ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ជឿជាក់​ថា​នឹង​យក Paul Pogba ឱ្យ​បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង​ៗ​ចំពោះ​ការ​ទិញ​យក Paul Pogba…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង​ៗ​ចំពោះ​ការ​ទិញ​យក Paul Pogba ពី​ក្លិប​បិសាច​ក្រហម Manchester United ។ លោក Zinedine Zidane គ្រូបង្វឹក​ក្លិប​អធិរាជ​ស​ចង់បាន​កីឡាករ​ជនជាតិ​បារាំង​ម្នាក់​នេះ មក​កាន់​ក្លិប​របស់​ខ្លួន​យ៉ាង​ខ្លាំង​តែ​នាយក​ក្លិប​បិសាច​ក្រហម​លោក Florentino Perez ទាមទារ​ការ​ហ៊ាន​លះបង់​ប្រាក់​កាស​មួយ​ចំនួន​ធំ ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ ។

ព័ត៌មាន ESPN បាន​ចុះ​ផ្សាយ​ថា ក្លិប​អធិរាជ​សមាន​ទំនុកចិត្ត​ខ្លាំង​ណាស់​ថា គេ​អាច​នឹង​យក Pogba មក​កាន់​ក្លិប​របស់​ខ្លួន នៅ​មុន​ពេល​រដូវ​កាល​ថ្មី​ចូល​មក​ដល់ ។ សម្រាប់​កីឡាករ​សា​ម៉ី​ខ្លួន ក៏​បាន​ប្រាប់​ម្តង​រួច​ទៅ​ហើយ ពេល​ជិត​ចប់​រដូវ​កាល​មុន​ថា ខ្លួន​ចង់​សាក​អ្វី​ៗ​ដែល​ថ្មី ។ ភ្នាក់ងារ​របស់ Pogba លោក Mino Raiola បាន​ប្រកាស​ជា​សាធារណៈ​ថា ចុងបញ្ចប់​នេះ​រឿង​មិន​ទាន់​សរសេរ​ចេញ​នៅឡើយ​ទេ ។ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ សារព័ត៌​មានបាន​ផ្សាយ​ថា Real បាន​ត្រៀមខ្លួន​នឹង​ជះ​លុយ​តាម​ការ​ទារ​របស់ Man Utd ទៅ​លើ Pogba ចំនួន​១៥០​លាន​ផោន​ជាមួយនឹង​ការ​ចាកចេញ​របស់ Gareth Bale ដែល​រាល់ដង​ត្រូវ​ស៊ីថ្លៃ​៦០​ម៉ឺន​ផោន ក្នុង​មួ​យស​ប្តា​ហ៍ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្អូនប្រុស​របស់ Pogba ក៏​ចង់​មក​លេង​នៅ Madrid ដែរ ប្រសិនបើ Pogba មក​លេង​នៅ​រដូវ​កាល​ក្រោយ​នេះ ព្រោះតែ​គេ​ចង់​នៅ​ក្បែរ​គ្នា ។ តើ Real Madrid ចុង​ក្រោយ អាច​យក Pogba បាន​មែនដែរ​ឬទេ? កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ