ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ក្មួយ​៥​ឆ្នាំ​អង្គុយ​ចាំ​លើ​ម៉ូតូ ស្រាប់តែ​បាត់​ខ្លួន​១​យប់ លុះ​រក​ឃើញ អ៊ំ​រន្ធត់​ចិត្ត

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ៊ំ​ដើរ​បង់សំណាញ់ ដោយ​ទុក​ក្មួយ​ប្រុស​អាយុ​៥​ឆ្នាំ​ឱ្យ​អង្គុយ​ចាំ​នៅ​លើ​ម៉ូតូ ស្រាប់តែ​ក្មួយ​ប្រុស​លង់ទឹក​ស្លាប់ ហើយ​រក​ឃើញ​សព​ឃើញ​នៅ​ចំណុច​ប្រឡាយ​អាង​ទឹក​៣០​កញ្ញា ស្ថិត​ក្នុងភូមិ​គ្រួ​ស ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ៊ំ​ដើរ​បង់សំណាញ់ ដោយ​ទុក​ក្មួយ​ប្រុស​អាយុ​៥​ឆ្នាំ​ឱ្យ​អង្គុយ​ចាំ​នៅ​លើ​ម៉ូតូ ស្រាប់តែ​ក្មួយ​ប្រុស​លង់ទឹក​ស្លាប់ ហើយ​រក​ឃើញ​សព​ឃើញ​នៅ​ចំណុច​ប្រឡាយ​អាង​ទឹក​៣០​កញ្ញា ស្ថិត​ក្នុងភូមិ​គ្រួ​ស ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ។

ក្មេង​ប្រុស​ដែល​ស្លាប់​ខាងលើ​ឈ្មោះ នឿ​ន ផាត់​ថា​យ៉ា អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រសាទ​បល្ល័ង្ក ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឈួ​ន ឆាត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវជា​អ៊ំ​បង្កើត​របស់​ក្មេង​ប្រុស​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រហែល​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ២០១៩ គាត់​បាន​នាំ​ក្មួយ​ប្រុស​អាយុ​៥​ឆ្នាំទៅ​បង់សំណាញ់​ជាមួយ​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយទុក​​ក្មួយ​ប្រុសឱ្យ​​អង្គុយ​ចាំ​នៅ​លើ​ម៉ូតូ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​គាត់​កំពុង​តែ​បង់សំណាញ់​បាន​ប្រហែល​កន្លះ​ម៉ោង ស្រាប់តែ​មិនឃើញ​ក្មួយ​នៅ​ចាំ​លើ​ម៉ូតូ ហើយ​គាត់​ក៏​មក​រក​នៅ​ឯ​ភូមិ​វិញ ក្រែង​ក្មួយ​ប្រុស​មក​ផ្ទះ​មុន តែ​មិនឃើញ ក៏​នាំ​បងប្អូន​មក​មុជទឹក​រាវរក​ក្នុង​ស្ទឹង​៣០​កញ្ញា​វិញ នៅ​តែ​រក​មិនឃើញ​ទៀត ដោយសារ​មេឃ​ភ្លៀង និង​មាន​ខ្យល់​ខ្លាំង​ផង គាប់​ជួន​មេឃងងឹត​ទៀត​ផង ពួក​គាត់​ក៏​នាំ​គ្នា​ឈប់​រក លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៧ កក្កដា ២០១៩ ក៏​នាំ​គ្នា​ចុះ​ទៅ​រាវរក​ទៀត ស្រាប់តែ​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​អណ្ដែត​ទឹក​ឃ្លាត​ពី​កន្លែង​ចាំ​ម៉ូតូ​ចំងាយ​ប្រហែល​២០០​ម៉ែត្រ ។

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​ប៉ុស្ដិ៍​នគរបាល​ឃុំ​ដូង និង​អាជ្ញាធរ​ភូមិ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​និង​ពិនិត្យ​សព រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ក្មេង​ប្រុស​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ