ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ខេត្តបាត់ដំបង​និង​ខេត្ត​ចន្ទ​បុរី

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុមកីឡា​បាល់ទាត់​កម្ពុជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ប្រកួត​ជា​មិត្តភាព​ជាមួយ​ក្រុមកីឡា​បាល់ទាត់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ច័ន្ទ​បុរី ព្រះរាជាណាចក្រ​ថៃ នា​រសៀល​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​បំពេញការងារ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​លើ​វិស័យ​សន្តិសុខ​ជាមួយ​គ្នា​ពេញ​មួយ​ព្រឹក​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ច័ន្ទ​បុរី…

ខេត្តបាត់ដំបង ៖ ក្រុមកីឡា​បាល់ទាត់​កម្ពុជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ប្រកួត​ជា​មិត្តភាព​ជាមួយ​ក្រុមកីឡា​បាល់ទាត់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ច័ន្ទ​បុរី ព្រះរាជាណាចក្រ​ថៃ នា​រសៀល​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​បំពេញការងារ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​លើ​វិស័យ​សន្តិសុខ​ជាមួយ​គ្នា​ពេញ​មួយ​ព្រឹក​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ច័ន្ទ​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ រួច​មក​។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​២ បន្ទាប់​ពី​កីឡាបាល់ទាត់​របស់​នគរបាល​ថៃ​បាន​ទៅ​ប្រកួត​នៅ​ខេត្តបាត់ដំបង ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​រួច​មក ហើយ​សំខាន់​វិស័យ​កីឡា​មិន​ត្រឹមតែ​បាន ផ្តល់​នូវ​សុខភាព​សម្រាប់​យើង​ទាំងអស់​គ្នា​នោះ​ទេ កីឡា​គឺជា​ស្ពាន​មិត្តភាព ដែល​បាន​នាំ​យើង​ឲ្យ​ទៅ​រក​ភាព​ស្និទ្ធស្នាល យល់ចិត្ត​គ្នា គោរព​គ្នា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​មាន​អាសន្ន និង​ពេល​ជួប​ការ​លំបាក គឺ​យើង​តែងតែ​ជួយ​គ្នា​ជា​និច្ច​នៅ​ពេល​មាន​តម្រូវការ ។

លោក​ឧត្តមសេនីយ៍ត្រី វ​ឌ្ឍ​នា យី​ជិន ស្នងការ​នគរបាល​ខេត្ត​ចន្ទ​បូ​រី បាន​បន្ថែម​ទៀត​ថា យើង​កំពុង​តែ​បង្ហាញ​ភាព​ជិត​ស្និទ្ធ ដូច​បង​ដូច​ប្អូន​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត គឺ​យើង​មាន​គោលដៅ​ដូច​គ្នា​ក្នុង​ការ​ធានា​ការពារ​សន្តិសុខ ជូន​ប្រជាជន​យើង​កំពុង​តែ​រស់នៅ​រកស៊ី​ជាមួយ​គ្នា​តាម​ខ្សែបន្ទាត់​ព្រំដែន ។

លោកស្នងការ​នគរបាលខេត្តចន្ទបុរីបានបន្តថា ​យើង​បាន​មក​ប្រកួត​បាល់ទាត់​ជាមួយ​គ្នា​ពេល​នេះ គឺ​គ្មាន​គោលបំណង​ចង់​ឈ្នះ​ចាញ់​អ្វី​ពី​គ្នា​ឡើយ គឺ​យើ​ត្រូវការ​ឈ្នះ​ទាំងអស់​គ្នា ឈ្នះ​ផ្នែក​សុខភាព​ល្អ ឈ្នះ​លើ​ការ​រួបរួម​គ្នា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របស់​ប្រជាជន​យើង​នៅ​តាម​ព្រំដែន ឲ្យ​មាន​ក្តី​សុខ ឈ្នះ​ការ​ខឹង​ស្អប់​គ្នា​ដោយ​ប្រយោល មក​ជួប​ស្រឡាញ់​រាប់អាន​គ្នា​ដែល​មាន​ភូមិ​ផង​របង​ផ្ទះ​ជាប់​គ្នា មាន​ប្រពៃណី​ដូច​គ្នា កាន់​វិស័យ​ព្រះពុទ្ធ​សាសនា​ដូច​គ្នា មាន​ជីវភាព​ដូច​ៗ​គ្នា ដូច្នេះ​កីឡា​បាល់​ទាល់​ពេល​នេះ​បាន​បង្ហាញ​ឆ​ន្ទះ ស្មារតី​ដែល​យើង​បាន​រត់​រកគ្នា​នេះ គឺ​យើង​មាន​ដូច​គ្នា​ទាំងអស់ ពិតមែនតែ​យើង​មាន​សញ្ជាតិ​ខុស​គ្នា​មែន​តែ​យើង​មាន​និស្ស័យ និង​អ្វី​ៗ​ទាំងអស់​ដូច​ៗ​គ្នា ។

ក្រោយ​ពេល​ប្រកួត​បាន​ចប់​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ដោយ​ទទួល​បាន​ពិន្ទុ​៣​ស្មើគ្នា ហើយ​កម្មវិធី​ប្រគល់​ពានរង្វាន់​បាន​ធ្វើ​ឡើង​ដោយ​លោកស្នងការ​ទាំង​សងខាង​បាន​បញ្ជាក់​រួម​គ្នា​ថា ជ័យ​ជំនះ​ពិន្ទុ​៣​ទល់​៣​នេះ គឺ​យើង​បាន​ឈ្នះ​ទាំងអស់​គ្នា ហើយ​ភាគី​កម្ពុជា​ក៏​បាន​ថ្លែង​ពី​គំរោង​ឆ្នាំ​ក្រោយ យើង​បាន​ជួប​គ្នា​នៅ​ក្នុង​ទឹកដី​កម្ពុជា ដែល​មាន​ខេត្តបាត់ដំបង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ