ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ខំ​ស្ទុះ​ងើប​លើក​ម៉ូតូ​បណ្តើរ​បាន​បន្តិច កុងតឺន័រ​មក​ពីក្រោយ​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ដួល​កណ្ដាលផ្លូវ លុះ​ជន​រង​គ្រោះ​ខំប្រឹង​ស្ទុះ​ងើប​លើក​ម៉ូតូ​ស្រាប់តែ​ត្រូវ​រថយន្ត​កុងតឺន័រ​មក​ពីក្រោយ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ដួល​កណ្ដាលផ្លូវ លុះ​ជន​រង​គ្រោះ​ខំប្រឹង​ស្ទុះ​ងើប​លើក​ម៉ូតូ​ស្រាប់តែ​ត្រូវ​រថយន្ត​កុងតឺន័រ​មក​ពីក្រោយ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​មុខ​ក្លឹ​ប​សេះ​មាស ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

យុវជន​ជន​រង​គ្រោះ​ដែល​ស្លាប់ខាង​ មិនស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស​វី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១CQ-៥៥២៦ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹងស្រា ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ដួល​ម៉ូតូ​នៅ​កណ្ដាលផ្លូវ ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ងើបរ​ត់ទៅ​លើក​ម៉ូតូ​បណ្ដើរ​បាន​បន្តិច ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កុងតឺន័រ មិន​ចាំ​ស្លាក​លេខ បើក​មក​ពីក្រោយ​បាន​កិន​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់ បន្សល់​ទុក​សព​ជន​រង​គ្រោះ​និង​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​។

បច្ចុប្បន្ន​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាច​ណ៍​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ចរាចរណ៍​ខណ្ឌមានជ័យ រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ។ រីឯ​សព​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ