ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាសប្រាក់​ជា​កិលេស​ធំ​សង្កត់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

4 ឆ្នាំ មុន

បុគ្គល​ណា​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ខ្លាំង​ពេក បុគ្គល​នោះ​នឹង​ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ខ្លាំង ពេល​ខ្លះ​ក៏​ហ៊ា​ន​ហួងហែង​អ្នក​ដទៃ​ព្រោះតែ​ទ្រព្យសម្បត្តិមាសប្រាក់ គ្មាន​ទេ​សេចក្តី​ស្ងប់​ក្នុង​ជីវិត ហើយ​ក៏​មិន​មាន​សេចក្តីសុខ​ឡើយ ។ ព្រោះ​ឃើញ​ទោស​នៃ​ទ្រព្យសម្បត្តិ​យ៉ាងនេះ​ហើយ ព្រះ​បរម​សាស្តា​ទ្រង់​ដាស់តឿន​ដល់​បុគ្គល​ដែល​គ្រប់គ្រង​ទ្រព្យ​ដោយ​ខ្វះ​បញ្ញា​តាម​រយៈ​ទ្រឹស្តី​អប់រំ​យ៉ាងនេះ​ថា ។ មាសប្រាក់​ជា​កិលេស​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​,…

បុគ្គល​ណា​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ខ្លាំង​ពេក បុគ្គល​នោះ​នឹង​ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ខ្លាំង ពេល​ខ្លះ​ក៏​ហ៊ា​ន​ហួងហែង​អ្នក​ដទៃ​ព្រោះតែ​ទ្រព្យសម្បត្តិមាសប្រាក់ គ្មាន​ទេ​សេចក្តី​ស្ងប់​ក្នុង​ជីវិត ហើយ​ក៏​មិន​មាន​សេចក្តីសុខ​ឡើយ ។

ព្រោះ​ឃើញ​ទោស​នៃ​ទ្រព្យសម្បត្តិ​យ៉ាងនេះ​ហើយ ព្រះ​បរម​សាស្តា​ទ្រង់​ដាស់តឿន​ដល់​បុគ្គល​ដែល​គ្រប់គ្រង​ទ្រព្យ​ដោយ​ខ្វះ​បញ្ញា​តាម​រយៈ​ទ្រឹស្តី​អប់រំ​យ៉ាងនេះ​ថា ។

មាសប្រាក់​ជា​កិលេស​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​រាត្រី​អន្ធការ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​គឺជា​អ្នក​ពិឃាត​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ញៀន​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ចំណង​ដ៏​មាំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ជំងឺ​ដ៏​ធ្ងន់​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​ ។

ទ្រព្យសម្បត្តិ ជា​អមនុស្ស​កំណាច​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ពិស​ចាំ​សម្លាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​គំនរ​ភ្លើង​ដ៏​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ចោរ​ដ៏​កាច​សាហាវ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជាស​ត្រូវ​ចាំ​យាយី​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​កាំបិត​ដ៏​មុត​ស្រួច​សម្រាប់​ប្រហារ​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។

ដើម្បី​បាន​សុខ​ក្នុង​ជីវិត​បុគ្គល​គួរ​រៀន​អប់រំ​ចិត្ត រៀន​លះ​ទ្រព្យ​មួយ​ចំណែក​ធ្វើ​ទាន​គឺជា​ការ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​ទើប​រួច​ផុត​អំពី​ចំណង​មារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ