ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​តាម​បន្លាច​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​ទាប ពេល​រក​ឃើញ​​គ្រាប់​បន្តបន្ទាប់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ឃុំ​ប្រ​សូត្រ​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច ដោយ​ពួក​គាត់​ភ្ជួរស្រែ និង​កាយ​ដី​ធ្វើ​របង​លំនៅ​ឋាន​ក៏​ជួប​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ រួម​មាន​គ្រាប់​ផ្លោង​គ្រាប់​ណា​ប៉ា​ល់ ទម្លាក់​ពីលើ​យន្តហោះ និង​គ្រាប់​មីន​៦៩ ដែល​សល់​ពី​សម័យ​សង្គ្រាម…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ឃុំ​ប្រ​សូត្រ​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច ដោយ​ពួក​គាត់​ភ្ជួរស្រែ និង​កាយ​ដី​ធ្វើ​របង​លំនៅ​ឋាន​ក៏​ជួប​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ រួម​មាន​គ្រាប់​ផ្លោង​គ្រាប់​ណា​ប៉ា​ល់ ទម្លាក់​ពីលើ​យន្តហោះ និង​គ្រាប់​មីន​៦៩ ដែល​សល់​ពី​សម័យ​សង្គ្រាម ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​គ្រួសារ​របស់​ពួក​គាត់​។

បើ​តាម​មន្ត្រី​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ប្រ​សូត្រ​បាន​ឲ្យ​ដឹង​ថា ដោយ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន​ផ្ទុះ​ជា​បន្តបន្ទាប់ លោក​មេឃុំ​បាន​រាយការណ៍​ទៅ​លោក​អភិបាលស្រុក ហើយ​ក៏​បាន​រាយការណ៍​ទៅ​ខេត្ត នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ ដោយ​លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​បាន​ស្នើ​ទៅ​អង្គការ CMAC ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​។

មន្ត្រី​ស៊ី​ម៉ាក់​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៦​គ្រាប់​ជា​បន្តបន្ទាប់ គឺ​ស្ថិត​នៅ​ភូមិ​ទួល​ត្របែក ចំនួន​២​គ្រាប់​គី គឺ​គ្រាប់​មីន​៦៩ ចំនួន​១​គ្រាប់ និង​គ្រាប់​កំ​ភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ ១​គ្រាប់​, ភូមិ​ពោធិ​វង្ស គ្រាប់កាំភ្លើង​ត្បាល់ ៦០​មី​លី​ម៉ែត្រ ចំនួន​៣​គ្រាប់ និង​ភូមិ​ព្រៃ​ទទឹង​ឃុំ​ប្រ​សូត្រ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ចំនួន​១​គ្រាប់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៧ កក្កដា ២០១៩​នេះ មន្ត្រី​ស៊ី​ម៉ាក់​បាន​ធ្វើការ​រាវ​យក​ទៅ​រក្សា​នៅ​កន្លែង​សុវត្ថិភាព​អស់ហើយ រង់ចាំ​យក​ទៅ​កំទេច​ចោល​តែ​ប៉ុណ្ណោះ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ