ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​រួម​គ្នា​បង្ហាញ​ឈុត​សម្លៀក​បំពាក់​បុរាណ​ខ្មែរ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង តារា​សម្តែង​ជា​ច្រើន​ដួង​បាន​សហការ​គ្នា​ពាំនាំ​នូវ​ឈុត​សម្លៀក​បំពាក់​បុរាណ​​ខ្មែរ ដើម្បី​បង្ហាញ​នូវ​វប្បធម៌ និង​លើកតម្កើង​តម្លៃ​សម្លៀក​បំពាក់​បុរាណ​។ ការ​ដើរ​បង្ហាញ​ម៉ូ​ដ​ឈុត​ទាំងនោះ​មើលទៅ​កាន់តែ​លេចធ្លោ ហើយ​អាច​ឱ្យ​អ្នក​ទស្សនា​បាន​យល់​បន្ត​ទៀត​ផង​។ ចាប់តាំងពី​ត្រូវ​បាន​ប្រកាស​ជា​ទូត​សុ​ឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា ដើម្បី​កិច្ចការ​សង្គម…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង តារា​សម្តែង​ជា​ច្រើន​ដួង​បាន​សហការ​គ្នា​ពាំនាំ​នូវ​ឈុត​សម្លៀក​បំពាក់​បុរាណ​​ខ្មែរ ដើម្បី​បង្ហាញ​នូវ​វប្បធម៌ និង​លើកតម្កើង​តម្លៃ​សម្លៀក​បំពាក់​បុរាណ​។ ការ​ដើរ​បង្ហាញ​ម៉ូ​ដ​ឈុត​ទាំងនោះ​មើលទៅ​កាន់តែ​លេចធ្លោ ហើយ​អាច​ឱ្យ​អ្នក​ទស្សនា​បាន​យល់​បន្ត​ទៀត​ផង​។

ចាប់តាំងពី​ត្រូវ​បាន​ប្រកាស​ជា​ទូត​សុ​ឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា ដើម្បី​កិច្ចការ​សង្គម គេ​ចាត់​ទុក​ថា គឺ​ទើបតែ​ជា​លើក​ទី​១​ប៉ុណ្ណោះ ដែល​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​ទូត​សុ​ឆន្ទៈ​រួម​គ្នា​។ អ្វី​ដែល​កត់សម្គាល់ គឺ​ម្ចាស់​ពាន​ទាំង​២​ជំនាន់​នៅ​ក្នុង​ថ្ងៃ​នោះ សុទ្ធតែ​បង្ហាញ​ឈុត​បុរាណ​ស្រស់​ស្អាត​របស់​ខ្លួន​គ្មាន​២ ធ្វើ​ឱ្យ​កម្មវិធី​ទូរទស្សន៍ «​រាត្រី​កម្សាន្ត​» កក្រើក​មិន​ធម្មតា។

លោក ឌួ​ង តារា​ផា​ឌី​ន គឺជា​តារាចម្រៀង​សំលេង​២ និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ​១ ប្រចាំឆ្នាំ​២០១៩​។ លោក​គ្រង​ឈុត​ព្រះ​គ្រូ​ព្រាហ្មណ៍ ដែល​ជា​គ្រូ​នៃ​អង្គ​ព្រះមហាក្សត្រ នៅ​ក្នុង​សម័យ​អង្គរ​។

កញ្ញា ភី​យ៉ា គឺជា​តារា​សម្ដែង និង​ជា​ម្ចាស់​គ្រង​ឈុ​ង​បុរាណ​ចំណាត់ថ្នាក់​លេខ​១ ប្រចាំឆ្នាំ​២០១៩​។ កញ្ញា​គ្រង​ឈុត អប្សរា​បាយ័ន ដែល​បាន​ចម្លង​ចេញពី​ចម្លាក់​នៃ​ប្រាសាទបាយ័ន​។

លោក រុន ណា​កូ គឺជា​ម្ចាស់​ពាន​២​ជំនាន់ ដែល​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ និង​ស័​ក្ដ​សម កាលពី​ឆ្នាំ​២០១៨ និង​ពាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ​២០១៩ ក្នុង​ចំណោម​ម្ចាស់​ពាន​ឆ្នាំ​ចាស់​។ លោក​គ្រង​ឈុត ម្កុដ​កំពូល​៣ របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ព្រះ​អង្គ​បាន​គ្រង​នៅ​ក្នុង​ពិធី​ឡើង​គ្រង​រាជ និង​ពិធី​សំខាន់​មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​។

ចំណែក អ្នក​នាង ម៉ៅ ស៊ី​ណាត គឺជា​តារាចម្រៀង និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ ផ្នែក​គ្រង​ឈុត​ត្រូវ​ទម្រង់ និង​លេចធ្លោ​ប្រចាំឆ្នាំ​២០១៨​។ អ្នក​នាង​គ្រង​នៅ​ក្នុងថ្ងៃនេះ គឺ​ឈុត​ទេព​ស្រី ជា​ឈុត​ព្រះ​នាង ឬ​ជា​អ្នកមាន​ឋានៈ​ខ្ពស់​ខ្ពស់​មួយ​រូប​នៅ​ក្នុង​សម័យ​អង្គរ​។

ឈុត បុរាណ ក៏​ត្រូវ​បាន​បង្ហាញ​ដោយ​សិ​ល្បះរ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ