​​នៅ​ប្រទេស​កា​ណា​ដា​៣​ខែ​នោះ ពេល​នេះ​នាង​បាន​សម្រេចចិត្ត​ពន្យារពេល​ចូល​ស្រុក​វិញ បន្ទាប់​ពី​ការ​ទៅ​ដល់​របស់​តារាចម្រៀង​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក​ឆ​ន សុវណ្ណ​រាជ ដែល​ពួក​គេ​គ្រោង​ចាប់ដៃ​គ្នា​សម្តែង ជា​ពិសេស​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា នៅ​រដ្ឋ Montreal ក្នុង​ភោជនីយដ្ឋាន​តុង​ប៉ោ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ​មាស សុខ​សោភា ត្រូវ​ស្វាមី​របស់​នាង​លោក​អុ​ិ​ត រ៉ា​ដា តាម​ជាមួយ​គ្រប់​ជំហាន ទើប​ធ្វើ​ឱ្យ​នាង​មាន​ភាព​កក់ក្តៅ ។

រវាង​ឆ​ន សុ​វ​ណ្ណា​រាជ និង​មាស សុខ​សោភា​ទោះបី​មិន​នៅ​ក្នុង​ផលិតកម្ម​តែ​មួយ ក៏​សកម្មភាព​ច្រៀង​ក្នុង​កម្មវិធី ផ្សេង​ៗ​ជាមួយ​គ្នា​មាន​លក្ខណៈ​ស្និទ្ធស្នាល ។ ដូចនេះ​ការ​សម្ដែង​នៅ​ប្រទេស​កា​ណា​ដា​របស់​តារាចម្រៀង​ល្បីឈ្មោះ​២​ដួង​នេះ ពិតជា​ត្រូវចិត្ត​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ