Danny Welbeck ចង់បានថ្លៃពេក ពិបាករកទ្រនំជ្រក
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា Danny Welbeck អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal និងក្លិបបិសាចក្រហម Manchester…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា Danny Welbeck អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal និងក្លិបបិសាចក្រហម Manchester…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា Danny Welbeck អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal និងក្លិបបិសាចក្រហម Manchester United មិនអាចរកក្លិបថ្មីជ្រកកោនបានដោយសារតែទារថ្លៃពេក ។
Welbeck អាយុជិត២៩ឆ្នាំ នៅតែទាមទារចង់បានប្រាក់សប្តាហ៍១០ម៉ឺនផោនដែលធ្វើឱ្យក្លិបផ្សេងៗទៀតមិនហ៊ានលូកទាល់តែសោះ ។ បូកជាមួយនឹងប្រាក់សប្តាហ៍ដ៏ច្រើនសន្ធឹកសន្ធាប់ គេត្រូវបង់ថ្លៃទិញចូល៥លានផោនបន្ថែមទៀត ។
ក្លិបយក្សរបស់រ៉ូម Lazio និងក្លិប Premier League មួយចំនួនកំពុងតែតាមមើលកីឡាកររូបនេះដែរ តែពួកគេមិនហ៊ានជះលុយព្រោះតែកីឡាករអង់គ្លេសរូបនេះធ្លាប់មានប្រវត្តិរបួសមិនល្អ ។ គេត្រូវបានទិញដោយក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ១៦លានផោន កាលពីខែកញ្ញា ឆ្នាំ២០១៤ ។ គេបានឡើងលេង៤៦ដង ក្នុងកំឡុងពេល៥ឆ្នាំនោះ ហើយលេងការប្រកួត៨ដង កាលពីរដូវកាលមុន ។ ជារួមមកគេបានរកគ្រាប់បាល់ជូនក្រុមបាន៣២គ្រាប់ ក្នុងការប្រកួត១២៦ដង សម្រាប់ North London ។
Welbeck បានរងរបួសកាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងក្លិប Aston Villa កាលពីឆ្នាំ២០១៥ តែបានសាងឈ្មោះវិញនៅឆ្នាំ២០១៧ ដោយជួយ Arsenal ឱ្យឈ្នះវគ្គផ្តាច់ព្រ័ត្រជាមួយនឹង Chelsea ក្នុងលទ្ធផល2-1 ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ