ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ដី​លុប​បឹង​រាប់​ពាន់​ឡាន​ ឱ្យ​កាយ​ចេញ​វិញ​…​ចាំ​មើល៍​បាន​តែ​ថា​ទេ​ដឹង?

4 ឆ្នាំ មុន
  • តាកែវ

​ខេត្តតាកែវ ៖ លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​អនុវត្ត​ធ​ម៌​ក្តៅ ឈប់ធ្វើការ​ណែនាំ​បន្ត​ទៀត​ហើយ ក្រោយ​ម្ចាស់​ទីតាំងនៅ​តែ​ហ៊ាន​ចាក់​ដី​រំលោភ​លើ​ផ្ទៃ​បឹង​បទ​រកា ដែល​ជា​តំបន់ហាមឃាត់ ខណៈ​ដែល​ម្ចាស់​ទីតាំង​នៅ​ខាងក្រោយ​រោង​ម៉ាស៊ីន​ផលិត​ទឹកកក​ឈ្មោះ អុី…

​ខេត្តតាកែវ ៖ លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​អនុវត្ត​ធ​ម៌​ក្តៅ ឈប់ធ្វើការ​ណែនាំ​បន្ត​ទៀត​ហើយ ក្រោយ​ម្ចាស់​ទីតាំងនៅ​តែ​ហ៊ាន​ចាក់​ដី​រំលោភ​លើ​ផ្ទៃ​បឹង​បទ​រកា ដែល​ជា​តំបន់ហាមឃាត់ ខណៈ​ដែល​ម្ចាស់​ទីតាំង​នៅ​ខាងក្រោយ​រោង​ម៉ាស៊ីន​ផលិត​ទឹកកក​ឈ្មោះ អុី មួយ នោះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ធ្វើការ​ព្រមា​ន និង​​ធ្វើ​កិច្ចសន្យា ៣​លើក​រួច​មក​ហើយ តែ​មិន​ស្តាប់​ឡើយ ។

ការ​បញ្ជា​អោយ​ឃាត់​រថយន្ត និង​គ្រឿង​ចក្រ ​ដែល​ធ្វើ​សកម្មភាព​ចាក់​ដី​ចូល​ក្នុង​តំបន់ហាមឃាត់​នោះ គឺ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង នៅ​រសៀល​ថ្ងៃ​ទី​២៥ ​កក្កដា ​នេះ ដោយ​អោយ​កំលាំង​អាវុធហត្ថ​ស្រុក​ឃាត់​រថយន្ត​ចាក់​ដី​បាន​១​គ្រឿង និងអា​ប៊ុល​រុញ​១​គ្រឿង ។

បើ​តាម​សម្តី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​សំរោង ស្រុក​សំរោង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ជុំវិញ​បញ្ហា​លួច​ចាក់​ដី​លុប​បឹង​​បទ​រកា​នេះ គឺ​បាន​កើតឡើង​តាំងពី​ជំនាន់​អភិបាលស្រុក​ចាស់​លោក ញ៉ែ​ម ស្រស់ មក​ម្ល៉េះ ដែល​បច្ចុប្បន្ន​នេះ​ លោក​ជា​អភិបាលស្រុក​ព្រៃ កប្បាស ហើយ​ជំនួស​ដោយ​អភិបាលស្រុក​ថ្មី​លោក កេ​ត ម៉ៅ ។

ពលរដ្ឋ​ដដែល​បាន​និយាយ​ទៀត​ថា ដី​ដែល​ចាក់​លុប​យក​បឹង​បទ​រកា​នេះ មិនមែន​រាប់រយ​ឡាន​ដូច​គេ​និយាយ​នោះ​ទេ គឺ​រាប់​ពាន់​ឡាន​ឯណោះ ព្រោះ​បឹង​មាន​ជម្រៅ​ជ្រៅ ហើយ​បាន​ធ្វើ​សកម្មភាព​ចាក់​លុប​បឹង​បានជា​ធម្មតា មិនដឹង​ជា​គាត់​មាន​ខ្សែ​ថ្នាក់​ណា​ទេ​ ទើប​ជា​ហ៊ាន​បែប​នេះ ។ តើ​អភិបាល​ស្រុក​ចាស់ ញ៉ែម ស្រស់ មាន​ជាប់ពាក់ព័ន្ធ​ដែរទេ?

ក្នុង​នោះ​ដែរ​ លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ដែល​ហ៊ាន​ចាក់​ដី​រំលោភ​បំពាន​លើ​អាង​ស្តុ​ប​ទឹក និង​បំពាន​លើ​សេចក្តីណែនាំ​របស់​អ​ជ្ញា​ធរ​នោះ គឺ​យើង​និង​អនុវត្ត​តាម​នីតិវិធី ដោយ​គ្មាន​ការ​យោក​យល់​ឡើយ និង​ឃាត់​យក​រថយន្ត​ដែល​ជា​មធ្យោបាយ​ដឹក​ដី និង​គ្រឿង​ចាក់​នោះ​យក​មក​រក្សា​ទុក ធ្វើការ​ផាកពិន័យ​ទៅ​តាម​គោល​ការ​ណែនាំ ច។ ំណែក​ម្ចាស់​ដី​ដែល​ហ៊ាន​បំពាន​នោះ ចាក់​នៅ​ត្រង់​ណា ចូល​តំបន់ហាមឃាត់​ប៉ុន្មាន​ម៉ែត្រ គឺ​ត្រូវ​កាយ​ចេញ​វិញ​​ប៉ុណ្ណឹង ហើយ​និង​ចាត់ការ​តាម​ទៅ​តាម​ច្បាប់​។​

ចាំមើល៍ តើវិធានការនេះ មានប្រសិទ្ធភាព​ដែរ ឬគ្រាន់តែ​អួតយកបុង?…ហេ!…ហេ! (សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ