ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៧​ខែ​នេះ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ខូច​ផ្ទះសម្បែង​២៣៧​ខ្នង របួស​០៩​នាក់ និង​រន្ទះបា.ញ់​ស្លា.ប់​៦​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​៧​ខែ ឆ្នាំ​២០១៩​នេះ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះសម្បែង​២៣៧​ខ្នង របួស​០៩​នាក់ ស្លាប់​៦​នាក់ និង​ជួប​គ្រោះ​រាំង​ស្ងួត​ប៉ះពាល់​២៥.២៨៤​ហិ​កតា យោង​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​ខេត្ត​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​រយៈពេល​៧​ខែ ឆ្នាំ​២០១៩​នេះ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះសម្បែង​២៣៧​ខ្នង របួស​០៩​នាក់ ស្លាប់​៦​នាក់ និង​ជួប​គ្រោះ​រាំង​ស្ងួត​ប៉ះពាល់​២៥.២៨៤​ហិ​កតា យោង​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​ខេត្ត​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​រាយការណ៍​ថា ខេត្តបន្ទាយមានជ័យ​រយៈពេល​៧​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ គ្រោះ​មហន្តរាយ​ដែល​កើតឡើង​ដោយ​ខ្យល់​កន្ត្រាក់​កើតឡើង​២៥​ករណី ប៉ះពាល់​លើ​៩​ស្រុក​-​ក្រុង បណ្តាល​អោយ​ខូចខាត​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​២.២៧២​គ្រួសារ និង​ខ្នង​ផ្ទះ​ខូចខាត​ធ្ងន់​ចំនួន​២៣៧​ខ្នង និង​របួស​៩​នាក់​របើក​ស័ង្កសី​ចំនួន​៣១.៤៨១​សន្លឹក សី​ប្រូ​ក្បឿង​៣៩០​សន្លឹក សាលារៀន​១៦​ខ្នង កុដិ​ព្រះសង្ឃ​៤​ខ្នង សាលាឆទាន​១​ខ្នង រោង​ចិញ្ចឹម​ត្រី​១​កន្លែង រោង​បណ្តុះ​ផ្សិត​១​កន្លែង រោង​ដាក់​ត្រាក់ទ័រ​២​កន្លែង រោង​ម៉ាស៊ីនកិនស្រូវ​១​កន្លែង និង​ខូចខាត​សម្ភារ​មួយ​ចំនួន ។

ដោយឡែក​រន្ទះបាញ់​៧​លើក ស្លាប់​៦​នាក់ របួស​៤​នាក់ រង​គ្រោះ​ដោយ​អគ្គិភ័យ​១៩​លើក ឆេះ​ផ្ទះ​១៨​ខ្នង តូប​ក្នុង​ផ្សារ​៦៨​តូប របួស​មនុស្ស​១​នាក់ និង​ខូចខាត​សម្ភារ​ករណី​លង់ទឹក​៩​លើក​ស្មើ​១៤​គ្រួសារ ស្លាប់​១៥​នាក់ រង​គ្រោះ​ដោយ​គ្រាប់​មីន​៣​លើក បណ្តាល​ស្លាប់​៥​នាក់ ។

លោក​បាន​បញ្ជាក់​ថា នៅ​ចុងខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​មក​រង​គ្រោះ​រាំង​ស្ងួត បណ្តាល​ប៉ះពាល់​មាន​ផ្ទៃដី​២៥.២៨៤​ហិ​កតា មានស្រុក​មង្គល​បូ​រី ព្រះនេត្រព្រះ​អូរ​ជ្រៅ ថ្មពួក ក្រុង​សិរី​សោភ័ណ​និង​ប៉ោយ​ប៉ែ​ត​លើ​ផ្ទៃដី​ដាំ​ដុះ​សរុប​ចំនួន​២៣៤.៩៦៤​ហិ​កតា ស្រូវស្រាល​៩.៣៦៥​ហិ​កតា ស្រូវ​ដើមរដូវ​វស្សា​៨.៣៩១​ហិ​កតា ស្រូវកណ្តាល​១៤.៥៧៦​ហិ​កតា ស្រូវធ្ងន់​១.៣៤៣​ហិ​កតា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ។

លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​មាន​ប្រសាសន៍​ថា គណៈប្រតិភូ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​រួម​ដំណើរ​មាន​លោក ឡាំ ហេង​ហួត អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រួម​សមាជិក​បាន​ចុះ​ពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​នេះ​ឃើញ​ថា ក្រោយ​មាន​គ្រោះ​ដោយ​ធម្មជាតិ​មាន​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ផ្ទះសំបែង​ប្រជាពលរដ្ឋ និង​គ្រោះ​រាំង​ស្ងួត​បាន​ប៉ះពាល់​ដល់​ដល់​ស្រូវ​ប្រជា​កសិករ ។

លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្រុក​-​ក្រុង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចុះ​ស្រង់​ស្ថិតិ​អោយ​បាន​ច្បាស់លាស់ ជាក់ស្តែង​ដែល​រង​គ្រោះ​ដោយ​រាំង​ស្ងួត ដើម្បី​ធ្វើ​របាយ​ការ​ជូន​ថ្នាក់​ជាតិ និង​ត្រៀប​បង្ការ និង​សង្គ្រោះ​ដល់​ស្រូវ​ដែល​កំពុង​រង​គ្រោះ និង​ប្រឈម​ត្រូវ​ដោះស្រាយ​អោយ​បាន​ទាន់​ពេល​នេះ ជា​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន កំពុង​យកចិត្តទុកដាក់​ចំពោះ​ប្រជា​កសិករ​ដែល​កំពុងរ​គ្រោះ​ដោយ​ធម្មជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ