ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រ៉ឺ​យ៉ែរ​ថយក្រោយ​សសៀរ​តាម​ចិញ្ចើម​ផ្លូវ​ ស្រាប់តែ​ផុង​កង់​ក្រឡាប់​ផ្ងារជើង​​ត្រាំ​ទឹក​ប្រឡាយ​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ខណៈ​ពេល​បើកបរ​ទៅ​មុខ​សុខ​ៗ​ស្រាប់តែ​ឈប់​រួច​បើក​រ៉ឺ​យ៉ែ​រ​ថយក្រោយ​ក្នុង​បំណង​បត់​ត្រឡប់​ក្រោយ​វិញ ដោយ​កង់​ខាងស្ដាំ​ជាន់​លើ​ចិញ្ចើម​ផ្លូវ ហើយ​មិន​ទាន់​បាន​បត់​ផង ស្រាប់តែ​ផុង​កង់​បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចូល ក្នុង​ទឹក​ប្រឡាយ​ផ្ងារជើង​ឡើង​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ខណៈ​ពេល​បើកបរ​ទៅ​មុខ​សុខ​ៗ​ស្រាប់តែ​ឈប់​រួច​បើក​រ៉ឺ​យ៉ែ​រ​ថយក្រោយ​ក្នុង​បំណង​បត់​ត្រឡប់​ក្រោយ​វិញ ដោយ​កង់​ខាងស្ដាំ​ជាន់​លើ​ចិញ្ចើម​ផ្លូវ ហើយ​មិន​ទាន់​បាន​បត់​ផង ស្រាប់តែ​ផុង​កង់​បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចូល ក្នុង​ទឹក​ប្រឡាយ​ផ្ងារជើង​ឡើង​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ ឈ្នះ ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​វាល​ខ្លែង​តា​ឯក ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ស្ទូច​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-២៦០៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មិន​មាន​រង​របួស​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ រថយន្ត​ស្ទូច​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ អ្នកបើកបរ​បាន​ប្ដូរ​ចិត្ត​ដោយ​បាន​ឈប់​អែប​ទៅ​ចិញ្ចើម​ផ្លូវ ។ បន្ទាប់​ម​ក៏​បាន​បើក​រ៉ឺ​យែ​រ​ថយក្រោយ​សសៀរ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​បំណងបត់​ត្រឡប់​ក្រោយ​វិញ ស្រាប់តែ​ផុង​កង់​ក្រោយ​ខាងស្ដាំ​រួច​ក៏​​ក្រឡាប់​ផ្ងារជើង​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ទាំង​កម្រោល​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា ខណៈនោះ​គេ​ស្មានថា​អ្នក​បើ​កបរ​រង​របួសធ្ងន់​ឬ​ក៏​អាច​ស្លាប់​ថែម​ទៀត​ផង ប៉ុន្តែ​សំណាងល្អ អ្នកបើកបរ​មិន​មាន​រង​របួស​នោះ​ឡើយ ក៏​បាន​លូន​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត ដើរ​ឡើងគោក​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដោយ​ឃើញ​ថា​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ ទើប​ឲ្យ​ម្ចាស់​រក​រថយន្ត​ស្ទូច​ផ្សេង​ទៀត​ដើម្បី​មក​ស្ទូច​យក​រថយន្ត​ដែល​ក្រឡាប់​នោះ​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ