ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតាបិតា​ជា​ធនធានមនុស្ស​យ៉ាង​សំខាន់

4 ឆ្នាំ មុន

ឪពុក​ម្តាយ​ដែល​បង្កើតកូន​ឲ្យ​ទៅ​ជា​មនុស្ស​ប្រ​ភេ​ទណា​នោះ​គឺ​អាស្រ័យ​លើ​រូប​គាត់​ទាំង​ទ្វេ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​បរិបូណ៌​ហើយ ។ កាលបើ​ឪពុក​ម្តាយ​ណា​បាន​បំពេញ​នាទី​ខ្លួន​ជា​អា​ហុ​នេ​យ្យ​បុគ្គល​របស់​បុត្រ​ដោយ​ប្រពៃ ជា​អ្នក​បំពេញ​នាទី ឬ​បដិបត្តិ​ធម៌​ដោយ​ត្រង់ គឺ​បដិបត្តិ​ជាម​ជ្ឈិ​មា​ប​ដិ​ទា​មិន​តឹង​ពេក មិន​ធូរ​ពេក ដោយ​ឈរ​លើ​ទីឋាន​ទាំង​៨​គឺ ការ​យល់​ត្រូវ ការ​គិត​ត្រូវ…

ឪពុក​ម្តាយ​ដែល​បង្កើតកូន​ឲ្យ​ទៅ​ជា​មនុស្ស​ប្រ​ភេ​ទណា​នោះ​គឺ​អាស្រ័យ​លើ​រូប​គាត់​ទាំង​ទ្វេ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​បរិបូណ៌​ហើយ ។

កាលបើ​ឪពុក​ម្តាយ​ណា​បាន​បំពេញ​នាទី​ខ្លួន​ជា​អា​ហុ​នេ​យ្យ​បុគ្គល​របស់​បុត្រ​ដោយ​ប្រពៃ ជា​អ្នក​បំពេញ​នាទី ឬ​បដិបត្តិ​ធម៌​ដោយ​ត្រង់ គឺ​បដិបត្តិ​ជាម​ជ្ឈិ​មា​ប​ដិ​ទា​មិន​តឹង​ពេក មិន​ធូរ​ពេក ដោយ​ឈរ​លើ​ទីឋាន​ទាំង​៨​គឺ ការ​យល់​ត្រូវ ការ​គិត​ត្រូវ ការ​ប្រព្រឹត្ត​ត្រូវ ការ​ចិញ្ចឹមជីវិត​ត្រូវ ការ​ព្យាយាម​ត្រូវ ការ​មាន​សតិ​រលឹក​ត្រូវ និង​ការ​តម្កល់ចិត្ត​ឲ្យ​នឹង​ហើយ​នោះ មាតាបិតា​ទាំងឡាយ​នោះនឹងបាននាមថា​ជា​អ្នក​បាន​បំពេញ​តួនាទី​របស់​ត្រឹមត្រូវ​ប្រកប​ដោយធម៌ បរិបូណ៌ដោយគុណសម្បត្តិ ។

ចំណែក​បុត្រ​ធីតា​ដែល​ប្រសូតចេញ​អំពី​ឧទរ​របស់​លោក​ក៏​នឹង​ជា​មនុស្ស​ល្អ​ប្រព្រឹត្ត​តែ​សុចរិតធម៌ និង​ជា​ធនធានមនុស្ស​យ៉ាង​សំខាន់​ទល់​ទ្រ​សង្គម​ជាតិ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ