ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​២​គ្រឿង​ដឹក​សំពីងសំពោង​តាម​ផ្លូវជាតិ​លេខ​១​ទៅ​យ៉ាង​រលូន​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០១៩​នេះ​មហាជន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១ មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចរាចរណ៍​ដោយ​មាន​រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿង​ផ្ទុកទំនិញ​សំពីងសំពោង​លើស​ទម្ងន់ ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ដោយ​មិន​ខ្វល់​ពី​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ ហើយ​កន្លង​មក​រថយន្ត​ដឹក​ទំនិញ​បន្លែ​ផ្លែ​ឈើ​សំពីងសំពោង​តែងតែ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​តាម​ដងផ្លូវ…

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០១៩​នេះ​មហាជន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១ មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចរាចរណ៍​ដោយ​មាន​រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿង​ផ្ទុកទំនិញ​សំពីងសំពោង​លើស​ទម្ងន់ ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ដោយ​មិន​ខ្វល់​ពី​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ ហើយ​កន្លង​មក​រថយន្ត​ដឹក​ទំនិញ​បន្លែ​ផ្លែ​ឈើ​សំពីងសំពោង​តែងតែ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​តាម​ដងផ្លូវ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ ហើយ​មិន​ដែល​ទទួលខុសត្រូវ​ទេ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយ​មហាជន​បាន​ដាក់​ច​ម្ង​ល់ ហើយ​រិះគន់​ចំ​ៗ​ទៅ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ដែល​ឈ​ជើង​តាម​ដងផ្លូវ​ជាតិ​លេខ​១ ខេត្តស្វាយរៀង​២​កន្លែង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​២​កន្លែង ខេត្តកណ្តាល​២​កន្លែង ក៏​ប៉ុន្តែ​មិន​ដែល​ឃើញ​ឃាត់​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ទាំងនេះ​យក​ទៅ​ផាកពិន័យ​ឡើយ គឺ​ទៅ​ឲ្យ​រលូន​តែ​ម្តង ។

មហាជន​សូម​សំណូមពរ​ដល់​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ និង​មាន​វិធានការ​ចំពោះ​រថយន្ត​ទាំងនេះ​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ