ហេតុ​អ្វី​ចិត្តដាច់​ម្ល៉េះ​! ព្រោះតែ​រឿង​១នេះ ហ៊ាន​​លើកដៃ​ចាក់​សាំង​ដុត​ប្រពន្ធ​ទាំង​រស់


ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ដោយ​ស្ត្រី​ម្នាក់​មាន​ជម្លោះ​ឈ្លោះប្រកែក​ពាក្យ​សំដី​ជាមួយ​ប្តី​របស់​ខ្លួន ហើយ​ក៏​កើតជា​ហិង្សា ដោយ​ប្តី​យក​ដប​សាំង​មក​ស្រោច​ចាក់​ដុត​លើ​រាង​កាយ​ប្រពន្ធ បណ្តាល​ឲ្យ​រលាក​ក្រហល់​ក្រ ហា​យ​ស្រែកយំ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​។

បើ​តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ចាន់ តឿ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​លី​សែង និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ នួន អិត អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ។

នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ២០១៩ ថា មុន​កើតហេតុ កាលពី​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ កក្កដា បុរស​ជា​ប្តី​បាន​ត្រឡប់​មក​ពី​ផឹកស៊ី​ស្រវឹង ខណៈ​មក​ដល់​លើ​ផ្ទះ​ក៏​ហៅ​ឲ្យ​ប្រពន្ធ​រៀប​បាយ​ហូប ហើយ​ប្រពន្ធ​មិន​បាន​រៀប​នោះ​ទេ ដោយ​ដេក​នៅ​ក្នុង​មុង ។ ខណៈនោះ​ប្តី​ខឹង​ក៏​ស្តីបន្ទោស​ឲ្យ​ប្រពន្ធ រួច​ក៏​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក គួប​ផ្សំ​នឹង​ភ្លើង​ប្រចណ្ឌ​ផង​នោះ ប្តី​បាន​យក​ដប​សាំង​កន្លះ​លី​ត្រស​ម្រា ប់​ទុក​ចាក់កាណូត​មក​ស្រោច​លើ​រាង​កាយ​ប្រពន្ធ រួច​យក​ដែកកេះ​ដុត​ទាំង​រស់​តែ​ម្តង ។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ចាប់​បុរស​ជា​ប្តី រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ។

ចំណែក​ប្រពន្ធ​វិញ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ព​ទ្យ​ខេត្ត តែ​ដោយ​ស្ថានភាព​រង​គ្រោះ​ធ្ងន់​ពេក​ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ទោះបីជា​គ្រូពេទ្យ​ប្រឹង​សង្គ្រោះ​ក៏​ដោយ ក៏​មិន​ស ង្ឃឹ​ម​រស់ លុះ​រហូត​ដល់​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់ ហើយ​ត្រូវ​សាច់ញាតិ​ដឹក​មក​ផ្ទះ​វិញ ដោយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី លុះ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ក៏​ត្រូវ​បាន​យក​ទៅ​បូជា​។

ចំណែក​បុរស​ជា​ប្តី​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត ដោយ​ជាប់ចោទ​បទ​ឃាតកម្ម ដោយ​ចេតនា ។ ហើយ​កន្លង​មក​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ឈ្លោះ​គ្នា​ញឹកញាប់ ចាប់តាំងពី​យក​គ្នា​ប្តី​ប្រពន្ធ​បាន​រយៈពេល​ចំនួន​៥​ឆ្នាំ​មក​ហើយ ប្តី​មិន​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​អប់រំ​នៅ​ប៉ុស្តិ៍​នោះ​ទេ​។ ម្យ៉ាងវិញទៀត​ប្តី​ប្រពន្ធ​នេះ​មិន​មានកូន​នឹង​គេ​ឡើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ