ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខវេទនា​របស់​សត្វ​នរក​កើត​អំពី​កម្ម​ទុច្ចរិត

4 ឆ្នាំ មុន

សូម​សាធុជន​ប្រព្រឹត្ត​តែអំពើ​ល្អ​ទៅ​បាន​ហើយ សូមកុំ​សាកល្បង​នឹង​ភព​នរក​ឱ្យ​សោះ ព្រោះ​កុំ​ថា​ឡើយ​អាហារ​ផ្សេង​ៗ សូ​ម្បី​តែ​ទឹកមាត់​ដែល​កើតឡើង​នៅ​តាម​អញ្ចាញធ្មេញ​ខ្លួនឯង​ក៏​ក្តៅ​ក្រហល់ក្រហាយ​ដូច​លេប​ដុំ​ភ្លើង​រងទុក្ខខ្លោចផ្សាខ្លាំងណាស់ ។ ពួក​សត្វ​នរក​ដែល​លោក​ពោល​ទុក​មក​ថា មិន​បាន​រស់នៅ​ដោយ​ផល​នៃ​សេចក្តី​ប្រឹងប្រែង ទាំង​មិន​បាន​រស់នៅ​ដោយ​ផល​នៃ​បុណ្យ​នោះ​ទេ សត្វ​ទាំងនេះ​មានកម្ម​ជា​អាហារ​គឺ​សត្វ​នរក​ទាំងនោះ កើតឡើង​ដោយ​កម្ម​ណា…

សូម​សាធុជន​ប្រព្រឹត្ត​តែអំពើ​ល្អ​ទៅ​បាន​ហើយ សូមកុំ​សាកល្បង​នឹង​ភព​នរក​ឱ្យ​សោះ ព្រោះ​កុំ​ថា​ឡើយ​អាហារ​ផ្សេង​ៗ សូ​ម្បី​តែ​ទឹកមាត់​ដែល​កើតឡើង​នៅ​តាម​អញ្ចាញធ្មេញ​ខ្លួនឯង​ក៏​ក្តៅ​ក្រហល់ក្រហាយ​ដូច​លេប​ដុំ​ភ្លើង​រងទុក្ខខ្លោចផ្សាខ្លាំងណាស់ ។

ពួក​សត្វ​នរក​ដែល​លោក​ពោល​ទុក​មក​ថា មិន​បាន​រស់នៅ​ដោយ​ផល​នៃ​សេចក្តី​ប្រឹងប្រែង ទាំង​មិន​បាន​រស់នៅ​ដោយ​ផល​នៃ​បុណ្យ​នោះ​ទេ សត្វ​ទាំងនេះ​មានកម្ម​ជា​អាហារ​គឺ​សត្វ​នរក​ទាំងនោះ កើតឡើង​ដោយ​កម្ម​ណា កម្ម​នោះ​ឯង​ចាត់​ថា​ជា​អាហារ​។

ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ដរាបណា​បាបកម្ម​មិន​ទាន់​អស់ សត្វ​ទាំងនោះ​ឯង​នៅ​មិន​ទាន់​រួច​ចាក​ទុក្ខ​ដរាប​នោះ ។ ទោះជា​ស្លាប់​ភ្លាម​ក៏​ត្រូវ​កើតឡើង​វិញ​ភ្លាម​ក្នុង​ខណៈនោះ​ដែរ គឺ​កើតឡើង​ដោយ​កម្ម​នេះឯង ។

តាម​អត្ថ​កថា​លោក​ប្រាប់​ថា កុំ​ថា​ឡើយ​អាហារ​ទាំងឡាយ​មាន​បាយ​ទឹកជា​ដើម សូ​ម្បី​តែ​ទឹកមាត់​ដែល​កើត​នៅ​ក្នុង​មាត់​ខ្លួនឯង​ក៏​ជាទី​តាំង​នៃ​ទុក្ខវេទនា​ប្រៀប​បាន​នឹង​លេប​ដុំ​ភ្លើង​ចូល​ក្នុង​ពោះ តែ​ជាទី​តាំង​នៃ​សេចក្តីសុខ​របស់​សត្វ​នរក​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ