ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានុភាព​នៃ​ការ​ចម្រើន​ពុទ្ធានុស្សតិ

4 ឆ្នាំ មុន

សាធុជន​ណា​ចម្រើន​នូវ​ពុទ្ធានុស្សតិ​ជា​រឿយ​ៗ រមែង​ជា​អ្នកមាន​សេចក្ដី​គោរព មាន​សេចក្ដី​កោតក្រែង​ក្នុង​ព្រះ​សាស្ដា ទាំង​បរិបូណ៌​ដោយ​សទ្ធា សតិ បញ្ញា បរិបូណ៌​ដោយ​បុណ្យ និង​ជា​អ្នក​សម្បូរ​ដោយ​បីតិ ជា​ចិត្ត​រួច​ចាក​ទុក្ខសោក​ផង​ទាំងពួង ។…

សាធុជន​ណា​ចម្រើន​នូវ​ពុទ្ធានុស្សតិ​ជា​រឿយ​ៗ រមែង​ជា​អ្នកមាន​សេចក្ដី​គោរព មាន​សេចក្ដី​កោតក្រែង​ក្នុង​ព្រះ​សាស្ដា ទាំង​បរិបូណ៌​ដោយ​សទ្ធា សតិ បញ្ញា បរិបូណ៌​ដោយ​បុណ្យ និង​ជា​អ្នក​សម្បូរ​ដោយ​បីតិ ជា​ចិត្ត​រួច​ចាក​ទុក្ខសោក​ផង​ទាំងពួង ។

សរីរៈ​របស់​លោក​ដែល​ពុទ្ធគុណ​ប៉ះ​ផ្ទប់​ហើយ​រមែង​មាន​សម្បុរ​ល្អ​គួរ​ដល់​ការ​បូជា​នៃ​ពុទ្ធបរិស័ទ ឯ​ចិត្ត​របស់​លោក​រមែង​បង្អោន​ទៅ​ក្នុង​ពុទ្ធភូមិ​ជា​ម្លប់​ដ៏​ត្រជាក់ ចំណែក​ចក្ខុ​របស់​លោ​ហាក់បីដូចជា​បានឃើញ​ព្រះ​សាស្ដា​គង់នៅ​ចំពោះ​មុខ​សែន​សោមនស្ស​ពេក​ក្រៃ ។

ដោយ​អានុភាព​នៃ​ការ​ចម្រើនកម្មដ្ឋាន​នេះ​បើ​ទោះជា​លោក​មិន​ទាន់​សម្រេច​គុណ​ដ៏​ក្រៃ​លែង​ក៏​ដោយ ក៏​រមែង​មាន​សុគតិ​ជាទី​ប្រព្រឹត្ត​ទៅ​ក្នុង​លោក​ខាង​មុខ​ហើយ​ដែរ ។

ព្រោះហេតុនោះ​ឯង អ្នកមាន​បញ្ញា​ល្អ គប្បី​ធ្វើ​សេចក្ដី​មិន​ប្រមាទ ក្នុង​ពុទ្ធានុស្សតិ ដែល​មាន​អានុភាព​ច្រើន​យ៉ាងនេះ​គ្រប់​កាល​ចុះ ចិត្តនឹង​ត្រជាក់​ដូច​ទឹកអម្រឹត​ពេញ​ដោយ​បីតិ ។

នេះ​ជា​អានុភាព​នៃ​ការ​ចម្រើន​នូវ​ពុទ្ធានុស្សតិ​រមែង​បាន​ផល​ដូច​ពោល​មក​ខាងលើ​នេះឯង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ