ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរតែ​ចៀសវាង​អាហារ​អ្វីខ្លះ ខណៈពេល​មក​រដូវ​ម្តង​ៗ

4 ឆ្នាំ មុន

ស្ត្រី​ភាគច្រើន ១០​នាក់ ក្នុង​ចំណោម ១០​នាក់ គឺ​មិន​សប្បាយចិត្ត​នៅ​ពេល​មាន​អាកា​រៈ​នៃ​ការ​មក​រដូវ​ឡើយ​។ យ៉ាងណាមិញ មាន​អាហារ​មួយ​ចំនួន​អាច​បន្ថយ​អាកា​រៈទាំង​នេះ​បាន ខណៈ​ពេល​ដែល​អាហារ​ខ្លះ​ទៀត​អាច​ធ្វើ​ឲ្យ​អាកា​រៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។​ អាកា​រៈ​នៃ​ការ​មក​រដូវ​អាច​មាន​ដូច​ជា​៖– ឈឺពោះ​បែប​រមួល–…

ស្ត្រី​ភាគច្រើន ១០​នាក់ ក្នុង​ចំណោម ១០​នាក់ គឺ​មិន​សប្បាយចិត្ត​នៅ​ពេល​មាន​អាកា​រៈ​នៃ​ការ​មក​រដូវ​ឡើយ​។ យ៉ាងណាមិញ មាន​អាហារ​មួយ​ចំនួន​អាច​បន្ថយ​អាកា​រៈទាំង​នេះ​បាន ខណៈ​ពេល​ដែល​អាហារ​ខ្លះ​ទៀត​អាច​ធ្វើ​ឲ្យ​អាកា​រៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។​

អាកា​រៈ​នៃ​ការ​មក​រដូវ​អាច​មាន​ដូច​ជា​៖
– ឈឺពោះ​បែប​រមួល
– ឈឺក្បាល
– ចង្អោ
– អស់កម្លាំង
– ហើមពោះ
– អារម្មណ៍មិនល្អ
– រាករូស

បើសិនជា​អ្នកមាន​អាកា​រៈទាំង​នេះ​មែន យក​ល្អ​គួរតែ​លុប​បំបាត់​ចោល​អាហារ​ខាងក្រោម​នេះ​បើសិនជា​ចង់​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ល្អ​ឡើង​វិញ​៖

១-អាហារ​ប្រៃ ៖ ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន អាច​ធ្វើ​ឲ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន រហូត​ដល់​ទៅ​ជា​ហើម​បាន​។ ដើម្បី​បន្ថយ​ការ​ហើម ចូរ​កុំ​បន្ថែម​ជាតិ​ប្រៃ​ទៅ​ក្នុង​អាហារ និង​ចៀសវាង​អាហារ​កៃ​ឆ្នៃ​ណា​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​អី​។

២-ជាតិ​ផ្អែម ៖ វា​ពិតជា​មិន​អី​ឡើយ​ក្នុង​ការ​ញ៉ាំ​ផ្អែម​កម្រិត​មធ្យម ប៉ុន្តែ​បើ​ញ៉ាំ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំង​មែន តែ​ក៏​អស់​វិញ​លឿន​ដែរ​។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​កាន់តែ​មិនល្អ​បាន​។ បើសិនជា​អ្នក​ងាយ​នឹង​មាន​អារម្មណ៍មិនល្អ បាក់ទឹកចិត្ត ឬ​តក់ស្លុត​ក្នុង​ពេល​មក​រដូវ យក​ល្អ​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​ផ្អែម​ទៅ​។

៣-កាហ្វេ ៖ ជាតិ​កាហ្វេ​អ៊ី​ន​អាច​ធ្វើ​ឲ្យ​ហើមពោះ និង​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​។ វា​ក៏​អាច​ធ្វើ​ឲ្យ​ឈឺក្បាល​កាន់តែ​ខ្លាំង​ថែម​ទៀត​។ ប៉ុន្តែ​ការ​មិន​បាន​ញ៉ាំ​កាហ្វេ​អ៊ី​ន​សោះ​អាច​ក៏​អាច​ធ្វើ​ឲ្យ​ឈឺក្បាល​ដែរ ដូច្នេះ ចូរ​កុំ​បង្អត់​កាហ្វេ​មួយ​រយ​ភាគរយ​អី​បើសិនជា​អ្នក​ធ្លាប់​ញ៉ាំ​វា ឬ​ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ​ហើយ​។ បើសិនជា​អ្នក​ងាយ​នឹង​រាករូស​ក្នុង​ពេល​មក​រដូវ ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​បញ្ឈប់​រឿង​នេះ​បាន​។

៤-គ្រឿង​ស្រវឹង ៖ គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​អវិជ្ជមាន​មួយ​ចំនួន​ចំពោះ​រាង​កាយ ដែល​អាច​ធ្វើ​ឲ្យ​អាកា​រៈ​នៃ​ការ​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ឧទាហរណ៍ គ្រឿង​ស្រវឹង​អាច​បង្ក​ជា​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ដែល​អាច​ជំរុញ​ដល់​ការ​ឈឺក្បាល​កាន់តែ​ខ្លាំង និង​ហើមពោះ​ផង​។

៥-អាហារ​ហិ​រ ៖ ស្ត្រី​ភាគច្រើន​យល់​ថា អាហារ​ហិ​រ​ធ្វើ​ឲ្យ​ឈឺក្រពះ រហូត​ដល់​រាករូស ឈឺពោះ និង​ចង្អោ​ផង​។ បើសិនជា​ក្រពះ​ប៉ះ​នឹង​អាហារ​ហិ​រ​មិន​បាន ឬ​មិន​អាច​ញ៉ាំ​បាន វា​ប្រហែលជា​ត្រូវ​ចៀសវាង​ដែរ​ក្នុង​ពេល​មក​រដូវ​។

៦-សាច់​ក្រហម ៖ ក្នុង​ពេល​មក​រដូវ រាង​កាយ​នឹង​ផលិត​សារធាតុ Prostaglandins សម្រាប់​ជួយ​ឲ្យ​ស្បូន​​កន្ត្រាក់ និង​ជម្រុះ​ភ្នាស់​នៅ​ក្នុង​ស្បូន​មក​ខាងក្រៅ​ដើម្បី​បង្កើត​ជា​ឈាមរដូវ​។ ប៉ុន្តែ​កាលណា​សារធាតុ​មួយ​នេះ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​ឈឺពោះ​បែប​រមួល​ៗ​បាន​។ សាច់​ក្រហម មាន​ជាតិ​ដែក​ខ្ពស់ តែ​វា​ក៏​ជំរុញ​ឲ្យ​ផលិត​​សារធាតុ Prostaglandin និង​គួរតែ​ចៀសវាង​ក្នុង​ពេល​មក​រដូវ (​ប្រភព​ពី​៖ Health.com.k)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ