រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កើតឡើង៨លើក(យប់៥លើក)ស្លាប់ប្រុស២នាក់ របួសធ្ងន់ប្រុស៧នាក់ របួសស្រាលប្រុស៤នាក់ ។ ស្លាប់សរុប២នាក់ ម៉ូតូ២នាក់(មិនពាក់មួក២នាក់) ។ មូលហេតុគ្រោះថ្នាក់ : ល្បឿន១លើក, មិនគោរពសិទ្ធិ២លើក ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ២លើក,ម៉ូតូនិងរថយន្តតូច៣លើក,ម៉ូតូនិងរថយន្តធំ៣លើកស្លាប់២នាក់ ។ បណ្តាលឲ្យខូចខាតយាន១៦គ្រឿងក្នុងនោះមាន : ម៉ូតូ១០គ្រឿង,រថយន្តតូច៣គ្រឿង,រថយន្តធំ៣គ្រឿង ។ យានបង្កហេតុ: ម៉ូតូ៤លើក,រថយន្តតូច២លើក,រថយន្តធំ ២លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៦លើក,ផ្លូវខេត្ត២លើក,ផ្លូវលំគ្មាន ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន ៖ ខេត្តកោះកុង១លើកស្លាប់១នាក់និងខេត្តកណ្តាល១លើកស្លាប់១នាក់។
លទ្ធផលត្រួតពិនិត្យថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ៥៤៣០គ្រឿង (ម៉ូតូ៥២%) មធ្យោបាយល្មើស៩៣៩គ្រឿង (៥២%) អប់រំ៣៨១គ្រឿង (ម៉ូតូ៥៩%) មធ្យោបាយពិន័យ៥៥៨គ្រឿង
(ម៉ូតូ៤៧%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានចុះអនុវត្ត៧១គោលដៅ : ម៉ូតូចូលគោលដៅ២៨២២គ្រឿង អប់រំ២២៦គ្រឿង ពិន័យចំនួនសរុប២៦២គ្រឿង (មួកគ្មាន កញ្ចក់២២០គ្រឿង
បញ្ជ្រាសទិស៣គ្រឿង ផ្សេងៗ៣៩គ្រឿង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ