ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឹ​ម គាន​ហោ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ប្រព័ន្ធ​​ធារាសាស្ត្រ​នៅ​ខេត្តកំពង់ធំ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ ក្នុង​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​រដូវវស្សា​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋ​មន្ត្រី​ក្រសួង​​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​មន្ត្រី​ជំនាញ នា​ព្រឹក​ថ្ងៃ​សុក្រ…

ខេត្តកំពង់ធំ ៖ ក្នុង​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​រដូវវស្សា​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋ​មន្ត្រី​ក្រសួង​​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​មន្ត្រី​ជំនាញ នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែអាសាឍ ឆ្នាំកុរ ឯក​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹក នៅ​​ប្រព័ន្ធ​ធារាសាស្ត្រ​អាង​ស្ទឹង​ជី​និ​ត និង​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ស្ថិត​នៅ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្ត​កំពង់ធំ ។

ក្នុង​ពេល​ចុះ​ពិនិត្យ​ជាក់ស្តែង ឃើញ​ថា ស្ថានភាព​ទឹក​នៅ​តាម​ប្រព័ន្ធ​ធារាសាស្ត្រ​ខាងលើ មាន​លក្ខណៈ​ប្រសើរ​មក​ដល់​ពេល​នះ សម្រាប់​ការ​ប្រើប្រាស់ និង​ការងារ​បង្កបង្កើន​ផល​របស់​ប្រជា​កសិករ ដែល​ពឹង​អាស្រ័យ​លើ​ប្រភព​ទឹក​ក្នុង​ទីតាំង​ទាំង​ពីរ​នេះ​។

ពេល​អមដំណើរ​ឯកឧត្តម​រដ្ឋមន្ត្រី​ចុះ​ពិនិត្យ​នៅ​ទីតាំង​ខាងលើ លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុ​និយម​​ខេត្តកំពង់ធំ បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​និង​ក្បែរ​តំបន់​ខាងលើ មាន​ការ​​សប្បាយចិត្ត​ចំពោះ​ស្ថានភាព​ទឹក​បែប​នេះ​សម្រាប់​តម្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ទីរ ត្រូវ​បន្ត​តាមដាន និង​ក្តាប់​ស្ថានភាព​ទឹក​ក្នុង​ខេត្ត​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​មាន​វិធានការ​ជាក់ស្តែង​សម​ស្រប​លើ​បញ្ហា​ប្រឈម​ផ្នែក​ទឹក ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ