Newcastle យក Kyle Scott ពី Chelsea ដោយមិនអស់លុយសូម្បី១សេន
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករវ័យក្មេងរបស់ក្លិបតោខៀវ Kyle Scott នឹងចូលលេងឱ្យ Newcastle ដោយក្លិបនេះមិនបាច់ទៅទិញពី…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករវ័យក្មេងរបស់ក្លិបតោខៀវ Kyle Scott នឹងចូលលេងឱ្យ Newcastle ដោយក្លិបនេះមិនបាច់ទៅទិញពី…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករវ័យក្មេងរបស់ក្លិបតោខៀវ Kyle Scott នឹងចូលលេងឱ្យ Newcastle ដោយក្លិបនេះមិនបាច់ទៅទិញពី Chelsea សោះឡើយ ។ គេបានចុះកុងត្រាលេងនៅ Newcastle រយៈពេល២ឆ្នាំ ក្រោយពី Chelsea ព្រមឱ្យចាកចេញពីក្លិបដោយសេរី ។
Scott អាយុ២១ឆ្នាំ បានផុតកុងត្រាកាលពីខែមុន ហើយត្រូវបានក្លិបប្រកាសថាអាចទៅលេងនៅទីណាក៏បានដែរ ដោយមិនចាំបាច់លក់ ។ ខ្សែបម្រើផ្នែកកណ្តាលតារាងរូបនេះ បានយល់ព្រមនឹងលក្ខខ័ណ្ឌដែលដាក់ដោយក្លិប Newcastle ហើយធ្វើការពិនិត្យសុខភាពរួចរាល់អស់ហើយ។
គេបានក្លាយទៅជាកីឡាករទីពីរ ដែលក្លិប Newcastle ទិញយកនៅក្នុងការត្រៀមបើករដូវកាលថ្មីនេះ។ សម្រាប់ Chelsea វិញ Scott គឺជាកីឡាករចុងក្រោយបំផុតនៅពេលនេះ ដែលបានចាកចេញពីក្លិប ក្រោយពី Ethan Ampadu ទៅលេងខ្ចីជើងនៅ RB Leipzig។
គួរបញ្ជាក់ផងដែរថា បើទោះបីជា Scott ធ្លាប់លេងឱ្យ អង់គ្លេស អៀកឡង់ និង អាមេរិក ក្នុងការប្រកួតកម្រិតយុវជនក៏ដោយ គេមិនបានឡើងទាត់នៅ Premier League សម្រាប់ Chelsea ឡើយ។ កាលពីរដូវកាល 2017-18 គេបានឡើងទាត់៣ដង ក្រោមការដឹកនាំរបស់លោក Antonio Conte ក្រោយពីទាត់បានល្អនៅក្នុងការប្រកួតមិត្តភាពជាមួយនឹង Inter Milan និង Arsenal៕
ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ