គ្រោះ​ផ្ទួន​ៗ… ទៅ​លេង​ផ្ទះ​ម្តាយក្មេក បែរ​ជា​​ជួប​គ្រោះ​បន្តបន្ទាប់​យ៉ាង​រន្ធត់


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​ម្ដាយក្មេក​ស្រាប់តែ​ទាក់​ដៃចង្កូត​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឱ្យ​ដួល​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្បែរ​រង្វង់​មូល​គួ​ស្រូវ ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាយ ក្នុង​សង្កាត់​ព្រែក​កំពឹស​។

សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ចំណាន វាន់​ដេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បុគ្គលិក​ធនាគារ ស្នាក់​នៅ​​ភូមិ​ជើង​កែប ឃុំ​ជើង​កែប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានដឹង​ថា មុន​កើតហេតុ បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​.1CF 6601​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម បំណង​ទៅ​លេង​ផ្ទះ​ម្ដាយក្មេក លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​គុប មិន​ចាំ​​ស្លាក​​​លេខ​បើក​ជែង​ក៏​ទាក់​ដៃចង្កូត បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដួល ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​មក​ពីក្រោយ​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ចំណែក​រថយន្ត​នោះ​បើក​រត់គេច​បាត់​ស្រមោល ដោយឡែក​ចំណែក​ម៉ូតូ​ហុងដា​គុប ក៏​ជិះ​រត់គេច​ខ្លួន​ដូច​គ្នា​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​ហេតុ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចុះ​មក​ធ្វើការ​វាស់វែង រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ