ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងថាប្រដេញគ្នាមកពីណា ស្រាប់តែ​ពន្លះគ្នាស្លា.ប់ និង​របួសច្រើននាក់លើ​ផ្លូវ​វេងស្រេង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ចំណែក​យុវជន​៣​នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពីគេសង្ស័យ​ថា​​យុវជន​ទាំង​២​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ចំណែក​យុវជន​៣​នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពីគេសង្ស័យ​ថា​​យុវជន​ទាំង​២​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។

ភាគី​ម្ខាង​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​និ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១R-២៤៥៣ បើកបរ​ដោយ​ឈ្មោះ​ផល ប៉ូ​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ត្រូវជា​មិត្តភក្តិ​រង​របួសធ្ងន់ ឈ្មោះ​អូន សុភ​ក្ក្រ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។ ចំណែក​ភាគី​ម្ខាង​ទៀត​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HL-២០២២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ទាំង​២​ក្រុម​ជិះ​ម៉ូតូ​តាម​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្របគ្នា​ក្នុង​ល្បឿន​លឿន​ដូច​ហោះ មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បោក​ក្បាល នឹង​ថ្នល់​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​យុវជន​៣​នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​ពិល​ឆក់​នៅ​ក្បែរ​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​១ និង​ដំបង​ដែក​រលាស់​នៅ​ក្បែរ​ម៉ូតូ​ម៉ា​កនិច​ចំនួន​១ ។

សមត្ថកិច្ច​មិនដឹង​ថា ភាគី​ទាំង​២​ក្រុម​ខាងលើ​នេះ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាំងពី​ចំណុច​ណា​មក​ទេ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​៣​នាក់ តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​ហេតុ​និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចុះ​មក​ធ្វើការ​វាស់វែង រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ