ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ដោះស្រាយ​ផល​ប៉ះពាល់​ការ​ស្ថាបនា​ផ្លូវ​កៅស៊ូ​១​ខ្សែ​ទៅ​កាន់​រមណី​ដ្ឋា​ន​ទឹកធ្លាក់​អូរ​តា​វ៉ៅ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ខេត្ត​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​ការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែទទឹង​២០​ម៉ែត្រ ចំងាយ​ប្រវែង​ជាង​៧​គីឡូម៉ែត្រ​ទៅ​កាន់​រមណី​ដ្ឋា​ន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ដែល​ស្ថិត​ក្នុង​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​ដើម្បី​ព​ន្លឿ​ន​ការ​កសាង​ឱ្យ​សម្រេច​ទៅ​តាម​ផែនការ​គ្រោងទុក…

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ខេត្ត​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​ការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែទទឹង​២០​ម៉ែត្រ ចំងាយ​ប្រវែង​ជាង​៧​គីឡូម៉ែត្រ​ទៅ​កាន់​រមណី​ដ្ឋា​ន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ដែល​ស្ថិត​ក្នុង​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​ដើម្បី​ព​ន្លឿ​ន​ការ​កសាង​ឱ្យ​សម្រេច​ទៅ​តាម​ផែនការ​គ្រោងទុក ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ពលរដ្ឋ ព្រមទាំង​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វ័​ន្ត​នានា​ដូច​ជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ​ជាដើម ហើយ​បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​ខិតខំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា​ជា​ពិសេស​អភិវឌ្ឍន៍​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​ឱ្យ​បាន​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង ដែល​ជា​កត្តា​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

លោក​ផា​ន់ ចាន់​ធុ​ល ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​សងខាង​ផ្លូវ និង​ប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់​មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា​ក្នុង​ការ​ស្ថាបនា​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​តាម​ផែនការ​គ្រោងទុក​ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា​ឱ្យ​ការ​ប្រើប្រាស់​បាន​យូរអង្វែង ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​ល្បី​ជាងគេ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​មាន​ទឹកធ្លាក់​រហូត​ដល់​៧​ជាន់ ហើយ​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ